ខេត្តកំពង់ស្ពឺ=នៅព្រឹកថ្ងៃសៅរ៍ ៩ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺនិងជាប្រធានក្រុមកាងារថ្នាក់ខេត្តចុះជួយឃុំស្វាយចចិប រួមជាមួយ លោក លោកស្រីសមាជិកក្រុមកាងារ លោក លោកស្រី ជាក្រុមប្រឹក្សាឃុំ ព្រមទាំង ថ្នាក់ដឹកនាំភូមិ បាននាំយកទៀនវស្សា គ្រឿងឧបភោគ ទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៤ វត្ត ក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។គ្រឿងឧបភោគរួមមាន=ទៀនវស្សា បច្ច័យសម្រាប់កសាងក្នុងវត្ត អង្ករ មី ត្រីខ ប្រេងឆា ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ ទឹកត្រី ទឹកស៊ីអ៊ីវ តែ ស្ករ ខ្ទឹម ប៊ីចេង អំបិល បព្រមទាំងចង្ហាន់ គ្រប់វត្តនិមួយៗ។ ក្នុងនោះលោក ញ៉ាញ់ ជាបហ៊ង និងថ្នាក់ដឹកនាំក៏បានជូនបច្ច័យដល់តាជី យាយជីនិងចាស់ព្រឹទ្ធាចារ្យមួយចំនួនប្រកបដោយក្ដីគោរពរាប់អានយ៉ាងជ្រាលជ្រៅ ជិតស្និតក្រៃលែង ។លោកប្រធាន សូមជូនកុសលផលបុណ្យ ដែលកើតមានអំពីទឹកចិត្តនិងសទ្ធាជ្រះថ្លានាពេលនេះ សូមទទួលនូវមគ្គផលស្មើៗគ្នាកុំបីអាក់ខានឡើយ៕
Related Articles
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយ
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយ ក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ហើយលោក ត្រូវបានគេរាយការណ៍ថាបេះដូងលែងដើរ និងមិនមានសញ្ញាសង្ឃឹមរស់ទេ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK និងបណ្តាញសារព័ត៌មានអន្តរជាតិនានា នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជនមកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ មកទល់នឹងពេលនេះគេមិនទាន់ដឹងពីស្ថានភាពរបស់ លោក អាបេនោះទេ តែបើតាមសារព័ត៌មាន Jiji លោក អាបេ ហូរឈាមចេញពីក ហើយសន្លប់មិនដឹងខ្លួន និងមិនមានសញ្ញាសង្ឃឹមរស់ឡើយនៅពេលបញ្ជូនទៅមន្ទីរពេទ្យ។ លោក អាបេ មានអាយុ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ ។
រដ្ឋមន្ដ្រីក្រសួងអប់រំ ប្រាប់សិស្សជាប់បាក់ឌុបទាំងអស់ រួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីទទួលបានអាហារូបករណ៍
ភ្នំពេញ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ប្រញ៉ាប់រួសរាន់ ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលធ្លាប់បានជ្រើសរើសកន្លងមក ដើម្បីទទួលបានអាហារូបករណ៍។ តាមសេចក្ដីជូនដំណឹង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងយ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹង ដល់បេក្ខជន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ជ្រាបថា៖ ក្នុងឆ្នាំសិក្សា២០២០-២០២១ ដើម្បីទទួលបានអាហារូបករណ៍ចូលរៀន ថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជន បានដាក់ពាក្យស្នើសុំកន្លងមក (នៅថ្នាក់ទី១២) សូមបេក្ខជនប្រញ៉ាប់រួសរាន់ ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជនបានជ្រើសរើស «មុខជំនាញទី១» កន្លងមក។ គ្រឹះស្ថានឧត្តមសិក្សានីមួយៗ នឹងធ្វើការជ្រើសរើសទៅតាមចំនួន និងប្រភេទអាហារូបករណ៍មានសិស្សទូទៅ សិស្សជានារីសិស្សក្រីក្រ សិស្សមកពីតំបន់ជួបការលំបាក និងសិស្សមានពិការភាព (ជាប់ដោយស្វ័យប្រវត្តិ) ដូចបានកំណត់នៅក្នុងសៀវភៅកម្រង ព័ត៌មានសម្រាប់បេក្ខជនស្នើសុំអាហារូបករណ៍ចូលរៀនថ្នាក់ បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដែលបានផ្សព្វផ្សាយកន្លងមក។ […]
ស្រ្តីម្នាក់យកកាំបិតអារ និងឆូតមុខ ច្រមុះ ដៃក្មេងស្រីអាយុ៥ឆ្នាំឲ្យរបួសធ្ងន់ធ្ងរ ដើម្បីឲ្យសម្លាក ដូចកូនប្រុសគាត់ ដែលត្រូវក្មេងស្រីគប់បែកក្បាល
រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលគាត់ធ្វើសកម្មភាពយកកាំបិតប៉ុនប៉ងអាកសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល កាលពី២ថ្ងៃមុន ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំកាន់តែខ្លាំងឡេីងៗ ទេីបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាង ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះព្រមទាំងដៃក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុនសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួន។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣រនិង១៥នាទីសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ស្រ្តីដៃដល់ខាងលើឈ្មោះ លីវ ប៊ុន ធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ។ ក្រោយពេលចាប់ខ្លួនស្រ្តីនោះបាននិយាយថា គាត់ខឹងខ្លាំងណាស់ដេកអត់លក់២យប់ហើយ ដោយសារតែក្មេងស្រីខាងលើធ្វើឲ្យកូនគាត់ចេញឈាម ហើយត្រូវដឹងថាកូនគាត់ធំឡើងជាតារាផង ដូច្នេះគាត់សុំត្រឹមតែឲ្យក្មេងស្រីនេះចេញឈាមវិញដូច ជាកូនគាត់វិញប៉ុណ្ណោះ។ហើយនៅវេលារសៀលថ្ងៃកើតហេតុគាត់បានទៅទិញកូនកាំបិតរួចក៏ចាប់ក្មេងស្រីនោះអារនិងឆូតមុខ ច្រមុះ និងដៃព្រមទាំងកតែម្ដង នេះគែជាការតបស្នងហើយអ្នកដាំផ្លែអ្វីគឺបានផលនោះអ៊ីចឹងហើយ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រងរបួស ផ្ទៃមុខ ច្រចុះ ក និងដៃ នាងមានទីលំនៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ […]