ព័ត៌មានជាតិ

តើលោក ពិន តន ជានណាបានជាបើកសង្វៀនបញ្ជល់មាន់និងអាប៉ោងយូគីនៅ ចំណុចភូមិ ភ្នំធំ ឃុំ យក្សឡោមនឹងនៅចំណុចភ្នំយោលបានយ៉ាងបានដោយរលូន..?

(រតនៈគីរី) សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាក្នុងមួយថ្ងៃៗមានអ្នកជិះម៉ូតូរាប់រយគ្រឿងនិងជិះរថយន្តទំនើបៗរាប់សិបគ្រឿងចូលទៅលេងល្បែងបញ្ជល់មាន់ អាប៉ោងនិងយូគីនៅចំណុចភ្នំអូរត្រាវ ក្រុងបានលុងយ៉ាងពពាក់ពពូន គ្មានខ្លាចឆ្ល ងជំងឺកូវីដ -១៩ នោះទេ។ ចំណែកអធិការនគរបាលក្រុងបានលុង  ក៏ដូចជាអភិបាលក្រុងបានលុង  និងលោក យិន ចំណាន ស្នងការ នគរបាលខេត្តរតនគិរី បណ្តោយឲ្យឈ្មោះ ពិន តន បើកល្បែងស៊ីសងខុសច្បាប់យ៉ាងសុខស្រួល។ ដូច្នេះហើ យទើបប្រជាពលរដ្ឋក្នុងក្រុងបានលុង ខេត្តរតនគិរី អំពាវនាវនឹងសំណូមពរឲ្យថ្នាក់ដឹកនាំខាងលើនឹងក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នង ការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងក្រុងបានលុង ប្រកបដោយប្រសិទ្ធភាព។ 

ប្រភពពីប្រជាពលរដ្ឋក្នុងក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងទៀតថា  សង្វៀនបញ្ជល់មាន់ ក៏ដូចជាវង់អាប៉ោង  និងយូគី ទ្រង់ទ្រាយធំនៅ ចំណុចភូមិ ភ្នំធំ និងភំ្នយោលក្រុងបានលុង នៅតែដំណើរការយ៉ាងពេញបន្ទុក ព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមិនចាត់ វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាល ខេត្ត រតនៈគិរី និងលោក ថង សាវុន អភិបាលខេត្តរតនៈគិរី កំពុងបណ្តោយឲ្យឈ្មោះ ពិន តន បើកល្បែងស៊ីសង ខុសច្បាប់ នៅចំ ណុចភ្នំអូរត្រាវយ៉ាងរលូន។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃ ពីសំណាក់មន្ត្រី អាជ្ញាធរនិងសមត្ថកិច្ចពុករលួយទេនោះ គឺឈ្មោះ ពិន តន មិនអាចបើកសង្វៀនបញ្ជល់មាន់វង់អាប៉ោងយូគី នៅចំណុចភ្នំអូរត្រាវ តាមអំពើចិត្តបានទេ។

បើតាមការកត់សម្គាល់របស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង  ខេត្តរតនគិរី បានឲ្យដឹងថា ចាប់តាំងពីឈ្មោះ   ពិន តន បើកសង្វៀន  បញ្ជល់មាន់និងវង់អាប៉ោងយូគី នៅចំណុចភ្នំអូរត្រាវ យ៉ាងពេញបន្ទុករួចមក គឺអំពើចោរកម្ម និងបទល្មើស ផ្សេងៗ កំពុង កើតឡើងគួរឲ្យភ័យខ្លាច។ មានការសង្ស័យថា មន្ត្រីធំៗមួយចំនួនជាពិសេសសមត្ថកិច្ចក្នុងខេត្តរតនៈគិរី ទទួលផលប្រយោជន៍ពីឈ្មោះ ពិន តន ជាប្រចាំ ទើបបណ្តោយ ឲ្យបុគ្គលម្នាក់ឈ្មោះ ពិន តន បើកល្បែង ស៊ីសងខុសច្បាប់បំផ្លាញសន្តិសុខ សង្គមតាម អំពើចិត្ត។ ជាចុងក្រោយប្រជាពលរដ្ឋសូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់លោក ថង សាវុន អភិបាលខេត្តរតនៈគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនៈគិរី ដែលបណ្តោយឲ្យល្បែងស៊ីសងខុងច្បាប់កើតឡើងក្នុងក្រុងបានលុងទៀតឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *