ភ្នំពេញ÷ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង០៦:៣០នាទីព្រលប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ក្បាលស្ពានទី៧ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុភ្លាមៗផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា÷ រថយន្តកាមេរីបាឡែនពណ៌ស្ករពាក់ស្លាកលេខ កំពង់ចាម:2A-5436 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចក្បាលស្ពានទី៧ក៏បានរេចង្កូតបុកនឹងបង្គោលភ្លើងពុះចែកទ្រូងផ្លូវ បណ្តាលឱ្យតៃកុងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ជនរងគ្រោះឈ្មោះ គង់ យឿន អាយុ៦៨ឆ្នាំ មានទីលំនៅភូមិសំបួរមាស ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមស្លាប់ ចំណែកឯប្រពន្ធមិនមានការរងរបួសទេ។
បន្ទាប់មកកម្លាំងនគរបាលជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ក៏បានចុះមកធ្វើការវាស់វែង ធ្វើកំណត់ហេតុ និងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។
ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកតាមរថយន្តសាម៉ុយយកទៅធ្វើបុណ្យតាមប្រពៃណី សាសនា នៅឯស្រុកកំណើត។ដោយ% ទូច រ៉ាវុធ