ព័ត៌មានជាតិ

ពិធី”សម្ពោធសាលាធម្មសភា សមិទ្ធផលនានាក្នុងវត្តចែង បំពាក់គ្រឿងឥស្សរិយយសជូនដល់សប្បុរសជន” ស្ថិតនៅភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុ​ទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ !លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកម្លាំងនគរបាលខេត្ត ស្រុក ក្រុង សហការជាមួយកម្លាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងពិធី”សម្ពោធសាលាធម្មសភា សមិទ្ធផលនានាក្នុងវត្តចែង បំពាក់គ្រឿងឥស្សរិយយសជូនដល់សប្បុរសជន” ស្ថិតនៅភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ កម្មវិធីត្រូវបានប្រារព្ធធ្វើឡើងដោយអនុវត្តន៍តាមវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនជានិច្ច។ពិធីនេះដែរស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពី: ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី អភិបាល ស្រុក ក្រុង មន្ត្រីរាជការ អ្នកមុខ អ្នកការក្នុងខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ ប្រជាការពារ សិស្សានុសិស្ស លោកយាយ លោកតា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *