(ភ្នំពេញ) នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៣:០០នាទីទៀបភ្លឺ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់ចំណុចមុនបុរីអង្គរភែលេស ផ្លូវ៦០ម៉ែត្រ ភូមិព្រែតានូ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ប្រទះឃើញជនសង្ស័យ ០២នាក់ឈ្មោះ ផន សុភាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ និងឈ្មោះ លឹម សុទ្ធា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាក ស្តុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-4779 ដោយមានការសង្ស័យបានហៅធ្វើកាត្រួតពិនិត្យ ស្រាប់តែឃើញក្រាមសថ្លាចំនួន ០១កញ្ចប់ថង់តូច លាក់ទុកនៅក្នុងដៃអាវរបស់ជនសង្ស័យឈ្មោះ ផន សុភាន់ ក៏ឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ខាងលើយកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមតែម្ដង ៕ ១.ជនសង្ស័យឈ្មោះ ផន សុភាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅក្នុងហាងយីហោផ្កាននោង ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។២.ជនសង្ស័យឈ្មោះ លឹម សុទ្ធា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៤(បុរីគួរស្រូវ២) ផ្លូវលេខ២៣ ភូមិព្រៃស សង្កាត់ព្រៃស ខណ្ខដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។វត្ថុតាងចាប់យក : ក្រាមសថ្លាចំនួន ០១កញ្ចប់ថង់តូច, ទូរស័ព្ទដៃចំនួន ០២គ្រឿងម៉ាក អូប៉ូ ពណ៌ខៀវ និងម៉ូតូ ០១គ្រឿងម៉ាក ស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-4779 ។បច្ចុប្បន្នជនសង្ស័យចំនួន ០២នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
Related Articles
អាជ្ញាធរក្រុងប៉ោយប៉ែតសម្រេចផ្អាកការដ្ឋានសំណង់របស់ក្រុមហ៊ុនThe Park City របស់លោកឧកញ៉ា ឡាយ ប៊ុនប៉ា ក្រោយបង្កឲ្យមនុស្ស៥នាក់ស្លាប់និង៤នាក់រងរបួស
បន្ទាយមានជ័យ÷ សម្លេងស្រែកយំអឺងកងពេញការដ្ឋាន របស់ក្រុមហ៊ុន ឌឹ ផាក ស៊ីធី ដែលគេដឹងថា ជាក្រុមហ៊ុន របស់លោក ឧកញ៉ា ឡាយ ប៊ុនប៉ា ដែលមានទីតាំងជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ គីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រុមហ៊ុន ឌឹ ផាក ស៊ីធី គឺជាក្រុមហ៊ុន សាងសង់ សំណង់អាគារ ខុនដូនិងផ្ទះល្វែង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២និង៤០នាទី ក្រុមហ៊ុន បានស្ទួចបេតុង ផលិតជញ្ជាំង មានទម្ងន់ធ្ងន់ ខ្វះបច្ចេកទេសទើប បណ្តាលឲ្យដងស្ទួចនោះ រេរលំដួលធ្លាក់ លើពលរដ្ឋជិត១០នាក់ ដែលកំពុងជួបជុំគ្នា នៅក្បែរការដ្ឋាននោះ ។ ពលរដ្ឋដែលរងរបួស និងស្លាប់មានដូចខាងក្រោម ៖១ -ឈ្មោះ ឈាន ហុង ភេទស្រី អាយុ៤៤ឆ្នាំរស់នៅភូមិកើតហេតុ២ -ឈ្មោះ ឌឹម សុខណាក់ ភេទស្រី អាយុ២៩ឆ្នាំរស់នៅភូមិកើតហេតុ៣ -ឈ្មោះ […]
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជេីញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម…
ខេត្តស្វាយរៀង នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣–ខេត្តស្វាយរៀង : ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរខេត្តស្វាយរៀង អញ្ជេីញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ដែលមានទំហំ ៣០០ហិកតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដេីម្បីរៀបចំសាងសង់លំនៅឋានចំនួន ១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន នគរបាល និវត្តន៍ជន គ្រួសារពលី និងគ្រួសារទីទ័លក្រ ។
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧រូប នឹងទៅកាន់ដំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប !
ភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យដែលអង្គភាព«csndaily» ទទួលបាន នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតែង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៧។ សូមបញ្ជាក់ថា៖ អភិបាលខេត្តចំនួន ៧ ដែលត្រូវបានតែងតាំង និងផ្លាស់ប្ដូរ រួមមាន៖-ទី១៖ លោក ម៉ុម សារឿន ពីអភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ-ទី២៖ លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង-ទី៣៖ លោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី-ទី៤៖ លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត-ទី៥៖ លោក ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់-ទី៦៖ លោក សុខ លូ […]