ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត មិនពិត ធ្វើឲ្យច្របូកច្របល់សង្គម ដែលបានចែកចាយថា ក្រសួងបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ បន្ថែមទៀតនៅថ្ងៃនេះ។ “ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត មិនពិត ធ្វើឲ្យច្របូកច្របល់សង្គម ដែលបានចែកចាយថា ក្រសួងបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ បន្ថែមទៀតនៅថ្ងៃនេះ និងសូមថ្កោលទោសលើជនខិលខូចនេះ ហើយសូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ផង”។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបែបនេះ៕
ព័ត៌មានជាតិ
ធ្លាក់កន្ត្រកយោង ក្នុងការដ្ឋានសំណង់កម្ពស់១៥ជាន់ ស្លាប់កម្មករម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងសង្កាត់បឹងរាំង
ភ្នំពេញ ៖ មានករណីធ្លាក់កន្ត្រកយោងក្នុងការដ្ឋានសំណង់មួយកន្លែង ដែលមានកម្ពស់១៥ជាន់ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញនៅម៉ោងជាង១០ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ។ កន្ត្រកយោងបានដាច់ខ្សែកាបធ្លាក់ពីជាន់ទី៧ ដែលមានកម្មករជិះ២នាក់ បណ្ដាលឱ្យកម្មករជាបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានឱ្យដឹងនៅកន្លែងកើតហេតុថា ការដ្ឋានសំណង់ត្រូវបិទជាបណ្ដោះអាសន្នសិន ដើម្បីរងចាំការស្រាវជ្រាវ ហើយអ្នករបួសបានបញ្ជូនទៅសង្គ្រោះ៕
ភ្លេចខ្លួនតែមួយព្រិចភ្នែកសោះ! ចូលមើលទឹកធ្លាក់តែមួយភ្លែតសោះ មកវិញ ចោរវាយកញ្ចក់ឡានយកអីវ៉ាន់ខ្ទេច នៅទឹកធ្លាក់ពពកវិលភ្នំបូកគោ
កំពត៖ក្នុងថ្ងៃឈប់សម្រាកពេញ១សប្តាហ៍នេះ ឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ បានសម្រុកធ្វើដំណើកម្សាន្តស្ទើរគ្រប់ទិសទី ដែលក្នុងនោះមានទីកន្លែងកម្សាន្តសំខាន់ៗដូចជា ទឹកដីខេត្តសៀម ខេត្តមណ្ឌលគិរី កំពង់សោម កំពត និងទីកន្លែងផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទោះយ៉ាងណា អ្វីដែលគួរឲ្យសោកស្តាយ និងនឹកស្មានមិនដល់នោះ គឺមានករណីចោរឆ្លៀតឱកាសនិយម បានធ្វើសកម្មភាពវាយកម្ទេចកញ្ចក់រថយន្តស៊េរីទំនើប១គ្រឿង ប្រមូលយករបស់របស់ឥវ៉ាន់ក្នុងឡានភ្ញៀវទេសចរឡើងខ្ទេចតែម្តង ខណៈម្ចាស់ទៅមើលទឹកធ្លាក់តែមួយភ្លែត នៃរមណីដ្ឋានជ្រោះទឹកធ្លាក់ពពកវិល ដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំបូកគោ ក្នុងទឹកដីខេត្តកំពត។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Phannath Nat ដែលជាម្ចាស់ឡានរងគ្រោះ បានបង្ហោះរូបភាព និងសរសេរបញ្ជាក់កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ឲ្យដឹងថា៖ «ចោរវាយកញ្ចក់ឡានយកអីវ៉ាន់ខ្ទេច ទឹកធ្លាក់ពពកវិល ភ្នំបូកគោ ចូលមើលទឹកធ្លាក់តែមួយភ្លែតសោះ»។តាមរយៈរូបភាពនេះផងដែរ សូមបងប្អូនទាំងអស់គ្នា ធ្វើដំណើរកម្សាន្តដោយការប្រុងប្រយ័ត្ន មិនថាទាំងការធ្វើដំណើរនៅលើដងផ្លូវទាំងទៅនិងមក និងថែរក្សាសុខភាពពីកូវីដ១៩ ប៉ុណ្ណោះទេ គឺត្រូវប្រយ័ត្នប្រយែងរបស់ទ្រព្យមានតម្លៃ ដាក់ក្នុងរថយន្តរថយន្ត ព្រោះថាសូម្បីតែទីកន្លែងមានសន្តិសុខយាមកាម ក៏ចោរឆ្លៀតឱកាសនិយមអាចធ្វើសកម្មភាពបែបនេះបានដែរ៕
អភិបាលខណ្ឌដូនពេញ បញ្ជាឲ្យម្ចាស់ការដ្ឋានដោះស្រាយសំណងដល់គ្រួសារជនរងគ្រោះ ករណីដែលធ្វេសប្រហែសបណ្តាលឲ្យដាច់ខ្សែជណ្តើរយោង បង្កឲ្យមានមនុស្សបាត់បង់ជីវិត
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ សម្រេចផ្អាកការដ្ឋានសាងសង់ ១កន្លែង ដែលធ្វេសប្រហែសបណ្តាលឲ្យដាច់ខ្សែជណ្តើរយោង បង្កឲ្យមានមនុស្សបាត់បង់ជីវិត ហើយម្ចាស់ការដ្ឋាន ត្រូវដោះស្រាយសំណងរដ្ឋប្បវេណីដល់គ្រួសារសព និងគ្រួសារអ្នករងរបួសធ្ងន់ឲ្យបានចប់សព្វគ្រប់ជាមុនសិន ។ លោកថា បន្ទាប់ពីម្ចាស់ការដ្ឋាន បានដោះស្រាយបញ្ហានាំរបស់រដ្ឋបាលខណ្ឌដូនពេញចំនួន ៤ចំណុច ចប់សព្វគ្រប់ហើយ ម្ចាស់ការដ្ឋានសំណង់ ត្រូវដាក់ពាក្យស្នើសុំបើកការដ្ឋានឡើងវិញពីរដ្ឋបាលខណ្ឌដូនពេញ ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះផ្អាកដ្ឋានសាងសង់ ស្ថិតនៅផ្លូវលេខ២០០ ភូមិ០៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានធ្វេសប្រហែសបណ្តាលឲ្យកម្មករគ្រោះថ្នាក់បាត់បង់ជីវិតចំនួន ១នាក់ និង រងរបួសធ្ងន់ ១នាក់ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ ក្រុមការងារបានសម្រេចដូចខាងក្រោម :១ – ផ្អាកការដ្ឋានសាងសង់ជាបណ្ដោះអាសន្ន ។ ២ – ម្ចាស់ការដ្ឋាន […]
ក្នុងថ្ងៃទី២ នាឱកាសឈប់សម្រាក មានភ្ញៀវទេសចរ ជាង២៧ម៉ឺននាក់ ចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស
ភ្នំពេញ ៖ ក្នុងថ្ងៃទីពីរ នាឱកាសឈប់សម្រាករយៈពេលវែង ដែលត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្ត នៅទូទាំងប្រទេស ចំនួន ២៧៧,០៧៨នាក់ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពត មានអ្នកទៅលេងច្រើនជាងគេ។ យោងតាមស្ថិតិភ្ញៀវជាតិ និងអន្តរជាតិ សម្រាប់ថ្ងៃទី១៨ ខែ សីហា របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួន សរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមាន ចំនួន២,៧៧០នាក់៕
ក្រសួងសុខាភិបាល ប្រកាសថា ករណីព្រះសង្ឃ២៨អង្គ នៅវត្តនាងខ្មៅ ខេត្តតាកែវ គឺគ្រាន់តែមានជំងឺផ្តាសាយប៉ុណ្ណោះ
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថា ករណីព្រះសង្ឃ២៨អង្គ នៅវត្តនាងខ្មៅ ស្ថិតក្នុងភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ គឺគ្រាន់តែមានជំងឺផ្ដាសាយឆ្លងតគ្នាប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គម កុំមានការភ្ញាក់ផ្អើល។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងព្រះសង្ឃ២៨អង្គ នៅវត្តនាងខ្មៅខាងលើនេះ លោកស្នងការរ ងផែនការងារសន្ដិសុខខេត្តតាកែវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះដល់ទីតាំងវត្តនោះ ដោយលទ្ធផលពិនិត្យឃើញថា៖ * ព្រះសង្ឃមានជំងឺផ្ដាសាយ សរុប ចំនួន ២៨អង្គ អាជ្ញាធរស្នើសុំឲ្យគង់នៅក្នុងគុដិដោយឡែក និងពួកគាត់ត្រៀមខ្លួនសហការ តាមជំនាញរបស់សុខាភិបាល។ * អាជ្ញាធរចុះដល់ទីតាំងរួមមាន៖ លោកស្នងការរងផែនសន្តិសុខ អភិបាលរងស្រុកសំរោង ប្រធានមន្ទីរពេទ្យបង្អែកស្រុក និងមេឃុំ។ * ដំណើររឿង គឺព្រះចៅអធិការវត្ត និងព្រះសង្ឃផ្សេងទៀត មានអាការៈផ្ដាសាយ ហើយទៅព្យាបាលនៅផ្ទះគ្រូពេទ្យជាប់វត្ត ដែលជាគ្រូពេទ្យប្រចាំ ជាបន្តបន្ទាប់ ហើយគ្រូពេទ្យមិនយកថវិកា ទើបចៅអធិការវត្ត បង្ហោះសារក្នុងបណ្ដាញសង្គម ថ្លែងអំណរគុណដល់គ្រូពេទ្យ ហើយប្រជាពលរដ្ឋក៏យកព័ត៌មានដែលចៅអធិការវត្តបង្ហោះនោះ ផ្សព្វផ្សាយបន្តគ្នា […]
រន្ធត់ណាស់យុវជន២នាក់ ជិះឌុបគ្នាដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នត្រូវរថយន្តមិនចាំម៉ាក បុកពីក្រោយខ្ទាតទៅបោកក្បាលនឹងបង្គោល ស្លាប់ម្នាក់ របួសស្រាលម្នាក់
ភ្នំពេញេ ៖ យុវជន២ នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នត្រូវរថយន្តមិនចាំម៉ាក មកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទាតទៅបោកក្បាលនឹងបង្គោលថ្មស្លាប់ម្នាក់ របួសស្រាលម្នាក់។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ២ និង ០០ នាទី ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ ២០២០ ត្រង់ចំណុចផ្លូវ ៥០ ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើយោងតាមប្រភពពីមិត្តជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួន និងជនរងគ្រោះដែលអង្គុយពីក្រោយ ជិះម៉ូតូឌុបគ្នាម៉ាក ប៊ីត មួយគ្រឿង ដែលពាក់ផ្លាកលេខ ស្វាយរៀង 1N 2514 ធ្វើដំណើរក្នុងទិសដៅពីលិច មកកើតបម្រុងទៅយកមិត្តភក្តិនៅតាខ្មៅ ស្រាប់តែមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែបានឃើញរថយន្តមួយគ្រឿង ដែលមិនចាំម៉ាកធ្វើដំណើក្នុងទិសដៅ ពីជើង មកត្បូង ស្រាប់មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយរួចខ្ទាតម៉ូតូប្រហែល ១០ម៉ែត ជ្រុលទៅបោកក្បាលនឹងបង្គោលថ្ម ចំក្បាលបណ្តាលឲ្យធ្លាយខួស្លាប់ភ្លាមៗ រីឯនាក់ឌុបវិញគ្រាន់តែរងរបួសស្រាល។ សពដែលស្លាប់មានឈ្មោះម៉ាន អេង មុខរបរនៅផ្ទះ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលម្តុំទួលពង្រមានស្រុកកំណើត នៅភូមិស្អាង […]
ក្រុមក្មេងទំនើងប្រើស្ទីលថ្មី កាក់ម៉ូតូ និងដកសោម៉ូតូនារីៗ ដើម្បីញ៉ែ និងសុំលេខទូរស័ព្ទ និងបង្កហិង្សាក្នុងថ្ងៃឈប់សម្រាក ត្រូវសមត្ថកិច្ចក្របួចយកទៅអប់រំ
សៀមរាប៖ មានក្រុមក្មេងទំនើង២ក្រុមកំពុងបង្កហិង្សា កាក់ម៉ូតូនិងដកសោម៉ូតូនារីៗ ដើម្បីញ៉ែសុំលេខទូរស័ព្ទ ក្រោយទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ទោ មឿន បូរី ជាប្រធានគោលដៅការពារតំបន់បារាយណ៍ទឹកថ្លា បានដឹកនាំកម្លាំងចេញទៅសហការអន្តរាគមន៍ ចាប់បានក្រុមក្មេងទំនើងចំនួន៧នាក់ យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិលភ្លាមៗ។ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិល បានសហការធ្វើការអប់រំក្រុមក្មេងទំនើងចំនួនមួយក្រុមមានគ្នា៧នាក់ តាមបទបញ្ជារបស់លោកអធិការនគរបាលក្រុងសៀមរាប ដែលដកសោរម៉ូតូរបស់នារីៗមិនឲ្យទៅណា និងបង្កហិង្សាបណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈក្នុងថ្ងៃបុណ្យឈប់សម្រាក។ នៅថ្ងៃទី ១៧ ខែសីហា ឆ្នា ២០២០ វេលាម៉ោង ១៦ និង ៤០នាទី កម្លាំងយើងបានទទួលព័ត៌មានថា មានក្មេងទំនើង ២ក្រុម បានវាយគ្នា កម្លាំងសមត្ថកិច្ច យើងមានប៉ុស្ដិ៍ទឹកវិល ប៉ុស្ដិ៍ស្រង៉ែ ប៉ុស្ដិ៍ក្របីរៀល សហការជាមួយកងរាជអាវុធ បានចុះទៅដល់កន្លែងកើតហេតុភ្លាម បានឃាត់ខ្លួនមនុស្ស ចំនួន ៧នាក់ : ទី១. ឈ្មោះ សាន ភ័ក្ត្រ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ តាកម្ម ឃុំដួនកែវ ស្រុក […]
ជនជាតិវៀតណាម២នាក់ម្តាយកូន រត់ចេញពីកន្លែងធ្វើ ចត្តាឡីស័ក តែត្រូវបានមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច រកឃើញ យកមកមណ្ឌលចត្តាឡីស័កកំរិត២សាលាគំរូក្រុង
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុងតំបន់នៅភូមិប្រាសាទស្រុកជលគិរី ខេត្តកំពង់ឆ្នាំងកំពុងមានការភ័យខ្លាចដោយសារមានជនជាតិវៀតណាម២នាក់(ម្តាយ និងកូន) វិលពីវៀតណាម ហើយហើយរត់ចេញពីកន្លែងធ្វើ ចត្តាឡីស័ក ហើយគាត់បានជិះឡានក្រុង និងជិះឡានបន្តរហូតដល់កន្លែងគាត់ស្នាក់នៅ។ ប៉ុន្តែត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចនៃខេត្តកំពង់ឆ្នាំង ដឹកមកដល់មណ្ឌលចត្តាឡីស័កកំរិត២សាលាគំរូក្រុងសាជាថ្មីឡើងវិញ។ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានអប់រំ និង ណែនាំពន្យល់ស្ត្រីរូបនេះ ក្នុងការអនុវត្តធ្វើចត្តាឡិស័កឲ្យគ្រប់ចំនួន ១៤ថ្ងៃ ដោយរាប់សារឡើងវិញ និងដោយមានការសន្យាថាមិនរត់ទៀតទេ។ ដើម្បីឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន លោកជំទាវ ឱ វណ្ណឌីន អ្នកពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៨សីហា បាមជម្រាបជូនថា៖ មានករណីជនជាតិវៀតណាមដែលជាស្ត្រីអាយុ ៣៧ឆ្នាំ និងកូនប្រុសអាយុ ១៣ឆ្នាំ បានលួចចេញពីការធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចមកខេត្តកំពង់ឆ្នាំង ពិតប្រាកដមែន។ ស្ត្រីជនជាតិវៀតណាមរូបនេះ ជាអ្នករស់នៅនៅភូមិប្រាសាទ(ភូមិថ្មី) ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចាកចេញពីកម្ពុជា មុនពេលចូលឆ្នាំខ្មែរ ទៅរស់នៅទល់ដែន កម្ពុជា-វៀតណាម ឌិញបា(តាមគាត់ប្រាប់) ហើយដោយសារមិនអាចរកស៊ីបាននៅទីនោះ គាត់ក៏បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។ នៅវេលាម៉ោងប្រហែលជា ៥ព្រឹក ពេលចូលដល់កម្ពុជា គាត់និងកូនគាត់ ត្រូវបានក្រុមការងារនៅមាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ធ្វើការត្រួតពិនិត្យសុខភាព ដែលមិនមានរោគសញ្ញា ឫបញ្ហាសុខភាពណាមួយ ដែលគួរឲ្យកត់សម្គាល់នោះឡើយ។ ដោយអនុវត្តវិធានការសុខាភិបាល […]