ព័ត៌មានជាតិ

បានចុះបិតក្លិបកំសាន្តមួយកន្លែងយីហោ(ហ្គោលឡាញ) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

+នាវេលាម៉ោង១២:០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ គណបញ្ជាឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី លោកឧត្តមសេនីយ៍ទោ សុង លី តំណាង ឯកឧត្តម ស ថេត ស្នងការនករបាលរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ ។ បានចុះបិតក្លិបកំសាន្តមួយកន្លែងយីហោ(ហ្គោលឡាញ) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថាការចុះបិតក្លិបនេះគឺ ក្លិបនេះមិនស្តាប់តាមការនែនាំ របស់រាជរដ្ឋាភិបាល និង មានការសម្រមសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជ្ញាររងអម សាលាដំបូងរាជធានីភំ្នពេញ។ និង ឃាត់មនុស្សប្រុសស្រីជាច្រើននាក់យកទៅស្នងការដ្ឋាននគរបាលរាជធានៅភ្នំពេញ។

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម៖ នាពេលអនាគតស្មៀនឃុំ-សង្កាត់ នឹងមានចំណេះដឹងច្រើន អាចធ្វើចៅហ្វាយខេត្តបាន ដោយហេតុថា ពួកគាត់ដឹងសុខ ដឹងទុក្ខរបស់ប្រជាជន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីរំពឹងទុកជាមុនថា នាពេលអនាគតស្មៀនឃុំ-សង្កាត់ នឹងមានចំណេះដឹងច្រើន អាចធ្វើចៅហ្វាយខេត្តបាន ដោយហេតុថា ពួកគាត់ដឹងសុខ ដឹងទុក្ខរបស់ប្រជាជន។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា «ស្រុក–ឃុំខ្លាំងហើយ មូលដ្ឋានឃុំនោះ ស្រុកនោះ ខ្លាំងដែលហើយ។ ហើយអ្នកនៅធ្វើស្មៀនឃុំ ចេះច្រើនអនាគត អាចធ្វើចៅហ្វាខេត្តបាន ឬអាចធំជាងនឹងទៀត ព្រោះគាត់ដឹងជីវភាពផ្ទាល់ របស់ប្រជាជន ការលំបាក់ របស់ប្រជាជន»។ ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីមហាផ្ទៃ ក៏បានលើកឡើងថា ចង់ធ្វើប៉ុស្តិ៍ប៉ូលីសកន្លែងណាមួយ ត្រូវជ្រើរើសក្មួយៗ ដែលមានសមត្ថភាព កន្លែងណុងមកធ្វើការងារ ដោយសារពួកគាត់ ស្គាល់មូលដ្ឋានខ្លួនឯងយ៉ាងច្បាស់ និងងាយស្រួលធ្វើការងារ ជូនប្រជាពលរដ្ឋផងដែរ។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ចង់ធ្វើប៉ុស្តិ៍ប៉ូលិសកន្លែងណា ត្រូវរើសកូនចៅនៅកន្លែងណុង […]

ព័ត៌មានជាតិ

ជនជាតិកូរ៉េ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ជាង១គីឡូក្រាម ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់តុលាការ

ភ្នំពេញ ៖ ជនជាតិកូរ៉េ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅកូរ៉េ ចំនួនជាង១គីឡូក្រាម ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់តុលាការហើយ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីបន្តនីតិវិធី។ បុរសជនជាតិកូរ៉េទាំង២នាក់នេះ ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងចូលរួមដឹកនាំសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខអាផាតមិនវីសឌឹម (WISDOM APARTMENT) ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចបានរកឃើញ គ្រឿងញៀនទម្ងន់ប្រមាណជាង១គីឡូក្រាម។ ប្រតិបត្តិការនេះ បានអនុវត្តតាមបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា […]

ព័ត៌មានជាតិ

បញ្ជូន​បុរស​២​នាក់​ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​១១​ថង់ សម្ភារ​ពាក់ព័ន្ធ​មួយចំនួន ទៅ​តុលាការ​

​បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់បញ្ជូន​បុរស​២​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​១១​ថង់ ជា​បន្តបន្ទាប់​នៅ​កន្លែង​ផ្សេងគ្នា សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​ ​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សេងគ្នា ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង​។​ ​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់ ដែល​ចាប់​ឃាត់ខ្លួន​ករណី​ទី​១ ឈ្មោះ​ទួន សម្បត្តិ ហៅ​ខ្វេ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៨​ថង់ សម្ភារ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០៨ ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ករណី​ទី​២ ឈ្មោះ​ស៊ាន ដា​ឡែ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៣​ថង់ និង​សម្ភារ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន […]

ព័ត៌មានជាតិ

ឆ្លង​ចរន្ត​ភ្លើង បណ្តាល​ឲ្យ​កា​ម៉ា​រី​គូថ​ស្វិត​១​គ្រឿង ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

​កំពង់ធំ ៖ មាន​ហេតុការណ៍​ភ្ញាក់​ផ្អើ​មួយ​បាន​កើតឡើង​នៅ​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង ៨ និង ៣០ នាទី ដោយ​អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​កាមរី​ស៊េរី​ចាស់​ចំនួន ០១ គ្រឿង ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ ៦A ចន្លោះ​គីឡូម៉ែត្រ​លេខ​៧០-៧១ ស្ថិត​ក្នុងភូមិ ក្រចាប់ សង្កាត់ អាចារ្យ​លាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។​ ​យោង​ប្រភពព័ត៌មាន ពី​កម្លាំង​ជំនាញ​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​ស​ង្គោះ បាន​ឲ្យ​ដឹងថា រថយន្ត ដែល​ត្រូវ​អគ្គិភ័យ ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ប្រភេទ​រថយន្ត ម៉ាក​កាមរី ពណ៌ ក្រហម ស៊េរី​ឆ្នាំ ១៩៨៩ ផ្លាកលេខ ភ្នំពេញ 2E.3423 ម្ចាស់ ឈ្មោះ រ៉ា​ន់ ចំរើន ភេទ ប្រុស អាយុ ៥៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្តី​ដូង ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ […]

ព័ត៌មានជាតិ

ក្មេងៗ​រើសយក​គ្រាប់​បេ​៤០ ធ្វើ​ក្បាល​មេក្រូ​ច្រៀង​លេង ហើយ​យកមក​ដំ​លេង ផ្ទុះ​ស្លាប់​ក្មេង​អាយុ​៤​ឆ្នាំ​ម្នាក់ ក្មេង​២​នាក់​រងរបួស និង​ឪពុក​ក្មេង​ស្លាប់​នោះ​ក៏​រងរបួស​

​ព្រះវិហារ ៖ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​ស្រអែម​ខាងត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​ករណី​ផ្ទុះ​គ្រាប់​បេ​៤០ ស្លាប់​ក្មេង​អាយុ​៤​ឆ្នាំ​ម្នាក់ ក្មេង​២​នាក់​រងរបួស​និង​ឪពុក​ក្មេង​ស្លាប់​នោះ​ក៏​រងរបួស​ផងដែរ​។ ​ករណី​ផ្ទុះ​គ្រាប់​មិនទាន់​ផ្ទុះ​នៅផ្ទះ​ឈ្មោះ សំ សាម៉ន នៅ​ភូមិ​ស្រអែម​ខាងត្បូង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយសារ​យក​គ្រាប់​មក​ដំ​លេង​បណ្តាលអោយ​ស្លាប់​០១​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៣​នាក់ រួមមាន​៖ ១.​កុមារា ម៉ាន ម៉ា អាយុ ៥​ឆ្នាំ ស្លាប់ ២.​កុមារី បូ ឃីម របួសធ្ងន់ ៣.​កុមារី ហេង ស្រី​ពៅ របួសធ្ងន់ ៤.​លោក សំ សា​ម៉ាន របួសស្រាល​។​ ​គ្រាប់​បេ​៤០​នេះ ត្រូវបាន​ឪពុក​នោះ​កាលពី​៣-៤​ខែ​មុន​បាន​រើស​យកមក​ដុតចោល​តែ​មិន​ផ្ទុះ ហើយ​ក្រោយមក​ក្មេង​ក៏​រើស​ធ្វើ​ក្បាល​មេក្រូ​ច្រៀង​លេង ហើយ​យកមក​ដំ​លេង​ក៏​ផ្ទុះ​តែម្តង​។ ចាស់ៗ​បានដឹង​ហើយ បានលឺ​ហើយ គប្បី​យកចិត្តទុកដាក់​ហាម​ក្មេងៗ​កុំឱ្យ​លេង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជា​សំណល់​ពី​សង្គ្រាម ជាពិសេស​ពេល​ឃើញ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សុំ​រាយការណ៍​ជាបន្ទាន់​ដល់​ប៉ូលីស​មូលដ្ឋាន ឬ​អង្គភាព​ស៊ីម៉ាក់​។ ​សូម​ចូលរួម​រំលែក​មរណទុក្ខ​និង​សោកស្តាយ​ចំពោះ​គ្រោះថ្នាក់​នេះ​។ ​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ សូមកុំ […]

ព័ត៌មានជាតិ

សង្ស័យរឿងប្រចណ្ឌ! ករណីកាប់សម្លាប់យុវជនម្នាក់ ក្នុងចម្ការចេកក្រុមហ៊ុនហ័ងអាញ់ នៅស្រុកកូនមុំ ពេលនេះសមត្ថកិច្ចកំណត់មុខសញ្ញាឃាតករបានហើយ

រតនគិរី ៖ យុវជនម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងចំការចេករបស់ក្រុមហ៊ុនហ័ងអាញ់ ភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃត្រង់ទី២៤ ខែកក្កដា ឆ្នាំ២០២០។ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកូនមុំ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសេរីមង្គល ចុះដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យសាកសព។ ជាលទ្ធផលឃើញថា ជាករណីឃាតកម្ម (ចាក់នឹងកាំបិត និងវាយដំបង) មានស្លាកស្នាមអារ.ក និងវះមុខជាច្រើនកាំបិត។ តាមស្រាវជ្រាវសាកសួរបំភ្លឺជុំវិញរឿងហេតុ បានបញ្ជាក់ថា កាលពីវេលាម៉ោង០៨៖១០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ជនរងគ្រោះឈ្មោះ គឹម សារឿន ហៅតុង អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិទ្រន់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានផឹកស៊ីជាមួយជនសង្ស័យឈ្មោះ បាក់ ណាន អាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិបឹងកំពត ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ក្រោយពីផឹកស៊ីរួច នៅម៉ោងប្រមាណ៨យប់ថ្ងៃកើតហេតុ ក៏បានបបួលគ្នាទៅឆ្លុះកង្កែប ហើយក៏បានបាត់តាំងពីពេលនោះមក។ រហូតដល់ម៉ោង៣និង០០នាទី ថ្ងៃទី២៤ […]

ព័ត៌មានជាតិ

៦​ខែ ដើមឆ្នាំ​នេះ រកឃើញ​អ្នកបើកបរ​រថយន្ត ប្រហែល​ជិត​៧០០​នាក់ ប្រើប្រាស់​សារធាតុ​ញៀន​

​ភ្នំពេញ​៖ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​ជំរុញ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​ពិនិត្យ និង​រឹតបន្តឹង​បន្ថែមទៀត ដល់​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​ធំៗ បន្ទាប់ពី​ពិនិត្យឃើញថា អ្នកបើកបរ​ទាំងនោះ​មាន​សារធាតុ​ញៀន​គ្រឿងញៀន រហូតដល់​២៥ ទៅ​៣០​ភាគរយ​ក្នុង​រយៈពេល​០៦​ខែ ដើមឆ្នាំ​នេះ គឺមាន​អ្នកបើកបរ​រថយន្ត រហូតដល់​ជាង ២.០០០​នាក់ ហើយ​ក្នុងនោះ​ប្រហែល​ជិត​៧០០​នាក់ ពិនិត្យឃើញ​នូវ​សារធាតុ​ញៀន ។ ​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​អំពាវនាវ​បែបនេះ​ខណដែល​ឯកឧត្តម​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ដែលមាន​ការ​អ​ញ្ជេ​ី​ញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​តំណាង​ក្រសួង​-​ស្ថាប័ន​ជា​អនុប្រធាន សមាជិក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ឯកឧត្តម លោកជំទាវ ជា​តំណាង​ស្ថាប័ន អង្គភាព​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គណ​:​កម្ម​ការផ្សព្វផ្សាយ​អប់រំ នៃ​គណ​:​កម្ម​ការ​ចម្រុះ​និង​លេខាធិការដ្ឋាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​។ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​មានប្រសាសន៍ថា ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួង​សង្គមកិច្ច ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​ព្រះសង្ឃ ដែលជា​សកម្មជន​ជួរមុខ​ក្នុងការ​ផ្សព្វផ្សាយ​បង្ការ​ជំងឺ​កូ​វីដ​-១៩ សូម​បន្ត​យកចិត្តទុកដាក់​បញ្ជ្រាប​ខ្លឹមសារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឱ្យបាន​សកម្ម​ថែមទៀត ដើម្បី​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​គ្រឿងញៀន​ចូលទៅក្នុង​សហគមន៍​។ ​ជាមួយនេះ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ […]

ព័ត៌មានជាតិ

សំណាង​ណាស់ បើ​ធ្លា​ក់លើ​មនុស្ស បើ​មិន​ស្លាប់ ក៏​របួសធ្ងន់​ដែរ​, ធ្លាក់ថ្មពីអគារចាស់ ត្រូវរថយន្តបែកកញ្ចក់ខ្ទេច

​ភ្នំពេញ​÷​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​បាន​ចត​ឡាន នៅខាងមុខ​កន្លែងធ្វើកា​រ ត្រូវបាន​ផ្ទាំង​បំណែក​ថ្ម ធ្លាក់​ពីលើផ្ទះ​ចំ​កញ្ចក់​ខាងមុខ រថ​យ​ន្ត សំណាង​ណាស់​ដែល​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កំពុងធ្វើដំណើ​រ​តាម​ដងផ្លូវ​កម្ពុជា​ក្រោម​។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៤ និង ៣០ នាទី​ល្ងាច ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​នឹង​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​សែន​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​ ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ពណ៌​ឈាមជ្រូក ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-BD 8348 ចត​នៅ​កន្លែង​នឹង​រាល់ថ្ងៃ ស្រាប់តែ​នៅវេលា​ប្រហែល​ម៉ោង ៤ ជាង​ល្ងាច គេ​បានឃើញ​បំណែក​ផ្ទាំង​ថ្ម​ធ្លាក់​ ​ពីលើផ្ទះ​ប្រជាពលរដ្ឋ​ចំ​នឹង​កញ្ចក់​ពី​ខាងមុខ​រថយន្ត រង​ការខូចខាត​យ៉ាងដំណំ សំណាង​ណាស់​ដែល​មិនត្រូវ​មនុស្ស​។​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះមក​ដល់​រួច​ទាក់ទង​ទៅខាង​ជំនាញ ចុះមក​យក​រថយន្ត​ខាងលើ ទៅ​រក្សាទុក​រង់ចាំ​ដំណោះស្រាយ​នៅពេល​ក្រោយ​៕​

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ឆ្មក់បង្រ្កាបទីតាំងកត់កន្ទុយលេខ ( ឆ្នោតកន្ទុយលេខវៀតណាម) ឃាត់ខ្លួនស្ត្រីម្នាក់ចាប់យកវត្ថុតាងមួយចំនួន

 ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ឆ្មក់បង្រ្កាបទីតាំងកត់កន្ទុយលេខ ( ឆ្នោតកន្ទុយលេខវៀតណាម) ឃាត់ខ្លួនស្ត្រីម្នាក់ចាប់យកវត្ថុតាងមួយចំនួន។ ការចុះបង្ក្រាបនេះវេលាម៉ោង១៦ និង១៥នាទីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២០ នៅចំណុចតូបលេខ១៧ ក្នុងផ្សារចាស់ ផ្លូវ១០៨ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។យោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា៖ ដោយអនុវត្តន៍ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកប្រតិបត្តិការបង្រ្កាបជាក់ស្តែងនូវទីតាំងខាងលើ។ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ មួយ សេង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរភ្នាក់ងារកត់ឆ្នោត ស្នាក់នៅផ្ទះជួល សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។វត្ថុតាងចាប់យករួមមាន៖ ១/ម៉ាស៊ីនគិតលេខចំនួន០២២/ម៉ាស៊ីនព្រីនលេខឆ្នោតវៀតណាមចំនួន០១,៣/ក្រដាសម៉ាស៊ីនព្រីន ចំនួន០២ដុំ,៤/បិចចំនួន០៤ដើម,៥/ក្រដាសរាមសំរាប់កត់ឆ្នោតចំនួន០១ដុំធំ,៦/ប្រាក់រៀលចំនួន១០២,០០០៛(ដប់មឺនពីរពានរៀល)។បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ៖ ទូច រ៉ាវុធ