(កណ្តាល):ធ្វើអាជីវកម្មគ្មានច្បាប់ហើយថ្លើមធំយកគ្រឿងចក្រមកស្ទាក់រារាំងនិងគម្រាមបុកក្រុមងារគណៈកម្មាធិការមិនឱ្យចូលត្រួតពិនិត្យត្រូវបិទផ្អាកសកម្មភាព និងរឹបអូសគ្រឿងចក្រ
ទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តទោសទណ្ឌតាមច្បាប់ភាពចម្រូងចម្រាស់រវាងមន្ត្រីអនុវត្តច្បាប់ និងក្រុមមេការណ្តៅដី របស់ក្រុមហ៊ុនមហារដ្ឋា ត្រេឌីង នៅទីតាំងរណ្តៅដីអត់ច្បាប់មួយស្ថិត ក្នុងភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់
កណ្តាល កាលពីចុងសប្តាហ៍កន្លងទៅនេះ បានឈានទៅដល់ក្រុមការងារធ្វើការសម្រេចបិទ ផ្អា កអាជីវកម្មទាំងស្រុង ហើយតំណាងអយ្យការក៏បានសម្រេចឱ្យធ្វើការរឹបអូសដកហូតគ្រឿងចក្រ នៅក្នុងការដ្ឋានទាំងអស់ជាបណ្តោះអាសន្ន ផងដែរ។
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តនិងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធន ធានរ៉ែ ខេត្តកណ្តាល បានបញ្ជាក់ថា រណ្តៅ ដីនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង បានធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតិ ហើយក្រោយពីពិនិត្យជាក់ស្តែង ក្រុមការងារក៏បាន ធ្វើការបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិន និងសម្រេចរក្សាទុកជាបណ្តោះអាសន្ន អេស្ការ វ៉ាទ័រ ចំនួន៧គ្រឿងប្រគល់ជូនគណៈបញ្ជាការឯកភាពស្រុកខ្សាច់កណ្តាល យកទៅរក្សាទុកជា
បណ្តោះអាសន្នសិន ដើម្បីរង់ចាំម្ចាស់អាជីវកម្មចូលដោះស្រាយតាមនីតិវិធី។
ឯកឧត្តម ក៏បានប ញ្ជាក់ផងដែរថា រណ្តៅដីរបស់ក្រុមហ៊ុននេះបានប្រើប្រាស់អាជ្ញាបណ្ណ័របស់ក្រសួងរ៉ែនិងថាមពល
ហួស សុពលភាពតាំងពីឆ្នាំ២០១៨មកម្លេះ ហើយក៏បានធ្វើឱ្យប៉ះពាល់ដល់ដីស្រែរបស់ប្រជាពល រដ្ឋ ដឹកជញ្ជូនដី មិនបានគ្របឱ្យបានត្រឹមត្រូវ និងមិនបានធ្វើការថែទាំងផ្លូវ បណ្តាលឱ្យខូច និង ហុយប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋទៀតផង។
ក្រោយធ្វើការឃាត់និងបិទផ្អាក ក្រុមការងារ និងធ្វើការវាស់វែងទៅតាមបច្ចេកទេស ដើម្បីឱ្យម្ចាស់ក្រុមហ៊ុន បង់សួយសារ និងធ្វើការពិន័យ ទៅតាមច្បាប់កំណត់ ហើយក្នុងករណីម្ចាស់អាជីវកម្មនៅតែបន្តធ្វើសកម្មភាព នឹងកសាងសំណុំ
រឿងហើយអនុវត្តតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែងឡើយ។
ពាក់ពន្ធ័ករណីនេះ យើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក អ៊ុក រដ្ឋា ប្រធានក្រុមហ៊ុន មហារដ្ឋា ត្រេឌីង នេះបានទេ ប៉ុន្តែ លោក ឃឹម លីនដា តំណាងឱ្យក្រុមហ៊ុន អះអាងថា ខ្លួនមាន អាជ្ញាបណ្ណ អាជ្ញាបណ្ណហួសសុពលភាព ដើម្បីដឹកយកអាចម៍ដីសម្រាប់លក់ ក្នុងភូមិសាស្រ្ត ស្រុកខ្ស ច់កណ្តាល ដោយប្រើប្រាស់រថយន្តប្រភេទ៥តោនចំនួន២០គ្រឿង។
គួបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលគណៈកម្មការបង្ក្រាបបទល្មើសធនធានរ៉ែ ធ្វើការបិទផ្អាកអាជីវកម្ម និងឃាត់ទុកគ្រឿ ងចក្ររបស់ក្រុមហ៊ុន មហារដ្ឋា ត្រេឌីងដោយសារធ្វើ អាជីវកម្មល្មើសច្បាប់ ដែលកាលពីលើកទី១ កាលពីអំឡុងឆ្នាំ២០២២នៅចំណុចប្រមូលខ្លា ស្ថិត
នៅក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល និងលើកទី២នេះ នៅរណ្តៅដីផ្សេងមួយទៀត ក្នុងឃុំជាមួយគ្នានេះដែរ៕