ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត មិនពិត ធ្វើឲ្យច្របូកច្របល់សង្គម ដែលបានចែកចាយថា ក្រសួងបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ បន្ថែមទៀតនៅថ្ងៃនេះ។
“ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត មិនពិត ធ្វើឲ្យច្របូកច្របល់សង្គម ដែលបានចែកចាយថា ក្រសួងបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ បន្ថែមទៀតនៅថ្ងៃនេះ និងសូមថ្កោលទោសលើជនខិលខូចនេះ ហើយសូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ផង”។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបែបនេះ៕