សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរ សូមគោរពជូនសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
Related Articles
គ្រោះថ្នាក់ដ៏កម្រមួយ ! បាក់ដីក្នុងរូងភ្នំទី ៣ នៅក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ បង្កឲ្យមនុស្សស្លាប់ ២នាក់ និងរបួស ២នាក់
ចេញផ្សាយ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កោះកុង ៖ នៅយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ ជាគ្រោះថ្នាក់ដ៏កម្រមួយ សម្រាប់មូលដ្ឋានស្រុកថ្មបាំង ដែលករណីបាក់ដីសង្កត់លើមនុស្សស្លាប់ នៅក្នុងក្រុមហ៊ុនវ៉ារីអគ្គិសនីបែបនេះ ដោយបានកើតឡើង គ្រាទីតាំងកើតហេតុឆ្ងាយដាច់ស្រយោលប្រមាណ ២០គីឡូម៉ែត្រ ពីទីរួមស្រុក ទំរាំសង្រ្គោះបាន។យ៉ាងហោចមានមនុស្ស ២នាក់បានស្លាប់ និង ២នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល ក្នុងករណីបាក់ដីនៅក្នុងរូងភ្នំទី ៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ ស្ថិតនៅចំណុចស្ទឹងកែប ឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។នៅរសៀលថ្ងៃទី ១១ ខែសីហា ឆ្នំា២០២២នេះ អាកាសធាតុមានភ្លៀងធ្លាក់ជោគជាំ ស្ទើរគ្រប់មូលដ្ឋាន ៣ ទៅ ៤ថ្ងៃនេះ បរិមាណទឹកហូរពីលើខ្នងភ្នំច្រោះខ្លាំងនៅតំបន់រូងភ្នំទី ៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ ទើបបង្កឲ្យស្លាប់មនុស្សប្រុស ២នាក់ និងរងរបួសធ្ងន់-ស្រាល ២នាក់ដែរ។ទន្ទឹមនេះ លោកក៏បានណែនាំដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ចូនកម្លាំងកម្មករជំនាញ និងអ្នកពាក់ព័ន្ធមកទីកន្លែងសុវត្ថិភាព រង់ចាំអាកាសធាតុអំណោយផលល្អវិញ ទើបចុះធ្វើការងារបន្ត។ អាជ្ញាធរសមត្ថកិច្ចបង្ហាញក្តីសោកស្តាយ ចំពោះពលរដ្ឋជាកម្មករដែលបានស្លាប់ ព្រោះតែគ្រោះធម្មជាតិអំឡុងរដូវវស្សា។ជនរងគ្រោះដោយសារការបាក់ដីសង្កត់លើស្លាប់ ២នាក់ […]
សូមគាំទ្រនូវចំណាត់ការដ៏ម៉ឺងម៉ាត់មួយនេះឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាល…
(ខេត្តតាកែវ): បានដាក់ចេញនៅបទបញ្ជានៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលជាកិច្ចប្រជុំលើកដំបូងនោះ បានបញ្ជាដល់ជំនាញពាក់ព័ន្ធពាក់ ត្រូវដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលទាំងអស់នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នាថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា «ការដាក់ចេញបទបញ្ជាទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលនេះ ក្នុងគោលដៅចូលរួមលើកកម្ពស់សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសទៅលើកុមារតែម្តងព្រោះវាអាចជះឥទ្ធិពលមិនល្អទៅដល់កុមារហើយអាចឈានទៅដល់ការផឹកគ្រឿងស្រវឹងទាំងនេះទៀត»។ជាមួយគ្នានោះ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ក៏ដូចជាជំនាញពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងទៅដល់ក្រុមហ៊ុនស្រាបៀរលើដីសាធារណៈរបស់រដ្ឋទាំងអស់ដែលកំពុងតែដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀររបស់ខ្លួនចោលទាំងអស់ ឬអាចប្តូរមកវិញនូវការលើកផ្ទាំងផ្សាយរបស់ខ្លួនដែលទាក់ទងនឹងសុខភាពប្រជាពលរដ្ឋ ខ្លឹមសារអប់រំល្អៗឬ ឬក៏ដាក់ផ្សាយជាទឹកសុទ្ធជំនួសវិញ។ឆ្លៀតនាឱកាសនោះ ថ្នាក់ដឹកនាំខេត្តខាងលើនេះ បានប្រកាសថា ក្នុងនាមរដ្ឋបាលខេត្ត គឺហាមឃាត់ដាច់ខាតចំពោះការដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ជាប្រភេទគ្រឿងស្រវឹងគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយការផ្សព្វផ្សាយប្រភេទនេះ ក៏មិនមានក្នុងគំនិត របស់គណៈអភិបាលខេត្តតាកែវនោះទេ ជាពិសេសរាល់ការផ្សព្វផ្សាយដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ គឺមិនបានដាច់ខាត៕
ឯកឧត្តម ស សុខា អំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ បន្តការគាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី…
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជាយើង និងការកសាងសន្តិសុខប្រកបដោយភាពសុខដុម ដោយផ្អែកលើការគោរពគ្នា យោគយល់គ្នា ជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក និងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបាននៅក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ ព្រមទាំងបន្តការគាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ការអំពាវនាវនេះ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងអនុវិស័យអប់រំកាយ និងកីឡា និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។