ព័ត៌មានជាតិ

ដល់ចឹង ទើបដឹងថា ទួលគោក មានច្រើន! ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល

(ភ្នំពេញ)នៅថ្ងៃថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ទួលគោក ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដែលមានសមាសភាពចូលរួម សរុបចំនួន ២០នាក់៖១. លោក កែវ សុភា អភិបាលរងខណ្ឌ២. លោក ស៊ឹម សុផង អភិបាលរងខណ្ឌ៣. លោក ទៀវ សំអឿន អភិបាលរងខណ្ឌ៤. លោក វរសេនីយ៍ទោ អ៊ឹង សុភ័គ និងលោកវរសេនីយ៍ទោ នាក់ សាន្ត អធិការរងខណ្ឌ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៥. លោកចៅសង្កាត់រងទី១ ផ្សារដើមគរ លោកចៅសង្កាត់ទឹកល្អក់ទី៣ នាយប៉ុស្តិ៍នគរបាលផ្សារដើមគ នាយប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ទី៣ ប្រធានផ្សារដើមគរ និងកម្លាំងប្រជាការពារ បានចុះអនុវត្តការងារ ដូចខាងក្រោម៖១.បង្រ្កាបល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) សរុបបានចំនួន ៤ទីតាំង ឃាត់ខ្លួន ៤នាក់ (សង្កាត់ទឹកល្អក់៣ ចំនួន ៣នាក់ និងសង្កាត់ផ្សារដើមគ ចំនួន ១នាក់ បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំទៅសាលាដំបូងរាជធានីភ្នំពេញ។២.ត្រួតពិនិត្យច្បាប់អនុញ្ញាតច្បាប់អាជីវកម្មកុងស៊ីហាងបញ្ជាំ បាន ៤ទីតាំង នៅភូមិ២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ជាលទ្ធផលទីតាំងទាំង៤ ខាងលើមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានសុពលភាព។ គណៈបញ្ជការឯកភាពខណ្ឌ និងសង្កាត់ទាំង១០ នឹងបន្តស្រាវជ្រាវ និងចុះបង្ក្រាបបន្តទៀត ក្នុងករណីមានបទល្មើសទាំងនេះ កើតឡើងក្នុងមូលដ្ឋាន ឱ្យដូចភ្លៀងរលឹម ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *