ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើពុករលួយ​អាស៊ាន នឹង​បើក​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​១៦ តាមរយៈ​ស​ន្និសិទ​វីដេអូ ដើម្បី ចែករំលែក​បទពិសោធ​ន៍​ថ្មីៗ ក្នុងការ​ពង្រឹងសមត្ថភាព​លើ​ការងារ​ប្រឆាំង​អំពើពុករលួយ


​ភ្នំពេញ​៖ ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​.) នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​១៦ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អាស៊ាន ឬ​ហៅ​កាត់​ថា​អាស៊ាន​ផេ​ក ASEAN-PAC (ASEAN Parties Against Corruption) ដែល​លើក​នេះ ភាគី​វៀតណាម​ជា​ម្ចាស់ផ្ទះ​និង​ដឹកនាំ​កិច្ចប្រជុំ​តាមរយៈ​សន្និសីទ​វីដេអូ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ ២០២០ ។​

​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​ផេ​ក​ជា​វេទិកា​សម្រាប់​សមាជិក​ប្រទេស​នីមួយៗ ក្នុង​អាស៊ាន បន្ត​ពិភាក្សា និង​ចែករំលែក​បទពិសោធន៍​ថ្មីៗ ក្នុងការ​ពង្រឹងសមត្ថភាព​លើ​ការងារ​ប្រឆាំង​អំពើពុករលួយ​នៃ​ទីភ្នាក់ងារ ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ របស់​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ជួយ​ពង្រឹង​ការងារ​ទីភ្នាក់ងារ ឬ​អង្គភាព​ជាតិ​របស់ខ្លួន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ តំបន់​ក្នុងចំណោម​បណ្តា​ប្រទេស​សមាជិក​ទាំងអស់ ប្រកបដោយ​ប្រសិទ្ធភាព ។​

​មូលបទ​នៃ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​ផេ​ក​លើក​ទី ១៦ នេះ​ផ្តោតទៅលើ “​អភិបាលកិច្ច​កាន់តែ​ល្អប្រសើរ អំពើពុករលួយ​កាន់តែ​ថយចុះ​” ។


​ភាគី អ .​ប​.​ព . កម្ពុជា អម ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចូលរួម​ក្នុង​កិច្ចប្រជុំ​មាន​សមាជិក ៧ រូប រួមមាន ( ១ ) ឯកឧត្តម បណ្ឌិត អ៊ិន បញ្ហា ឧបការី (២ ) ឯកឧត្តម តុង ហេង ជំនួយការ ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង (៣) លោកស្រី អ៊ូ ស៊ីថា ប្រធាន​នាយកដ្ឋាន​អប់រំ បង្ការ និង​ទប់ស្កាត់ (៤) លោកស្រី ស៊ិន សុភាព ប្រធាន​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត ពាក្យ​ប្តឹង និង​អន្តរជាតិ (៥) លោកស្រី នៅ វ​ត្តី អនុប្រធាន ការិយាល័យ​អន្តរជាតិ (៦) លោក ឡុង វិ​ជ្ជ​ដា អនុប្រធាន​ការិយាល័យ​អន្តរជាតិ និង (៧) កញ្ញា ច័ន្ទ រស្មី​ពេជ្រ អនុប្រធាន ការិយាល័យ​អន្តរាគមន៍ និង​ការពារ​សាក្សី ។​

​សូម​រំលឹក​ដែរ​ថា អាស៊ាន​ផេ​ក (ASEAN-PAC) ដែល​ពីមុន​មាន​ឈ្មោះថា​ស៊ី​ផេ​ក (SEA-PAC) ត្រូវបាន​ទទួលស្គាល់​ជា​អង្គភាព​ភ្ជាប់​ខ្លួន​ជាមួយ​អាស៊ាន (Entity Associated with ASEAN) នៅក្នុង​ឆ្នាំ ២០១៧ នេះហើយ​បច្ចុប្បន្ន មាន​សមាជិក​ទាំងអស់​ចំនួន ១០ គឺ អាស៊ាន ១០ ប្រទេស ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *