ព័ត៌មានជាតិ

ឯកឧត្តមឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានមានវិធានការបន្ទាន់ ចាត់តាំងក្រុមការងារជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត ត្រួតពិនិត្យរកទីតាំងខាងលើ

(ត្បូងឃ្មុំ) ឯកឧត្តមឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំតែងតែយកចិត្តទុកដាក់តាមការសំណូមពរនិងរាយការណ៍របស់អ្នកសាព័ត៌មានដោយព្រឹត្តទៅមានប្រសិទ្ធភាពក្នុងការបង្ក្រាបនិងអនុវត្តច្បាប់ក្នុងការដឹកនាំយ៉ាង
សកម្មនៅវេលាម៉ោង
១៣:០១នាទីរសៀលត្រូវនឹងថ្ងៃអាទិត្យ ១៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០
ធ្វើការចុះដល់សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ កំពុងបើកលេងល្បែងស៊ីសងរាល់ថ្ងៃ” ស្ថិតនៅភូមិទី២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តមឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានមានវិធានការបន្ទាន់ ចាត់តាំងក្រុមការងារជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត ត្រួតពិនិត្យរកទីតាំងខាងលើ ។
កំលាំងជំនាញខេត្ត សាហការណ៍ជាមួយកំលាំងផ្នែកជំនាញស្រុកក្រូចឆ្មារ និងជាមួយប៉ុស្ថិ៍រដ្ឋបាលកំពង់ទ្រាស បានធ្វើការស្រាវជ្រាវ រកទីតាំងលេងល្បែងសុីសង (ជល់មាន់) នៅក្នុងភូមិសាស្រ្តឃុំកំពង់ទ្រាស ។

ជាលទ្ធផលយើងបានរកឃើញទីតាំងជល់មាន់មួយកន្លែងនៅក្នុងព្រៃឫស្សីមាត់ទន្លេ ស្ថិតក្នុងភូមិទី២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងចាស់គ្មានអ្នកលេងល្បែងស៊ីសង ។ កម្លាំងនគរបាលយើងបានធ្វើការរុះរើ ប្រមូលសម្ភារៈដែលនៅសល់ ដុតកំទេចចោលនៅទីនោះតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចយើងកំពង់ស្រាវជ្រាវរកម្ចាស់ទីតាំងដើម្បីមានចំណាត់ការបន្ត ។

ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់បណ្តាញគ្រប់ស្ថាប័ណ្ណដែលបានផ្ដល់ព័ត៌មានមកអង្គភាព ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

ហើយសូមសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសហការណ៍ ផ្ដល់ព័ត៌មានរាល់បទល្មើសល្បែងស៊ីសងនានា ដែលកើតមាននៅតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំយើង សូមរាយការណ៍មក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ តាមរយៈលេខទូរស័ព្ទ ០៧១ ៤៤ ២២ ៦៦៦ ឬ គេហទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *