កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុន ធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ករណីពុលស្រានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅក្នុងស្រុកទឹកផុស បានបង្កឲ្យមានមនុស្សស្លាប់សរុបចំនួន៨នាក់។ ក្នុងករណីនេះដែរ គឺចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានចុះបិទទីតាំង ផលិតស្រាសរុបចំនួន៥១៧កន្លែង និងបិតកន្លែងលក់ស្រាចំនួន១១១៥ កន្លែង។ ក្នុងនោះដែរ បានឃាត់ខ្លួនអ្នកបិតស្រា និងលក់ស្រាចំនួនជាង១០នាក់ និងមនុស្សចំនួន៦នាក់ បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ ការបន្តតាមនីតិវិធី។ សមត្ថកិច្ចបានដកហូតស្រាចំនួន៣៨៩៥ លីត្រ និង៥៣២កានកន្លះ មេស្រាស៧៥លីត្រ មេដំបែមួយកញ្ចប់ និងមេស្រាកាច់កន្លះលីត្រ។ ក្នុងនោះដែរសមត្ថកិច្ច ក៏បានកម្ទេចចោលអង្ករកាវសំរាប់បិតស្រាចំនួន២១ខាប់ និង២១ធុងប៉េត្រូផងដែរ។ លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីប្រតិបត្តិការដកហូតស្រាខាងលើនេះ ក្រុមសមត្ថកិច្ចជំនាញបានរកឃើញថា នៅក្នុងស្រា.ស ស្រាថ្នាំមានជាតិមេតាណុលខ្ពស់គឺ១៤.១៥ភាគរយ ដែលជាធម្មតា គឺគេអនុញ្ញាតឲ្យមានកម្រិតតែ០៥.១០ ភាគរយតែប៉ុណ្ណោះ។ ហេតុនេះហើយទើបអ្នកហូបស្រា នៅក្នុងស្រុកទឹកផុស បានពុលស្រា១៣១នាក់ ក្នុងនោះមានមនុស្សចំនួន៨នាក់ បានស្លាប់។ ចំពោះវិធានការបន្ត […]
Month: December 2020
បុរសម្នាក់បើកម៉ូតូកង់បីដឹកបន្លែមិនប្រុងប្រយ័ត្នបណ្ដាអោយគាបជាប់នឹងរថយន្ត….
ភ្នំពេញ: បុរសម្នាក់បើករថយន្តHILUX REVO មួយគ្រឿងមកឈប់អែបចិញ្ចើមផ្លូវត្រូវបុរសម្នាក់បើកម៉ូតូកង់បីដឹកបន្លែរគ្រឿងមកកៀរចំហៀងខាងមុខខូចខាតយ៉ាងដំណំ រួចចុះរត់គេចខ្លួនបាត់។ ខេត្តការនេះកើតឡើងកាលពីវេលាម៉ោង ១៩ និង៣០នាទីថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវR៣ កែងនឹងផ្លូវ R៦ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តHILUX REVOមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-0609ធ្វើដំណើរតាមបណ្តោយផ្លូវR៣ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានអែបរថយន្តឈប់ចិញ្ចើមផ្លូវខាងស្ដាំដៃ ខណៈនោះក៏មានបុរសម្នាក់បើកម៉ូតូកុងបីពណ៌ក្រហមដឹកបន្លែមួយគ្រឿងមកពីក្រោយមិនប្រយ័ត្នទៅកៀរស្តុបរថយន្តផ្នែកខាងមុខចំហៀងខាងឆ្វេងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះអ្នកបើកម៉ូតូកង់បីដឹកបន្លែបានចុះរត់ចូលក្នុងដីឡូត៍មួយកន្លែងបាត់ស្រម៉ោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ ដោយខាងភាគីរថយន្តបានសុំយករថយន្តទៅជួសជុលខ្លួនឯង ចំណែកម៉ូតូកង់បី សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនៅដ្ឋាននគរបាលខណ្ឌដូនពេញបណ្តោះអាសន្នរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមច្បាប់៕ ដោយ% ទូច រ៉ាវុធ
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញលទ្ធផលតេស្ដលើកទី១ អ្នកពាក់ព័ន្ធនៅសណ្ឋាគារ «ចម្ប៉ាពេជ្រ» ស្រុកស្នូល ចំនួន៧៣នាក់ អវិជ្ជមានជំងឺកូវីដ-១៩
ក្រចេះ ៖ លទ្ធផលតេស្ដលើកទី១ ដែលចេញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា អ្នកពាក់ព័ន្ធនៅសណ្ឋាគារ «ចម្ប៉ាពេជ្រ» ដែលមានទីតាំងនៅស្រុកស្នួល ខេត្តក្រចេះ ចំនួន៧៣នាក់ អវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។ អ្នកទាំង៧៣នាក់នេះ ត្រូវបានមន្ទីរសុខាភិបាលខេត្តក្រចេះ យកសំណាកទៅធ្វើតេស្ដកាលពីល្ងាចថ្ងៃទី០៩ និងព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីជំងឺកូវីដម្នាក់ ឈ្មោះ អិត កុម៉ាល បានទៅស្នាក់នៅមួយយប់ ហើយបានបន្ដដំណើរទៅខេត្តមណ្ឌលគិរី។ បើទោះបីលទ្ធផលបង្ហាញថា អវិជ្ជមានជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែបច្ចុប្បន្នសណ្ឋាគារ «ចម្ប៉ាពេជ្រ» ត្រូវផ្អាកអាជីវកម្មបណ្ដោះអាសន្ន តាមការណែនាំរបស់ក្រសួងសុខាភិបាល រយៈពេល១៤ថ្ងៃ ហើយបុគ្គលិក និងអ្នកពាក់ព័ន្ធក៏ត្រូវធ្វើចត្តាឡីស័កតាមការកំណត់ផងដែរ។ បន្ថែមពីនេះ អ្នកដែលពាក់ព័ន្ធ ក៏ត្រូវធ្វើតេស្ដទៅតាមចំនួនកំណត់ដូចគ្នាដែរ។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅស្រុកស្នូល និងប្រជាពលរដ្ឋរស់នៅខេត្តក្រចេះទាំងអស់ កុំមានការភិតភ័យ ឬច្រួលច្របល់ ព្រោះស្ថានការណ៍នេះរាជរដ្ឋាភិបាលអាចគ្រប់គ្រងបាន ហើយណាមួយនៅស្រុកស្នួល មិនទាន់មានអ្នកឆ្លងនោះទេ។ មន្ទីរសុខាភិបាលខេត្តក្រចេះ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវតែបន្ដការប្រុងប្រយ័ត្នរក្សាអនាម័យ ពាក់ម៉ាស ឧស្សាហ៍លាងដៃជាមួយអាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសាធារណៈ […]
តំណាងអយ្យការ ចោទប្រកាន់បុគ្គលឈ្មោះ នី ណាក់ ចំនួន២បទល្មើស ញុះញង់អោយមានការរើសអើង និង ជេរប្រមាថជាសាធារណៈ
ភ្នំពេញ៖ បើយោងតាមតាមប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា នៅព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គលឈ្មោះនី ណាក់ ដែលប្រើហ្វេសប៊ុកផេក Iman-KH ចំនួន២បទល្មើស គឺ បទញុះញង់អោយមានការរើសអើង និង បទជេរប្រមាថជាសាធារណៈ តាមមាត្រា តាមមាត្រា៤៩៤ មាត្រា៤៩៦ និង មាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ ។ សូមជម្រាបជូនថា ពេលនេះជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។ ហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់»។ សំណេររបស់ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនកំពុងជជែកគ្នា និង […]
ថវិកាសប្បុរសជនរួមគ្នាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនជំហានដំបូង កើនដល់ជាង ៤៥លានដុល្លារ
ភ្នំពេញ ÷ ថវិកាសប្បុរសជននានា ជួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ គិតត្រឹមម៉ោង ៦:០០ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ សរុបទាំងអស់ ៤៥,០៦៨,៧៦៨ដុល្លារអាមេរិកហើយ, (ក្នុងនោះមានលុយដុល្លារ ៤៤,៦៤៣,៧៦៦ដុល្លារ និងលុយខ្មែរ ១,៧០០,០១០,០០០រៀល)។ គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋដែលសកម្មជួរមុខ ប្រមាណ ៥០ម៉ឺននាក់ ហើយបន្ទាប់ពីការប្រកាសនេះ មានសប្បុរសជននានាជាច្រើន បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់។ ថវិកានេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។ ការបរិច្ចាគពីគ្រប់ទិសទីនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជា ដែលមានសន្ទុះខ្លាំង និងធំធេងមហាសាលនេះ បានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ៕
បុរសម្នាក់ត្រូវបាន អាជ្ញាធរខណ្ឌសែនសុខ ហៅមកអប់រំ ក្រោយមិនទទួលយកម៉ាសពីក្រុមការងារពេលចុះផ្សព្វផ្សាយពីវិធានការការជំងឺកូវីដ-១៩
កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌ បានពិនិត្យឃើញថាមានការបង្ហោះ និងចែករំលែកលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នូវខ្លឹមសារវីដេអូដែលមានបុរសម្នាក់ បានបោះចោលមិនទទួលយកម៉ាសពីក្រុមការងាររបស់សង្កាត់ភ្នំពេញថ្មីដែលចុះផ្សព្វផ្សាយ និងចែកម៉ាសដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនិងអាជីវករលក់ដូរក្នុងផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី។ ក្រោយពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលខណ្ឌបានចាត់វិធានការស្វែងរកបុរសនៅក្នុងវីដេអូដើម្បីអញ្ជើញមកធ្វើការអប់រំ ។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌ បានអញ្ជើញបុរសខាងលើ មានឈ្មោះ រនី សាគី អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិច្រាំងចំរេះទី ៨ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញមកធ្វើការអប់រំណែនាំអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ របស់ក្រសួងសុខាភិបាល ។ លោក រនី សាគី បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ធ្វើការសុំទោសជាសាធារណៈសន្យាមិនឲ្យមានកំហុសនេះកើតឡើងជាថ្មីទៀតនោះទេ និងចូលរួមអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ–១៩ របស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ។ ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌ សូមធ្វើការអំពាវនាវដល់សាធារណជនបន្តអនុវត្តអោយបានហ្មត់ចត់ នូវវិធានការទប់ស្កាត់ជំងឺកូវីដ–១៩ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស រក្សាគម្លាត ១,៥ ម៉ែត្រ និងលាងដៃដោយអាល់កុល ឬជែលសម្លាប់មេរោគ ៕
បន្ទាប់ពីរកឃើញអ្នកផ្ទុកកូវីដ១៩ ពេលនេះរដ្ឋបាលកំពង់ចាមផ្អាកការជួបជុំនិងបិទកន្លែងកំសាន្តទូទាំងខេត្ត
(កំពង់ចាម) ដូចដែលបានដឹងហើយថា កាលពីព្រឹកមិញនេះ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពុងចាមបានប្រាប់ឱ្យដឹងថា បច្ចុប្បន្នមានពលរដ្ឋ៦នាក់ហើយបានរកឃើញថា មានផ្ទុកកូវីដ១៩ និង៨នាក់ផ្សេងទៀតដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលប្រឈមហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ១៩ដូចគ្នា។ ដើម្បីឆ្លើយតប និងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ទៅប្រជាពលរដ្ឋខេត្តកំពង់ចាមបន្ថែមទៀត ពេលនេះរដ្ឋបាលខេត្តកំពង់ចាមក៏បានចេញវិធានការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩នេះជាច្រើនដែលរួមមាន ផ្អាកការជួបជុំ មានកម្មវិធីរៀបការជប់លៀងឬពិធីបុណ្យសាសនាគ្រប់ប្រភេទ, បិទក្លឹបហាត់ប្រាណ ខារ៉ាអូខេ រោងភាពយន្ត ក្លឹបកំសាន្ត និងទីកន្លែងកំសាន្តទូទាំងខេត្ត និងមិនអនុញ្ញាតឱ្យមានការជួបជុំណាមួយលើសពី២០នាក់ រួមទាំងពាក់ម៉ាស់ លាងដៃនិងសាប៊ូឬអាល់កុល ជាមួយនឹងការអនុវត្តវិធានការការពារខ្លួនដែលក្រសួងបានណែនាំ។ សូមប្រជាពរដ្ឋខេត្តកំពង់ចាម ផ្អាកការសប្បាយមួយរយៈសិនដើម្បីការពារអាយុជីវិតខ្លួនឯងនុងមនុស្សជាទីស្រលាញ់របស់យើង៕ អត្ថបទបន្ថែម៖ ផ្អាកមង្គលការកុំបារម្ភ! អភិបាលប្រកាសមិនឱ្យចុងភៅ ម្ចាស់អគារ ឬសម្អាងការ ទារលុយពីម្ចាស់ដើមការទេ វត្ថុសំណាក២២៩នាក់ខេត្តបាត់ដំបងចេញលទ្ធផលហើយ សម្រាប់២ថ្ងៃក្នុងព្រឹត្តិការណ៍សហគមន៍ ក្តៅៗ! ថ្ងៃនេះក្រសួងអនុញ្ញាតឱ្យបើកផ្សារអ៊ីអន១វិញបន្ទាប់ពីធ្វើតេស្តបុគ្គលិកជាង៣ពាន់នាក់ គួរឱ្យស្តាយ! ត្រឹមមួយឆ្នាំកូវីដ១៩សម្លាប់មនុស្ស១,៥លាននាក់ និងឆ្លង៦,៤លាននាក់លើពិភពលោក៕ សូមអានសេចក្តីលម្អិតរបស់រដ្ឋបាលខេត្ត៖
រថយន្តបាឡែនបុកបង្គោលភ្លើង បណ្តាលឱ្យបុរសតៃកុងស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ នៅផ្លូវជាតិលេខ៦A.
ភ្នំពេញ÷ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង០៦:៣០នាទីព្រលប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ក្បាលស្ពានទី៧ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុភ្លាមៗផងដែរ។ សមត្ថកិច្ចបានឲ្យដឹងថា÷ រថយន្តកាមេរីបាឡែនពណ៌ស្ករពាក់ស្លាកលេខ កំពង់ចាម:2A-5436 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចក្បាលស្ពានទី៧ក៏បានរេចង្កូតបុកនឹងបង្គោលភ្លើងពុះចែកទ្រូងផ្លូវ បណ្តាលឱ្យតៃកុងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ជនរងគ្រោះឈ្មោះ គង់ យឿន អាយុ៦៨ឆ្នាំ មានទីលំនៅភូមិសំបួរមាស ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមស្លាប់ ចំណែកឯប្រពន្ធមិនមានការរងរបួសទេ។ បន្ទាប់មកកម្លាំងនគរបាលជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ក៏បានចុះមកធ្វើការវាស់វែង ធ្វើកំណត់ហេតុ និងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកតាមរថយន្តសាម៉ុយយកទៅធ្វើបុណ្យតាមប្រពៃណី សាសនា នៅឯស្រុកកំណើត។ដោយ% ទូច រ៉ាវុធ
ឡានដឹកទំនិញធន់ធំមួយគ្រឿង ដាច់ហ្វ្រាំងចុះពីលើស្ពានគីហ្សូណា បុករះឡាន និងម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យមានមនុស្សរងរបួស នៅកំពង់ចាម
ថ្ងៃទី 10 ខែធ្នូឆ្នាំ 2020 កំពង់ចាម៖ មាន ករណីរថយន្ដធន់ធំ ដាច់ហ្វ្រាំងចុះពីលើស្ពានគីហ្សូណា ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង។ មុនពេលកើតហេតុ គេឃើញរថយន្ដដឹកទំនិញធន់ធំមួយគ្រឿង បើកបរចុះពីលើស្ពានទិសដៅចូលក្រុងកំពង់ចាម លុះមកជិតដល់ក្រោមទំនងរថយន្ដដាច់ហ្វ្រាំង ក៏បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង ដែលក្បែរនោះ ហើយបន្ដបុកចូលផ្ទះប្រជាពលរដ្ឋផងដែរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ។ ហេតុការណ៍ខាងលើនេះក៏បានបណ្ដាលឲ្យមានមនុស្សរងរបួសផងដែរប៉ុន្ដែមិនមានអ្នកណារងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕
ផ្ទុះឆេះធុងម៉ាស៊ីត្រជាក់នៅក្នុងហាងមួយកន្លែ យីហោ «យ៉ាឃុន កាយ៉ាថូស» ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងព្រឹក
ភ្នំពេញ ៖ ហាងយីហោ «យ៉ាឃុន កាយ៉ាថូស»មួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះធុងម៉ាស៊ីនត្រជាក់ និងសម្ភារខាងក្នុង បង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ដោយសារតែផ្ទុះធុងម៉ាស៊ីនត្រជាក់នៅក្នុងហាងមួយកន្លែង ដែលមានយីហោ «យ៉ាឃុន កាយ៉ាថូស» ដែលបង្កជាអគ្គិភ័យឆាប់ឆេះធុងម៉ាសុីត្រជាក់ និងសម្ភារនៅខាងក្នុងហាង ទើបរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ រហូតចេញរថយន្តជាច្រើនគ្រឿងមកដល់ចំណុចកើតហេតុ ដើម្បីធ្វើអន្តរាគមន៍ភ្លាមៗតែម្តង។ ក្នុងប្រតិបត្តិការណ៍នេះដែរ កម្លាំងសមត្ថកិច្ចបានប្រើប្រាសរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះរថយន្តរបស់ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន, រថយន្តការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ប្រើបាស់ទឹកអស់២ទ្បាន, រថយន្តរបស់ទីក្រុងជ្រោយចង្វារ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។ ក្រោយពេលកើតហេតុ អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃខែឆ្នាំដដែល និងមិនបណ្តាលឱ្យនរណាម្នាក់ រងរបួសក្នុងករណីនេះទេ ហើយមិនឆាបឆេះឆ្លងរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលក្បែហាងកើតហេតុឡើយ៕