ព័ត៌មានជាតិ

​ប្រជាពលរដ្ឋប្រទះឃើញ​កាំភ្លើងនិង​គ្រាប់​ជាច្រើននៅ​ចំណុច​មាត់បឹង ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ​


​ភ្នំពេញ​៖​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​កាំភ្លើង និង​គ្រាប់កាំភ្លើង​នៅ​ចំណុច​មាត់បឹង ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

​អាវុធ​ទាំំ​ង​នោះ​រួមមាន​៖ អាវុធ​វែង​ម៉ាក​កា​រ៉ា​ប៊ី​ន ចំនួន ០១​ដើម​, អាវុធ​វែង ម៉ាក M16 ចំនួន ០១​ដើម​, អាវុធ​ខ្លីម៉ាក K៥៤ ចំនួន ០៣​ដើម​, អាវុធខ្លី ម៉ាក P08 ចំនួន ០២​ដើម​, បង់​អាវុធ ម៉ាក K៥៤ ចំនួន ០៣​បង់ មាន​គ្រាប់​ចំនួន ១០៩​គ្រាប់​, បង់​អាវុធ ម៉ាក M16 ចំនួន ០៣​បង់ មាន​គ្រាប់​ចំនួន ៦០​គ្រាប់​, បង់​អាវុធ ម៉ាក​កា​រ៉ា​ប៊ី​ន ចំនួន ០២​បង់ មាន​គ្រាប់​ចំនួន ០៩​គ្រាប់​, ស្រោម​អាវុធខ្លី ចំនួន ០១​ដើម​,កាំបិត​ខ្លី​ចំនួន ០១​ដើម​, ស្ព្រា​យ​ពណ៌​ខ្មៅ ចំនួន ០១​ដប​, កេះ​ដែល​ទំហំ ៣០​សង់ទីម៉ែត្រ គុណ ៦០​សង់ទីម៉ែត្រ​ចំនួន ០១​កេះ​។​

​លោក សោម ភារ​ម្យ និង​លោក វី ពៅ ជា​ប្រជាពលរដ្ឋ​ប្រទះឃើញ​អាវុធ​ទាំងនេះ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ម៉ោង​ប្រហែល ១១​និង​៣០​នាទី បានធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅរក​បេះ​បន្លែ​នៅ​មាត់បឹង ក្បែរ​កន្លែងកើតហេតុ ស្រាប់តែ​បាន​ប្រទះឃើញ​កេះ​ដែក​បិត​មាត់ជិត ហើយ​បាន​យកដៃ​ទៅ​ទាញ​បង្ហើប​មើលឃើញ​កាំភ្លើង​ជាច្រើន ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​ព្នៅ​។​

​ក្រោយពី​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច បាន​ចុះ​ធ្វើការ​ស្រា​ជ្រាវ​ដល់​កន្លែងកើតហេតុ និង​យក​កាំភ្លើង​ទាំងនេះ មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​ព្នៅ ដើម្បី​ស្រាវជ្រាវ​រក​ជនល្មើស​៕​ដោយ​៖​ ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *