(កណ្តាល): កាលពីវេលាម៉ោងប្រមាណ ០៤ និង ២៥ នាទីល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ ២១ B ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៏បានកើតឡើងដោយរថយន្តដឹកត្រីមួយគ្រឿងបានរ៉េចង្កូតទៅបុ.កបង្គោលភ្លើងបាក់ចំនួនមួយដើមនិងរថយន្តបានធ្លាក់ចូលក្នុងប្រឡាយទឹកយ៉ាងហោចណាស់មនុស្ស ២នាក់បាន ស្លា.ប់ និងរងរបួសធ្ង.ន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីពេទ្យ។តាមប្រភពព័ត៌មានដែលទទួលបានពីជុំវិញទីតាំងកើតហេតុខាងលើបានប្រាប់អោយដឹងថា មានរថយន្តធុនធំដឹកត្រីមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B 9278 បើកបរនិងរួមដំណើរដោយបុរសជនជាតិវៀតណាម ៤ នាក់មិនស្គាល់អត្តសញ្ញាណធ្វើដំណើរតាមបណ្តោយផ្លូវកើតហេតុខាងលើក្នុងល្បឿនលឿនទិសដៅពីកើតមកលិចលុះមកដល់ត្រង់កើតចំណុចកើតហេតុបានគិចរថយន្តដឹកដីធុនធំមួយគ្រឿងទៀតមិនចាំម៉ាកបណ្តាលអោយរថយន្តរ៉េចង្កូតជ្រុលទៅបុ.កបង្គោលភ្លើងពេញមួយទំហឹ.ងធ្វើអោយរថយន្តខាងលើក្រឡាប់ផ្ងារជើងធ្លាក់ចូលប្រឡាយទឹកបណ្តាលអោយសង្កត់បុរស២នាក់ស្លា.ប់យ៉ាងរ.ន្ធ.ត់.ភ្លាមៗនៅនិងទីតាំងកើតហេតុដោយដា.ច់.ខ្លួ.នជាពីនៅពីក្រោមរថយន្ត និងបុរស ២នាក់ទៀតរងរបួសធ្ង.ន់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោកបានចុះមកដល់ចំណុចទីតាំងកើតហេតុខាងលើនិងបានវាស់វែងយករថយន្តទៅរក្សាទុក ចំណែកឯស.ពបុរស ២នាក់ដែលជាជនជាតិវៀតណាមត្រូវប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
Related Articles
ដល់ចឹង ទើបដឹងថា ទួលគោក មានច្រើន! ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល
(ភ្នំពេញ)នៅថ្ងៃថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ទួលគោក ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដែលមានសមាសភាពចូលរួម សរុបចំនួន ២០នាក់៖១. លោក កែវ សុភា អភិបាលរងខណ្ឌ២. លោក ស៊ឹម សុផង អភិបាលរងខណ្ឌ៣. លោក ទៀវ សំអឿន អភិបាលរងខណ្ឌ៤. លោក វរសេនីយ៍ទោ អ៊ឹង សុភ័គ និងលោកវរសេនីយ៍ទោ នាក់ សាន្ត អធិការរងខណ្ឌ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៥. លោកចៅសង្កាត់រងទី១ ផ្សារដើមគរ លោកចៅសង្កាត់ទឹកល្អក់ទី៣ នាយប៉ុស្តិ៍នគរបាលផ្សារដើមគ នាយប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ទី៣ ប្រធានផ្សារដើមគរ និងកម្លាំងប្រជាការពារ បានចុះអនុវត្តការងារ ដូចខាងក្រោម៖១.បង្រ្កាបល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) សរុបបានចំនួន ៤ទីតាំង ឃាត់ខ្លួន ៤នាក់ (សង្កាត់ទឹកល្អក់៣ ចំនួន ៣នាក់ និងសង្កាត់ផ្សារដើមគ ចំនួន ១នាក់ […]
“ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលភារកិច្ចរៀបចំដំណើរកម្សាន្ត ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ …
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលភារកិច្ចនេះ គឺរៀបចំដំណើរកម្សាន្ត ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន និងអាហារ ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែនរបស់យើង ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ ហើយឯកឧត្តម នេត្រ ភក្ត្រា ត្រូវដាក់ចេញជាព័ត៌មានលំអិតអំពីការចុះឈ្មោះ និងពេលវេលាដើម្បីអនុវត្ត ”។ (សមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)
បញ្ជូនយោធាផ្កាយ១ ដកកាំភ្លើងវាយក្បាលសន្ដិសុខបែកក្បាល នៅស្រុកអង្គស្នូល ទៅស្នងការដ្ឋាននគរបាលខេត្ត និងត្រៀមបញ្ជូនទៅតុលាការ នៅរសៀលនេះ
កណ្ដាល ៖ មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យបែកហូរឈាម ត្រូវបានបញ្ជូនពីអធិការដ្ឋាននគរបាលស្រុកអង្គស្នូល ទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ។ តាមរាយការណ៍បានឲ្យដឹងថា មន្ដ្រីយោធាផ្កាយមួយនោះ បានបញ្ជូនទៅដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែមករានេះ ដើម្បីចាត់ការតាមច្បាប់។ គួរជម្រាបថា មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យដួលសន្លប់ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធា នៅអយ្យការអមតុលាការយោធា ចំណុះក្រសួងការពារជាតិ។ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានប្រាប់ឲ្យដឹងថា ដើមចមដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង។ តាមដំណើររឿង នៅមុនពេលកើតហេតុថ្ងៃទី២ ខែមករា ឆ្នាំ២០២១ […]