សមាគម សារព័ត៌មាន AE MSJ សូមចូលរួមអបអរសាទរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសរដ្ឋសភាបោះឆ្នោតជ្រើសតាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧
Related Articles
សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរ សូមគោរពជូនសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា…
សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរ សូមគោរពជូនសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ឆក់កាបូបបានសម្រេចរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួនទើបប្រគល់អោយសម្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់ជាប់វាយទ្រមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ចចំណែកនារីរងគ្រោះដួលរងរបួសស្រាល។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចរបងវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទី១ឈ្មោះ ម៉ែន សៀម អាយុ២២ ឆ្នាំស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យទី២ ឈ្មោះសុខ ប្រុសពេជ្រ អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកធូដេ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងខាងកេីតវត្តអង្គរតាមមិញក្នុងទិសដៅពីជេីងទៅត្បូងដោយដាក់កាបូបស្ពាយពាក់និងករម៉ូតូខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកស៊ុយសាគីស្មាស់វីពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CO 8961 មកពីក្រោយរួចធ្វេីសកម្មភាពឆក់ការបូបពីនារីរងគ្រោះបានសម្រេចនិងបណ្តាលឲ្យដួលរងរបួសរលាត់ដៃជេីង ។ បន្ទាប់មកជនសង្ស័យព្យាយាមគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋឃេីញក៏ដេញស្រែកចោរៗទេីបចាប់បាននិងវាយទ្រមខ្លួនរួចប្រគល់ទៅសមត្ថកិច្ចចាត់ការតាមច្បាប់៕
បុរសម្នាក់បើករថយន្តពាក់ផ្លាកលេខនិងឡូហ្គោប៉ូលិស ជ្រុលទៅបុកនឹងបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យខ្ទិចពីខាងមុខស្ទើរទាំងស្រុង
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកនឹងបង្គោលដាក់ប្រអប់ភ្លើងពេញទំហឹង បណ្តាលឲ្យផ្នែងខាងមុខរថយន្តរងការខូចខាតស្ទើរទាំងស្រុង ចំណែកម្ចាស់រថយន្តវិញរងរបួសស្រាល។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១ និង០០នាទីយប់ឈានចូលថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០២០ ស្តិតនៅតាមបណ្តោយផ្លូវ ៣៦៩ សង្កាត់ច្បាអំពៅទី១ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក វីហ្គោ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ នគបាល 2-8988 បើកបរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកជិតដល់ចំណុចកើតហេតុ ស្រាប់តែងោកមួយភាំង ងើបមកក៏រេចង្កូតជ្រុលទៅបុកនឹងបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរងការខូចខាតផ្ទៃខាងមុខទាំងស្រុង។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការគ្នាជាមួយនឹងជំនាញ ទំនាក់ទំនងទៅខាងចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត ទៅរក្សាទុកនៅស្នងការក្រុង រង់ចាំដោះស្រាយនៅពេលក្រោយ ដោយសារតែប៉ះពាល់និងទ្រព្យសម្បត្តិរដ្ឋ៕