(ភ្នំពេញ): ទីតាំងតារាងបាល់បង្កប់នូវល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសជល់មាន់តាមប្រព័ន្ធ online នៅសង្កាត់ កាកាប១ ខណ្ឌពោធិសែនជ័យ កំពុងបើកលេងយ៉ាងរំភើយ! សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន បែរជារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។ប្រភពពតិ៍មានបានឲ្យដឹងថា: ទីតាំងល្បែងសុីសង បញ្ជល់មាន់តាម(អនឡាញ)និងល្បែងជាច្រើនប្រភេទទៀត ដែលបង្កប់នៅក្នុងតារ៉ាងបាល់មួយកន្លែងនេះជាយូរណាស់មកហើយ! ប៉ុន្តែមិនមានសមត្ថកិច្ចឬអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការបង្រ្កាបឡើយ។ ធ្វើអោយប្រជាពលរដ្ឋដាក់ការសង្ស័យថា: ម្ចាស់បនល្បែង ប្រើថ្នាំសណ្តំត្រូវហើយមើលទៅ? បានអាចរក្សាទុកមកដល់សព្វថ្ងៃនេះ ។👉សូមរំលឹកថា៖ កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.កន្លងទៅនេះ បើយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាលរាជធានី ខេត្ត ក្រុង.ទាំង២៥ ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ច ស្រុក/ក្រុង/ខេត្តណាដែលមិនហ៊ានទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ជារៀងរាល់ថ្ងៃ គេសង្កេតឃើញសុទ្ធសឹងជាអ្នកញៀនល្បែងមានម៉ូតូ និងរថយន្តសេរីទំនើបៗ ចូលលេងយ៉ាងគគ្រឹកគគ្រេង ខណៈដែលអាជ្ញាធរខណ្ឌពោធិសែនជ័យ ប៉ុស្តិ៍រដ្ឋបាលកាកាប១ មិនដែលខ្វល់អើពើ ហាក់ធ្វើព្រងើយកន្តើយ ដោយផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន ដែលលោកតែងតែប្រកាសជារឿយៗ អោយអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការទប់ស្កាត់ល្បែងសុីសងគ្រប់ទម្រង់ទាំងអស់ ទូទាំងប្រទេស។ តែសមត្ថកិច្ចនិងអាជ្ញាធរក្នុងមូលដ្ឋាននេះមិនបានយកចិត្តទុកដាក់ពីបទបញ្ជារបស់ថ្នាក់ដឹកនាំឡើយ។ហេតុនេះហើយ មហាជនគ្រប់មជ្ឈដ្ឋាននិងពលរដ្ឋនៅខណ្ឌពោធិសែនជ័យ សុំស្នើរដល់ឯកឧត្តម ខួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាត់កម្លាំងចុះត្រួតពិនិត្យ ក៏ដូចជាធ្វើការបង្ក្រាបទីតាំងតារាងបាល់បង្កប់ល្បែងស៊ីសងខាងលើនេះផងទាន៕ដោយ% ទូច រ៉ាវុធ
Related Articles
សម្តេចតេជោ៖ ទីតាំងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ផ្តើមចេញពីចំណុចផ្សាររាត្រីទៅជ្រោយចង្វារ និងឆ្ពោះទៅកាន់ស្វាយជ្រុំ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឬស្ពានស្វាយជ្រុំ នឹងត្រូវសាងសង់ពីចំណុចផ្សាររាត្រី ឬសួនច្បារផ្សារចាស់ ក្នុងខណ្ឌដូនពេញ ទៅកាន់តំបន់ជ្រោយចង្វារ និងឆ្ពោះទៅកាន់តំបន់ស្វាយជ្រុំ សរុបមានចំនួន ២ស្ពាន ដែលប្រើខ្សែកាប្លិ៍ គ្មានសសរកណ្តាល។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣មីនានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា តាមការសិក្សាមានជម្រើសជាច្រើនក្នុងការសាងសង់ស្ពានមិត្តកម្ពុជា-កូរ៉េ ឬស្ពានជ្រោយចង្វារ ក៏ប៉ុន្តែមានជម្រើសតែពីរប៉ុណ្ណោះ ដែលអាចពិចារណាក្នុងការសាងសង់បាន។ សម្តេចតេជោបញ្ជាក់ថា ជម្រើសទី១ គឺសង់ចាប់ពីជ្រោយចង្វារ ឆ្លងកាត់ទន្លេរមេគង្គ ទៅកាន់ស្វាយជ្រុំ។ សម្តេចថា បើយកជម្រើសនេះ គឺបង្កើតឲ្យមានការកកស្ទះចរាចរណ៍នៅជ្រោយចង្វារ។ ដោយឡែកជម្រើសទី២ គឺសង់ចាប់ពីផ្សាររាត្រី ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារឆ្ពោះទៅកាន់ស្វាយជ្រុំ ដែលមានស្ពានសរុបចំនួន២។ សម្តេចតេជោ សម្រេចជ្រើសយកជម្រើសទី២នេះ ព្រោះវាបានជួយសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារ។សម្តេចតេជោបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាស្ពានទំនើប នឹងត្រូវសាងសង់ឡើងដោយប្រើខ្សែកាប្លិ៍ គ្មានសសរកណ្តាល ដើម្បីសម្រួលដល់ការធ្វើនាវាចរតាមទន្លេទាំង២ គឺទន្លេសាប […]
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំអោយបញ្ឈប់ចែកចាយ និងផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ បន្ទាប់ពីឃ្លីបវីដេអូនេះលេចធ្លាយនៅលើបណ្ដាញសង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំអោយបញ្ឈប់ចែកចាយ និងផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ បន្ទាប់ពីឃ្លីបវីដេអូនេះលេចធ្លាយនៅលើបណ្ដាញសង្គមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត ភក្ត្រា បានស្នើសុំអោយបញ្ឈប់ចែកចាយ និងផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះនៅបុរី ប៉េង ហួត បន្ទាប់ពីឃ្លីបវីដេអូនេះលេចធ្លាយនៅលើបណ្ដាញសង្គម។ នេះបើយោងតាមគណនីហ្វេសប៊ុកផេចផ្លូវការរបស់ឯកឧត្តម Neth Pheaktra ដែលបានសរសេរបង្ហោះនៅមុននេះបន្តិច។គណនីហ្វេសប៊ុកផេចផ្លូវការរបស់ឯកឧត្តម Neth Pheaktra បានសរសេរដូចខាងក្រោមថា:សូមជូនបងប្អូនអ្នកសារព័ត៌មាន, បងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមនឹងបងប្អូនអ្នកផលិតមាតិកានិង MMOជាទីគោរពស្រឡាញ់! នៅប៉ុន្មាននាទីមុននេះ មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយវីដេអូឃ្លីបទាំងនោះបន្ត។ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ទាន់ និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន។ ការផ្សព្វផ្សាយពីរូបភាពនេះជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយគឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ដូច្នេះ ខ្ញុំសូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនិងការចែកចាយបន្តនូវវីដេអូឃ្លីបទាំងអស់នោះ។សូមបងប្អូនទាំងអស់មេត្តាទទួលនូវការគោរពនិងស្រឡាញ់រាប់ពីខ្ញុំ និងសូមចូលរួមទប់ស្កាត់ការចែកចាយឃ្លីបវីដេអូទាំងនេះ! ក្នុងឱកាសនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះនិងសូមដួងវិញ្ញាណក្ខន្ធប្អូនស្រីប្អូនប្រុសទាំង ២ រូបបានទៅកាន់សុគតិភព។ សូមគោរពអរគុណ
រកតែទុក្ខដាក់ខ្លួន! បុគ្គលបង្ហោះវីដេអូប្រឌិតរឿងពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ តាមបណ្តាញសង្គម TikTok ត្រូវនគរបាលចាប់ខ្លួន នៅស្រុកបសេដ្ឋ
កំពងស្ពឺ ៖ បុគ្គលម្នាក់ ថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម TikTok ប្រឌិតរឿងពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ត្រូវកម្លាំងនគរបាលចាប់ខ្លួន នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិភ្នំតូច ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ បើតាមលោកឧត្តមសេនីយ៍ទោ សម សាមួន ក្រោយទទួលបានបទបញ្ជាភ្លាម កម្លាំងផែនសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបុគ្គលដែលបំពុលព័ត៌មាននៅតាមបណ្ដាញសង្គមមួយនេះ។ គួរជម្រាបថា បុគ្គលរូបនេះ បានថតវីដេអូហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ប្រឌិតព័ត៌មានថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ចិន ដែលកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺមានភាពមិនច្បាស់លាស់។ ការប្រឌិតព័ត៌មាននេះ គឺមានចេតនាញុះញង់ និងធ្វើឲ្យការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។ ជននេះមិនមែនជាបុគ្គលទី១ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះទេ ពោលកន្លែងមកកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនមនុស្សប៉ុន្មាននាក់រួចមកហើយ ដែលបានប្រឌិតព័ត៌មាន មានចេតនាញុះញង់ពាក់ព័ន្ធជាមួយដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕