មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃ ២៩ ខែ មេសា ឆ្នាំ២០២២ លោក ឈឹម កាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញអមដំណើរ ឯកឧត្ដមទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង រដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការព្រំដែន រួមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានកងវិស្វកម្ម លោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និង ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកអភិបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យបង្គោលព្រំដែន ការស្ថាបនាស្ពាន ផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអូររាំង និង ស្រុកកែវសីមា ដែលបានស្ថាបនាដោយបញ្ជាការដ្ឋានកងវិស្វកម្ម ។
ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តមណ្ឌលគិរី បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ឧបត្ថម្ភដល់កងកម្លាំងវិស្វកម្ម ដែលកំពុងឈរជើងកសាងផ្លូវ ស្ពាន តាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអូររាំង និង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៕