(ភ្នំពេញ): ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃរាជធានីភ្នំពេញ និងស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលភ្នំពេញ:នាព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានចាត់តាំងលោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ សហការណ៍ជាមួយលោក លាប ប៊ុនណ្ណារិទ្ធ ប្រធានគណៈកម្មការផ្សារជម្ពូវន្ត័ ចុះចែកបណ្ណ័ មូលនិធិសមធម៍សុខាភិបាល ជូនដល់បងប្អូនអាជីវករផ្សារចំនួនរថរថ១៣០បណ្ណ័។
យោងតាមការរៀបរាប់របស់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងតំបន់ផ្សារជម្ពូរវន្ត័បានអោយដឹងថា ពួកគាត់មានការសប្បាយចិត្តរីករាយជាខ្លាំង ដែលបងៗគណៈកម្មការផ្សារលោកតែងតែជួយដោះស្រាយយកចិត្តទុកដាក់ជាមួយពួកគាត់ ជាពិសេសលោកតែងតែផ្សព្វផ្សាយជូនដំណឹងថ្មីៗ ដល់ពួកគាត់ដើម្បីអោយបានជ្រាបទាន់សភាពការណ៍និងឆាប់រហស័ ស្តីអំពីស្ថានភាពផ្សេងៗដែលកើតឡើងក្នុងសង្គម។ដោយ: ទូច រ៉ាវុធ