ព័ត៌មានជាតិ

រដ្ឋបាលក្រុងកំពតរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៩ របស់ក្រុមប្រឹក្សាក្រុងកំពត អាណត្តទី៣

ខេត្តកំពត៖ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាក្រុងកំពត  លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត លោក-លោកស្រី អភិបាលរងក្រុងកំពត លោកនាយករដ្ឋបាលក្រុងកំពត លោក-លោកស្រី ប្រធាន និងអនុប្រធានការិយាល័យចំណុះសាលាក្រុងកំពត អញ្ជេីញចូលរួមប្រជុំសាមញ្ញលេីកទី២៩ របស់ក្រុមប្រឹក្សាក្រុងកំពត អាណត្តទី៣ ក្រោមអធិបតីភាព លោក ឆាយ វណ្ណារ៉ា ប្រធានក្រុមប្រឹក្សាក្រុងកំពត ។
 កិច្ចប្រជុំដេីម្បីពិនិត្យ និងអនុម័តលេី៖
១- ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី២៨ អាណត្តទី៣ នាថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាក្រុងកំពត ។
២-ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍រីកចម្រេីនប្រចាំខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលក្រុងកំពត ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តតារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលក្រុងកំពត សម្រាប់ខែកញ្ញា ឆ្នាំ២០២១ ។
៤-ពិនិត្យ ពិភាក្សា និងអនុម័តកែសម្រួលសមាសភាពគណៈកម្មធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាក្រុងកំពត ។
៥-ពិនិត្យ ពិភាក្សា និងអនុម័តកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ។
៦-ពិនិត្យ ពិភាក្សា និងអនុម័ត ការកែសម្រួលរៀបចំឡេីងវិញនូវសមាសភាពគណៈកម្មាធិការលទ្ធកម្ម ។
៧-ពិនិត្យ ពិភាក្សា និងការអនុម័ត កែសម្រួលការបែងចែកតួនាទីភារៈកិច្ចរបស់គណៈអភិបាលក្រុងកំពត ៕ដោយ៖សហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *