(ព័ត៌មានលម្អិត) នៅវេលាម៉ោង ១១:៥០ នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចរោងចក្រកាត់ដេរ តាមបណ្តោយផ្លូវបេតុង ភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ម្ចាស់ទីតាំង ឈិន ផាន់ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់រោងចក្រ ។
- មូលហេតុ: បណ្តាលមកពីឆ្លងកំដៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ។
+ ប្រភេទសំណង់: ថ្មីប្រក់ស័ង្កសី ទំហំ ៥០x១០០ម៉ែត្រ។
+ ខូចខាតសម្ភារៈ ឆេះសំយាបដំបូលដែកប្រក់ស័ង្កសីទំហំ ០៥ម៉ែត្រx២០ម៉ែត្រ អស់មួយចំហៀងរួមទាំងម៉ូតូចំនួន ៣០ គ្រឿង និងឡដុតចំហាយចំនួន០១ឡ ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្ស: គ្មាន ។
+ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះរថយន្តការិយាល័យអគ្គិភ័យចំនួន ០៦ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៧ រថយន្ត ស្មើរនឹង ២៨ ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍:
- រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់អស់ចំនួន ០១ រថយន្ត ស្មើនឹង ០៦ ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅវេលាម៉ោង ១២:៥៥ នាទីថ្ងៃត្រង់ នាថ្ងៃខែ ឆ្នាំដដែល។