ព័ត៌មានជាតិ

តើសង្វៀនជល់មាន់និងអាប៉ោងដ៏ធំហ៊ានបើកលេងនៅចំកណ្តាលទីក្រុងភ្នំពេញបានដោយរលូនរាល់ថ្ងៃ តើចំណាយលុយរត់ការដល់ថ្នាក់ណាខ្លះ…?

(ភ្នំពេញ) ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២២ សង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅផ្លូវ 598 ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ កំពុងតែជុំក្បាលគ្នាលេងល្បែងជល់មាន់និងអាប៉ោងយ៉ាងអាណាធិបតេយ្យ មិនដឹងថា ម្ចាស់ទីតាំងខាងលើនេះ មានខ្នងធំប៉ុណ្ណាទេ ទើបហ៊ានបើកសង្វៀនជល់មាន់និងអាប៉ោងនៅផ្ទះឯកឧត្តមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ចឹងសោះ…?យោងតាមសម្តីប្រជាពលរដ្ឋដែលរស់នៅភូមិសង្កាត់ខាងលើបានមកខ្សឹបប្រាប់អ្នកសារព័ត៌មានថា ប៉ុន្មានខែមុនសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌកំរិតស្រាលក្រុង បានធ្វើការចុះបង្ក្រាបម្ដងរួចទៅហើយតែមិនរាងចាលទេ ពេលពួកគេចេញមកវិញបើកសង្វៀនជល់មាន់និងអាប៉ោងលេងសារជាថ្មីបានយ៉ាងរលូនបែបនេះអញ្ចឹង…?ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ប្រហែលជាសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយនេះ មានខ្សែខ្នងធំហើយមើលទៅ បានជាមិនខ្លាចសមត្ថកិច្ចបន្តិចសោះអញ្ចឹងនិងហ៊ានបើកលេងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំ និងបើកលេងជារៀងរាល់ថ្ងៃ ហើយសំខាន់នោះគឺ នៅក្បែរផ្ទះឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទៀតផង។ប្រជាពលរដ្ឋបានស្នើសុំឱ្យអ្នកសារព័ត៌មានយើងខ្ញុំឱ្យចុះផ្សាយពីទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំនេះផងដើម្បីឱ្យដឹងដល់(ឯកឧត្តមឃួងស្រេង) និង ឯកឧត្តមនាយឧត្តមសេនីយ៍ (សន្តិបណ្ឌិតនេតសាវឿន) អគ្គស្នងការនគរបាលជាតិឲ្យលោកបានជ្រាបពីរទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំនេះផង និង សូមឯកឧត្តមទាំងពីរមេត្តាចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពចុះស្រាវជ្រាវ និង មានវិធានការទប់ស្កាត់ឬបង្ក្រាបល្បែងស៊ីសងខាងលើនេះផង ដើម្បីមានសុវត្ថិភាពដល់ពួកគាត់ ព្រោះពួកគាត់ព្រួយខ្លាចមាន អំពើចោរកម្មផ្សេងៗមានដូចជា ចោរលួច ឆក់ ចោរប្លន់និង អំពើហិង្សាក្នុងគ្រួសារជាដើម។

adm

Leave a Reply

Your email address will not be published. Required fields are marked *