ព័ត៌មានជាតិ

សមត្ថកិច្ចនៃមន្ទីរប្រឆាំង គ្រឿ..ង ញៀ..ន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿ.ង.ញៀ.ន ចាប់ខ្លួនជនជាតិចិន ៣នាក់ និងរឹបអូសគ្រឿ..ង.ញៀ..ន ជាង ៣០kg


តាមការអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិនិង និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជី តូ អគ្គស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿ.ងញៀ.ន ។

កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៣០ នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ស៊ុំ ណារ៉ាក់ នាយករងមន្ទីរ លោកវរសេនីយ៍ទោ នួន ច័ន្ទ និងលោក វរសេនីយ៍ទោ ប៉ែន ណុល ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សម្របសម្រួលដោយ លោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងព្រះសីហនុ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៣ចំណុចផ្សេងគ្នាជាបននតបន្ទាប់ ចំណុចទី១៖ នៅខុនដូបុរីប៉េងហួត(បឹងស្នោ) បន្ទប់លេខB16-16/B2 ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំណុចទី២៖ នៅមុខផ្សារម៉ាតហ័រណង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចំណុចទី៣៖ នៅបន្ទប់លេខ១៦០៨ នៃសណ្ឋាគារសមុទ្រខៀវ ភូមិ១ ក្រុម១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ លទ្ធផល ៖
ក- ឃាត់ខ្លួនជនសង្ស័យ៖ ៣នាក់ :
១-ឈ្មោះ CHO SHIH JIE ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)។
២-ឈ្មោះ LI ZHI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន
៣-ឈ្មោះ PENG ZHENGCHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន
ខ- ចាប់យកវត្ថុតាង :
១-ហេរ៉ូអ៊ីន ទម្ងន់ 3 kg 206.97g
២-ម៉្សៅក្រាមពណ៌ផ្កាឈូកខ្ចី (MDMA) ទម្ងន់ 4 kg 330g
៣-មេតំហ្វេតាមីន(ICE)ទម្ងន់ 9 kg 244g
៤- មេតំហ្វេតាមីន(WY) ទម្ងន់ 648g
៥- កេតាមីន(Ketamine) ទម្ងន់ 7 kg 993g
៦- សារធាតុរាវ(Ketamine)ចំនួន ២១៥ ដប ទម្ងន់ 2 kg 150g
៧-ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ 2 kg 882.88g
សារធាតុញៀន សរុប 30 kg 454.85g
សារធាតុផ្សំ សរុប 56 kg 521.40g ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *