ភ្នំពេញ៖ ខ្មាន់កំភ្លើងបេីករថយន្តស៊េរីទំនើបមួយគ្រឿងបានដកកាំភ្លើងខ្លីបាញ់រះចំនួន៥គ្រាប់មកលើឡំប្រឺតាមួយគ្រឿងដែលបើកបរដោយបុរសម្នាក់ បណ្តាលឲ្យត្រូវ១គ្រាប់ចំឡំប្រឺតានោះ តែសំណាងល្អម្ចាស់ឡំប្រឺតាអត់អី ឯខ្មាន់កាំភ្លើងបានបើករថយន្តគេចខ្លួនបាត់។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៦ខែតុលាឆ្នាំ ២០២០ នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកឡំប្រឺតាពណ៌លឿងមួយគ្រឿង និងឃើញរថយន្តស៊េរីទំនើបពណ៌សមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរចុះពីស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចទៅកើត ដោយមិនដឹងថាមានទំនាស់គ្នារឿងអ្វីនោះទេ ពេលមកដល់ចំណុចកើតហេតុខាងលើឡំប្រឺតានៅខាងមុខ ឯរថយន្តនៅខាងក្រោយបញ្ឆិតគ្នា ខណៈនោះស្រាប់តែខ្មាន់កាំភ្លើងដែលជិះរថយន្តស៊េរីទំនើបបានបើកកញ្ចក់ដកកាំភ្លើងខ្លីបាញ់រះទៅលើអ្នកបើកបរឡំប្រឺតាចំនួន៥គ្រាប់ បណ្ដាលឲ្យ១គ្រាប់ ត្រូវឡំប្រឺតាធ្លុះ។ភ្លាមៗនោះខ្មាន់កាំភ្លើងបានឈប់រថយន្តមួយភ្លែតហើយក៏បិទកញ្ចក់រថយន្តវិញបើកចេញទៅបាត់ទៅ។បើតាមការរៀបរាប់ពីជនរងគ្រោះជាម្ចាស់ឡំប្រឺតាមិនបានប្រាប់ពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ គ្រាន់តែបានប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្តម៉ាករ៉ុលរ៉យមួយគ្រឿងពណ៌ស ពាក់ស្លាកលេខកម្ពុជា។ ក្រោយហេតុការណ៍ភ្លាមៗខ្មាន់កាំភ្លើងបានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។ ចំណែកភាគីខាងឡំប្រឺតាក៏មិនបានធ្វើការរៀបរាប់វែងឆ្ងាយនោះដែរគឺបានបើកបន្តដំណើរទៅមុខបាត់ទៅ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនោះទេ។ ក្រោយកើតហេតុគេឃើញវត្តមានលោក សុខ ហេង អធិការខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះមកពិនិត្យនិងធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុ ងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនបង្កដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ប្រជាពលរដ្ឋរង់ចាំទន្ទឹងមើល លោក សុខ ហេង អធិការខណ្ឌទួលគោក តាមចាប់ខ្លួនជនដែលបាញ់បោះសេរីនោះតើបានដែរឬក៏យ៉ាងណា?៕
Month: October 2020
ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្បែរម៉ូតូសង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ៦០ម៉ែត្របានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្បែរម៉ូតូទាំងក្បាលសុទ្ធតែឈាម ចំណែកម៉ូតូរងការខូចខាតខ្ទេចមួយកំណាត់មុខ។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុប្រជាជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កន្លែងហ្នឹងហើយបានប្រទះឃើញបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុប្រហែល៣០ឆ្នាំជាងដេកស្លាប់ក្បែរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-4819ទាំងក្បាលសាកសពមានឈាម។ចំណែកម៉ូតូជនរងគ្រោះខ្ទេចមួយកំណាត់មុខទាំងស្រុង។ ឃើញបែបនេះអ្នកដំណើរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចុះមកដល់កន្លែងកើតហេតុ។ក្រោយពេលពិនិត្យរួចសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថាអាចជាករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកលឿនហើយបុករថយន្តពីក្រោយបណ្ដាលឲ្យដួលបោកក្បាលស្លាប់តែម្ដង។ចំពោះសពសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តដឹកសាកសពបុរសខាងលើយកទៅដាក់វត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកករណីខាងលើនេះសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត៕
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្ពានបេតុង និងស្ពានខ្សែកាបតំបន់អភិវឌ្ឍន៍កោះនរា
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលី បើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និងស្ពានបេតុងខ្សែកាបពីតំបន់កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ពិធីតាមបែបសាសនានេះ ធ្វើឡើងនារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC។ ពិធីក្រុងពាលីនេះ ធ្វើឡើងក្នុងន័យសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រើននៅមុនពេលបើកការដ្ឋានសាងសង់ស្ពានបេតុងនេះជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើតាមការផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ស្អែកនេះ សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត នឹងចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់ហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សមិទ្ធផលថ្មីដែលនឹងបើកការដ្ឋានសាងសង់ស្អែកនេះ គឺស្ពានបេតុងខ្សែកាប្លឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា […]
បុគ្គលអ្នកសារព័ត៌មាន រហសនាម «ស្អែកស្លាប់ ស្អែកស្លាប់» ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកា បង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្ដាល
កណ្តាល៖នគរបាលស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះ បានចាប់ខ្លួនឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហសនាម «ស្អែកស្លាប់ស្អែកស្លាប់» នៅចំណុចភូមិតាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាប តាមដីកា បង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង១៣និង៤០នាទីនៅចំណុចភូមិ តាជៃ ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្ដកណ្ដាល កម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយប៉ុស្តិ៍នគរបាលជ្រៃលាស់ បានធ្វើការឃាត់ខ្លួនឈ្មោះប៉ូ ចាន់នី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរ សារព័ត៌មាន មានទីលំនៅភូមិ ព្រែកក្តាម ឃុំ កោះចិនស្រុកពញាឮ ខេត្ដកណ្ដាល ពីបទ៖ គំរាមកំហែង […]
បុរសម្នាក់បើករថយន្តពាក់ផ្លាកលេខនិងឡូហ្គោប៉ូលិស ជ្រុលទៅបុកនឹងបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យខ្ទិចពីខាងមុខស្ទើរទាំងស្រុង
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកនឹងបង្គោលដាក់ប្រអប់ភ្លើងពេញទំហឹង បណ្តាលឲ្យផ្នែងខាងមុខរថយន្តរងការខូចខាតស្ទើរទាំងស្រុង ចំណែកម្ចាស់រថយន្តវិញរងរបួសស្រាល។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១ និង០០នាទីយប់ឈានចូលថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០២០ ស្តិតនៅតាមបណ្តោយផ្លូវ ៣៦៩ សង្កាត់ច្បាអំពៅទី១ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក វីហ្គោ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ នគបាល 2-8988 បើកបរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកជិតដល់ចំណុចកើតហេតុ ស្រាប់តែងោកមួយភាំង ងើបមកក៏រេចង្កូតជ្រុលទៅបុកនឹងបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរងការខូចខាតផ្ទៃខាងមុខទាំងស្រុង។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការគ្នាជាមួយនឹងជំនាញ ទំនាក់ទំនងទៅខាងចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត ទៅរក្សាទុកនៅស្នងការក្រុង រង់ចាំដោះស្រាយនៅពេលក្រោយ ដោយសារតែប៉ះពាល់និងទ្រព្យសម្បត្តិរដ្ឋ៕
រាជរដ្ឋាភិបាល គ្រោងកាត់សង្កាត់ចំនួន៤ និងភូមិចំនួន៥ ពីក្រុងតាខ្មៅ ខេត្តកណ្តាល ដាក់នៅក្រោមការគ្រប់រងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ
ភ្នំពេញ៖ ការសម្រេចនេះបានធ្វើឡើងតាមរយៈលិខិត ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បានដាក់លិខិតមកកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើកែសម្រួលព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកផ្ទៃដីទំហំ៣០២ហិកតា ពីក្រុងតាខ្មៅឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមសារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលអ្នកសារព័ត៌មានទទួលបានបញ្ជាក់ថា សង្កាត់ចំនួន៤ និងភូមិចំនួន៥ ដែលត្រូវដាក់ស្ថិតក្រោមខណ្ឌដង្កោ រួមមាន ៖ ភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន, ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឫស្សី , ភូមិព្រែកតាឡុងនៃសង្កាត់តាក្តុល និងភូមិបត្តាជឺនៃសង្កាត់ព្រែកហូរ មានផ្ទះចំនួន១៣៩ខ្នង ស្មើនឹង១៧៧គ្រួសារ មានប្រជាពលរដ្ឋចំនួន៧៥៣នាក់៕សូមអាននូវលិខិតទាំងស្រុង របស់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ជូនសម្តេចវិបុលភក្តិប្រមុខរដ្ឋស្តីទីដូចខាងក្រោម៖
ឧត្តមសេនីយ៍ ទី ចំរើនកុសល ឲ្យមន្ត្រីនគរបាលចរាចរណ៍ប្រយ័ត្ន ករណីដកយកកូនសោពលរដ្ឋ
ភ្នំពេញ៖ បញ្ហាជម្លោះពាក្យសម្តីរវាងពលរដ្ឋនិងមន្ត្រីនគរបាលចរាចរណ៍តែងកើតមានជារឿយៗ ដែលជួនកាលបណ្តាលមកពីពលរដ្ឋជិះល្មើសច្បាប់តែមិនទទួលកំហុស ហើយជួនកាលបណ្តាលមកពីមន្ត្រីនគរបាលចរាចរណ៍មួយចំនួនតូចធ្វើការមិនស្គាល់តួនាទីរបស់ខ្លួនច្បាស់ រហូតដល់បង្កជាករណីដកហូតសោម៉ូតូ ឬរថយន្តទៅទុកជាដើម។ ជាក់ស្តែងករណីដកហូតសោរម៉ូតូទៅទុកនេះ ពលរដ្ឋម្នាក់បានចោទជាសំណួរទៅកាន់លោកឧត្តមសេនីយ៍ ទី ចំរើនកុសលថា «លោកពូឧត្តមសេនីយ៍ជាទីគោរព! តើជាការខុសច្បាប់ទេ នៅពេលដែលនគរបាលចរាចរណ៍ ហៅឈប់ហើយដកហូតយកកូនសោម៉ូតូរបស់ខ្ញុំ?»។ ជាការឆ្លើតតបលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបកស្រាយថា «បើគ្រាន់តែជិះល្មើសនិងភ្លើងសញ្ញា ឬស្លាកសញ្ញាចរាចរណ៍ សមត្ថកិច្ចមិនគួរដកយកកូនសោម៉ូតូរបស់អ្នកបើកបរនោះទេ ព្រោះថាគ្មានប្បញ្ញត្តិណាមួយណែនាំឲ្យប្រើវិធាននេះឡើយ។ ប៉ុន្តែបើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ហើយបើករត់។ល។ នោះសមត្ថកិច្ចអាចប្រើវិធាននេះបាន។ យោងមាត្រា ៣៥៣ និយមន័យអំពើលួចនៃក្រមព្រហ្មទណ្ឌបានចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ជាចុងក្រោយលោកបានបញ្ជាក់ថា «ដូចនេះមន្ត្រីអនុវត្តន៍ច្បាប់ ដែលតែងតែប្រើវិធាន ដកហូតយកកូនសោម៉ូតូរបស់អ្នកដទៃ ហើយមកដាក់ក្នុងហោប៉ៅខោរបស់ខ្លួន ប្រយ័ត្នល្មើសនិងមាត្រា ៣៥៣ ខាងលើ។ ហើយបើមានការប្រវាយប្រតប់គ្នាក្នុងការដកហូតយកកូនសោនេះទៀត គឺសុំមើលមាត្រា ៣៥៧ ស្តីពីស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សា។ បំណងល្អពីឧត្តមសេនីយ៍ ទី ចំរើនកុសល អតីតជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ ដោយ៖ ទូច រ៉ាវធ
តុលាការ ឃុំខ្លួនបុរសម្នាក់ ដែលចរាចរណ៍លក់គ្រឿងផ្ទុះ និងជួញដូរអាវុធតាមបណ្តាញសង្គម
ភ្នំពេញ ជនសង្ស័យម្នាក់ដែលជួញដូរអាវុធតាមបណ្តាញសង្គម និងការកាន់កាប់អាវុធខុសច្បាប់ នៅរសៀលថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នេះ ត្រូវបានតុលាការ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ ជួញដូរអាវុធតាមបណ្តាញសង្គម និងការកាន់កាប់អាវុធខុសច្បាប់ ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ។ ក្នុងនោះផងដែរ ក៏មានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តស្វាយរៀង និងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។ ជនសង្ស័យឈ្មោះ អ៊ាន សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុចភូមិទួលស្រងាំ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ពាក់ព័ន្ធនឹងការជួញដូរអាវុធតាមបណ្តាញសង្គម និងការកាន់កាប់អាវុធខុសច្បាប់ ។ បច្ចប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់
ក្រុមគ្រូពេទ្យ បានចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ ដែលសម្រាលកូននៅលើស្ពានកោះកុង
កោះកុង៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ ដែលសម្រាលកូននៅលើស្ពានកោះកុង ពេលកំពុងធ្វើដំណើរ ។ ប្រតិបត្តិការសង្គ្រោះរបស់ក្រុមគ្រូពេទ្យ ជួយសម្រាលកូនខ្ចីដល់ស្ត្រីជាម្តាយរូបនេះទទួលបានដោយជោគជ័យ និងសុវត្ថិភាព ។ ស្ត្រីរូបនេះ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង មណ្ឌលសីមា កោះកុង។ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថានៅ ថ្ងៃទី 24 ខែតុលាឆ្នាំ 2020 វេលាម៉ោង 5និង40 នាទីព្រឹក ស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ ក្រុមគ្រួសារបានដឹក ឆ្លងកាត់ស្ពានកោះកុង ពីត្រើយខាងលិចមកត្រើយខាងកើតដើម្បីទៅសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង លុះមកដល់ ពាក់កណ្ដាលស្ពានក៏ឈឺពោះ និងសម្រាលកូននៅទីនោះតែម្តង។ ករណីនេះ កម្លាំងចរាចរណ៍គោលដៅស្ពានកោះកុង បានអន្តរាគមន៍ ហៅរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត មកដឹកយកទៅកាន់មន្ទីរពេទ្យ៕
នគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ ធ្លាប់ធ្វើសកម្មភាព ៩ដង
ព្រៃវែង៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានមុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ធ្វើសកម្មក្នុងរាជធានីភ្នំពេញ និងធ្លាប់បាញ់ដើម្បីរំដោះខ្លួនពេលជនរងគ្រោះតាមទាន់ នៅស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ ជនសង្ស័យធ្លាប់ធ្វើសកម្មភាព៩ដង នៅខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានថ្លែងថា ជនសង្ស័យដែលកម្លាំងជំនាញ បង្ក្រាបបានឈ្មោះ ពេជ្រ ធា ហៅ ជា ធា ហៅ ពែ អាយុ៤០ឆ្នាំ ស្នាក់នៅភូមិយស ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តកណ្តាល ពាក់ពន្ធ័ករណី លួចមានស្ថានទម្ងន់ទោស (លួចប្រដាប់អាវុធ) […]