ព័ត៌មានជាតិ

តុលាការ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យ៤នាក់ ដែលក្លែងបន្លំជាបុគ្គលិកក្រុមហ៊ុន ផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើ និងដកប្រាក់

ភ្នំពេញ ៖ លោក ធ្ធាំ ប៉ុណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យចំនួន ៤នាក់ ជាបណ្តោះអាសន្ន ដែលបានក្លែងបន្លំជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើ និងដកប្រាក់ ពីបទឆបោក (ស្ថានទម្ងន់ទោស) និងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ សូមបញ្ជាក់ថា ជនសង្ស័យទាំង៤ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ហើយប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ កម្លាំងនគរបាល បានបន្តចុះបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍ ពីបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួន២០ករណីទៀត ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយជនសង្ស័យបានក្លែងជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ ទំនាក់ទំនងទៅបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ ប្រាប់ថាក្រុមហ៊ុនមានកម្មវិធីពិសេស ដោយឱ្យភ្នាក់ងារផ្ញើតាមការណែនាំរបស់ជនសង្ស័យ ម្តងមួយៗ ដោយមិនឱ្យភ្នាក់ងារចាប់អារម្មណ៍ ជាលេខកូដផ្ញើប្រាក់ទៅលេខទូរសព្ទដែលពួកគេបានត្រៀមទុកឡើយ រួចក៏ឱ្យលេខកូដទៅបក្ខពួកដើម្បីដកប្រាក់តាមបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់។ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងធ្វើការឃាត់ខ្លួនជនសង្ស័យបាន […]

ព័ត៌មានជាតិ

ជនជាតិ​ចិន​២៩​នាក់ ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ចាប់​ជម្រិត​ជន​ជាតិចិន​ដូចគ្នា

​ភ្នំពេញ​៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​២៩​នាក់ ទៅ​តុលាការ តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ចាប់​ជម្រិត​ជន​ជាតិចិន​ដូចគ្នា និង​ត្រូវបាន​បង្ក្រាបបាន​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះថា កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ។ ​គួរ​រំលឹក​ដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​ថា ដោយ​អនុវត្តតាម​ការណែនាំ​ចង្អុលបង្ហាញ ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​មេបញ្ជាការរង​០២​រូប គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពូ ដាវី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ តារា​វុ​ធ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំង​មានការ​ចូលរួម​ពី​លោក សុខ ពេញ​វុ​ធ អភិបាល ខណ្ឌដូនពេញ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង ឆាយ ហុង បាន​ចុះបង្ក្រាប […]

ព័ត៌មានជាតិ

បញ្ជូន​ជនសង្ស័យ​ជា​ជនបរទេស​ចំនួន ១៨​រូប​ទៅកាន់​តុលាការ ករណី​ផលិត និង​ចែកចាយ​បារី​ក្លែង​ម៉ាក ក្នុង​ខណ្ឌ​ពោធ​និ៍​សែន​ជ័យ

​ភ្នំពេញ​៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​-Counter Counterfeit Committee បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤​ខែសីហា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ចម្រុះ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ គ​.​ប​.​ផ​.​ក​. បានធ្វើការ​ចុះបង្ក្រាប​ទីតាំង​ផលិត និង​ចែកចាយ​បារី​ក្លែង​ម៉ាក ក្នុង​ខណ្ឌ​ពោធ​និ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនបរទេស​ចំនួន ១៨​រូប​ទៅកាន់​អយ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ តាម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បាន​ចាត់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង ក្រោម​ការសម្របសម្រួល​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារ​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​លួច​ផលិត​បារី​ពុំមាន​ច្បាប់​អនុញ្ញាត និង​ក្លែង​ម៉ាក​សញ្ញា​ខុសច្បាប់ មួយកន្លែង​នៅ​ភូមិសាស្ត្រ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធ​និ៍​សែន​ជ័យ រា​ធានី​ភ្នំពេញ ។​ជា​លទ្ធផល​សមត្ថកិច្ច​បាន​រកឃើញ វត្ថុធាតុដើម​ក្លែង​ការផលិត ម៉ាស៊ីន​ផលិត​ខ្នាត​ធំ និង​បារី​ផលិត​រួច​ត្រៀម​បញ្ជូន​ចេញ​សរុប​ចំនួន​២៥​តោន ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ជា​ជនជាតិ​បរទេស​ចំនួន​១៨​នាក់ (​ចិន​១៥​នាក់ និង​វៀតណាម​៣​នាក់​) ដែលមាន​មេក្លោង​ជា​ជន​ជាតិចិន​០១​នាក់​។ ក្នុង​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើ​ទ្បើង​ក្រោយពី​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ទទួលបាន​ពាក្យបណ្តឹង របស់​ក្រុមហ៊ុន […]

ព័ត៌មានជាតិ

នគរបាលក្រុងព្រះសីហនុ​កំពង់ស្រាវជ្រាវ ចាប់​ជនសង្ស័យ​ចំនួន​៣​នាក់ ចាប់​មនុស្សដាក់បញ្ចូល​ក្នុង​រថយន្ត​, ស្ត្រី​រងគ្រោះ​ម្នាក់ ត្រូវ​សមត្ថកិច្ច​រំដោះ​ដោយ​សុវត្ថិភាព​

​ខេត្ត​ព្រះសីហនុ​៖ ករណី​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ ចាប់​មនុស្ស​បញ្ចូល​ក្នុង​រថយន្ត​នៅ​ចំណុច​ហាង លក់​សម្លៀកបំពាក់ កូ​កូ នា​ខេត្ត​ព្រះសីហនុ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ស្រាវជ្រាវ​ជាបន្ទាន់ រហូតដល់​វេលា​ម៉ោង ៦​ព្រឹក​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០២០ ត្រង់ចំណុច ព្រែកត្រែង ស្រុក​ស្ទឹងហាវ ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​រំដោះ​ជនរងគ្រោះ​បានសម្រេច ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់​ជនសង្ស័យ​ដែល​កំពុង​រត់គេចខ្លួន​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​ថា កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ មាន​ករណី​ចាប់​មនុស្ស​បញ្ចូល​ក្នុង​រថយន្ត​នៅ​ចំណុច​ហាង លក់​សម្លៀកបំពាក់ កូ​កូ កែង​មហោស្រព​ចាស់ ក្នុង​សង្កាត់​លេខ​២ ខេត្ត​-​ក្រុងព្រះសីហនុ ។ ​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ ដែលមាន​ភិនភាគ​ដូចខាងក្រោម​៖ 1-​មនុស្ស​ប្រុស​ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខៀវចាស់ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ ។ 2-​មនុស្ស​ប្រុស​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ខ្មៅ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ ។ 3-​តៃកុង​ឡាន​មិន​ចុះ​ពីលើ​ឡាន​។​ ​រថយន្ត​ធ្វើ​សកម្មភាព​ម៉ាក ហាយ​ឡែ​ន​ឌ័​រ (HIGHLANDER) ពណ៌​ទឹកមាស មិន​ចាំ​ផ្លាកលេខ ។ បានធ្វើ​សកម្មភាព​ចាប់​មនុស្ស​ស្រី​ម្នាក់ ពាក់​រូប​ពណ៌​ខ្មៅ […]

ព័ត៌មានជាតិ

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញឃាត់ខ្លួន​មេបក្ស​ខ្មែរ​ឈ្នះ ពីបទ​ញុះញង់ បំភ្លៃ​ការពិត លើ​បញ្ហា​ព្រំដែន​

​ភ្នំពេញ​៖ មន្ត្រីនគរបាល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០២០​នេះ​ថា លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​នេះ ពាក់ព័ន្ធ​បទល្មើស​ជាក់ស្តែង ទាក់ទង​នឹង​ការ​ញុះញង់ បំភ្លៃ​ការពិត លើ​បញ្ហា​ព្រំដែន​។​ ​លោក សួង សោ​ភ័​ណ្ឌ បាន​ប្រើ​បាតដៃ​ស្ទាប​បង្គោល​ព្រំដែន រួច​ស្រែកថា ខ្មែរ​បាត់​ដី ដែល​ការនិយាយ​នេះ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ជាពិសេស​មិនបាន​ផ្ទៀងផ្ទាត់​ផែនទី និង​ដី​ជាក់ស្ដែង ។ និយាយ​រួម​បុគ្គល​រូបនេះ និយាយ​តាម​អារម្មណ៍​ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការងារ​បច្ចេកទេស​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​ទាល់តែសោះ ។ ​លោក សួង សោ​ភ័​ណ្ឌ ជា​មនុស្ស​ទី ២ ដែល​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន បន្ទាប់ពី​ចាប់ខ្លួន​លោក រ៉ុង ឈុន ហើយ​ត្រូវ​តុលា​ការចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​។​​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា លោក សួង សុ​ភ័​ណ្ឌ ពិតជា​ត្រូវបាន​ចាប់ខ្លួន​មែន ក្នុង​បទល្មើស​ជាក់ស្តែង ទាក់ទង​នឹង​ការ​ញុះញង់ បំភ្លៃ​ការពិត លើ​បញ្ហា​ព្រំដែន និង​ការចោទប្រកាន់​មួលបង្កាច់​ទម្លាក់កំហុស លើ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថា […]

ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៩នាក់ ករណីជួញដូរ នឹងប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញ​ ៖ ជនសង្ស័យប្រុសស្រី ចំនួន៩នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនបានជាបន្តបន្ទាប់ ករណីជួញដូរ នឹងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង០៤និង០០នាទី ថ្ងៃទី១៤ សីហា ឆ្នាំ២០២០។ ប្រភពពីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី​ បានឲ្យដឹងថា ពួកគេទាំង០៩នាក់នេះ គឺនៅវេលាម៉ោង០៤និង០០នាទី ឃាត់ខ្លួនបាន០៤នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ដោយមានឈ្មោះ ១-ឈ្មោះ ស៊្រុន ភាស់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិក្រាំងដូនដី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ, ២-ឈ្មោះ ភាជ ស៊ីកូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវជាតិលេខ៣ ភូមិក្រាំងដូនដី សង្កាត់កកាប២ ខណ្ឌពោធិ៍សែនជ័យ, ៣-ឈ្មោះ ពុធ ខេមរិន្ទ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ភូមិអង្គរគាត សង្កាត់កន្តួត ខណ្ឌកំបូល, […]

ព័ត៌មានជាតិ

អាជ្ញាធរក្រុងប៉ោយប៉ែតសម្រេចផ្អាកការដ្ឋានសំណង់របស់ក្រុមហ៊ុនThe Park City របស់លោកឧកញ៉ា ឡាយ ប៊ុនប៉ា ក្រោយបង្កឲ្យមនុស្ស៥នាក់ស្លាប់និង៤នាក់រងរបួស

បន្ទាយមានជ័យ÷ សម្លេងស្រែកយំអឺងកងពេញការដ្ឋាន របស់ក្រុមហ៊ុន ឌឹ ផាក ស៊ីធី ដែលគេដឹងថា ជាក្រុមហ៊ុន របស់លោក ឧកញ៉ា ឡាយ ប៊ុនប៉ា ដែលមានទីតាំងជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ គីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រុមហ៊ុន ឌឹ ផាក ស៊ីធី គឺជាក្រុមហ៊ុន សាងសង់ សំណង់អាគារ ខុនដូនិងផ្ទះល្វែង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២និង៤០នាទី ក្រុមហ៊ុន បានស្ទួចបេតុង ផលិតជញ្ជាំង មានទម្ងន់ធ្ងន់ ខ្វះបច្ចេកទេសទើប បណ្តាលឲ្យដងស្ទួចនោះ រេរលំដួលធ្លាក់ លើពលរដ្ឋជិត១០នាក់ ដែលកំពុងជួបជុំគ្នា នៅក្បែរការដ្ឋាននោះ ។ ពលរដ្ឋដែលរងរបួស និងស្លាប់មានដូចខាងក្រោម ៖១ -ឈ្មោះ ឈាន​ ​ហុង​ ភេទស្រី អាយុ៤៤ឆ្នាំរស់នៅភូមិកើតហេតុ២ -ឈ្មោះ ឌឹម​ សុខ​ណាក់​ ភេទស្រី​ អាយុ២៩ឆ្នាំរស់នៅភូមិកើតហេតុ៣ -ឈ្មោះ […]

ព័ត៌មានជាតិ

ក្មេងៗ​យក​គ្រាប់​មិន​ស្គាល់ឈ្មោះ​គប់​លេង​ជាច្រើនលើក បណ្តាល​ឲ្យ​ផ្ទុះ​ត្រូវរបួស​៤​នាក់​

​ខេត្តពោធិ៍សាត់​៖ នៅ​ល្ងាច​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​ករណី​ផ្ទុះ​សំណល់​ជាតិ​ពី​សង្គ្រាម របួស​ចំនួន​៤​នាក់ ក្នុងនោះ​មាន​កុមារា​៣​នាក់​និង​យុវជន​ម្នាក់​។​ ​អាជ្ញាធរ​មីន​បានប្រកាស​ព័ត៌មាន​ថា មាន​ករណី​ក្មេងៗ​៤​នាក់​យក​គ្រាប់​មិន​ស្គាល់ឈ្មោះ​គប់​លេង​ជាច្រើនលើក បណ្តាលអោយ​ផ្ទុះ​ត្រូវរបួស​ទាំង​៤​នាក់ កើតឡើង​នៅ​ចំណុច​តង់​ខៀវ ស្ថិតក្នុង​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​ ​ជនរងគ្រោះ​ទាំង​បួន​នាក់​រួមមាន​៖ ១)​ឈ្មោះ​សយ តុលា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​របួសធ្ងន់​) ២)​ឈ្មោះ សយ កុ​ម្ភះ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ (​របួសធ្ងន់​) ៣)​ឈ្មោះ កួយ តាំងយូរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​របួសធ្ងន់​) និង​៤) ឈ្មោះ សយ ស៊ី​ណាត ភេទ​ប្រុស ១០​ឆ្នាំ (​របួសស្រាល​)​។ ​ជនរងគ្រោះ​ទាំង​៤​នាក់​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​។​ ​លោក​ហេង​រតនា​អគ្គនាយក​ស៊ីម៉ាក់​បាន​ថ្លែង​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា ពិតជា​សោកស្តាយ​ចំពោះ​គ្រោះថ្នាក់​! សូម​អំពាវនាវ​ហេី​យ​អំពាវនាវ​ទៀត សូមកុំ​វាយដំ​និង​លេង​គ្រាប់ ព្រោះ​គ្មាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ស្អុយ​នោះទេ ឬ​មិន​ផ្ទុះ​នោះទេ មានតែ​អ្នកជំនាញ​អាច​វាយតម្លៃ​គុណភាព​គ្រាប់​ទាំងឡាយ​នោះបាន ដូចនេះ​នៅ​ឃេី​ញ​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សុំ​ប្រញាប់ប្រញាល់​ទាក់ទង​កម្លាំង​ប៉ូលីស […]

ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌច្បារអំពៅ បញ្ជូនចោរកាច់.កម៉ូតូ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជូនក្រុមចោរជំនាញកាច់.កម៉ូតូយ៉ាងសកម្មចំនួន២នាក់ នៅមូលដ្ឋានខណ្ឌចំនួន៥ ក្នុងរាជធានីភ្នំពេញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បប្រគល់ជូនតំណាងអយ្យការ បើកការស៊ើបសួរ ឈានទៅរកការចោទប្រកាន់តាមផ្លូវច្បាប់ ក្រោយសមត្ថកិច្ចបង្ក្រាបបាន។ យោងតាមរបាយការណ៍សមត្ថកិច្ច បានបញ្ជាក់ថា ហេតុការបង្ក្រាបចោរកាច់.កម៉ូតូនេះ ធ្វើឡើងនៅចំណុចមុខផ្ទះគ្មានលេខ ស្ថិតភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩-០៨-២០២០ ម៉ោង០៧៖១០នាទី។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១។ ចំណែកជនសង្ស័យទាំង២ ទី១. ឈ្មោះ ធី អូន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងទី២. ឈ្មោះ សាន សុខនី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ-ស្នាក់នៅ មិនពិតប្រាកដ។ […]

ព័ត៌មានជាតិ

Update៖ មនុស្ស៥នាក់ បាត់បង់ជីវិត និង៤នាក់រងរបួស ករណីបាក់ដងសន្ទួច នៅការដ្ឋានសំណង់អគារ «THE PART CITY POIPET» ក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ មនុស្ស៥នាក់​ បានបាត់បង់ជីវិត និង៤នាក់ទៀតរងរបួស ករណីបាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារ (ដឺផាក សុីធី ប៉ោយប៉ែត THE PART CITY POIPET) កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅជិតសាលាចិន ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចនិងអាជ្ញាធរនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កម្មករ និងបុគ្គលិកធ្វើសំណង់អគារ (ដឺផាក សុីធី ប៉ោយប៉ែត THE PART CITY POIPET) បានយកដងសន្ទួចមកដាក់ដើម្បីស្ទួចយកជញ្ជាំងថ្មឡើងទៅលើអគារ ប៉ុន្តែពួកគេធ្វើការធ្វេសប្រហែស ខណៈយកជើងទ្រដងសន្ទួចទៅដាក់លើលូ ហើយពេលធ្វើសកម្មភាពដោយដងសន្ទូចផ្ទុកទម្ងន់ធ្ងន់ពេក ក៏បណ្តាលឱ្យផុងជើងដងសន្ទូច រួចក៏បន្តបាក់ដងសន្ទួចធ្លាក់ជញ្ជាំងថ្មសង្កត់លើមនុស្សស្លាប់ និងរបួសរដូករណែល ខ្លះស្ថិតនៅក្រោមថ្មជាដើម។ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ យ៉ាងហោចណាស់ក៏មានមនុស្ស៩នាក់រងគ្រោះ គឺ៥នាក់ បានបាត់បង់ជីវិត និង៤នាក់រងរបួស។ ជនរងគ្រោះរួមមាន៖ ១-ឈ្មោះ ឈន ហុង ភេទស្រី (ស្លាប់), ២-ឈ្មោះ […]