ព័ត៌មានជាតិ

៦​ខែ ដើមឆ្នាំ​នេះ រកឃើញ​អ្នកបើកបរ​រថយន្ត ប្រហែល​ជិត​៧០០​នាក់ ប្រើប្រាស់​សារធាតុ​ញៀន​


​ភ្នំពេញ​៖ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​ជំរុញ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​ពិនិត្យ និង​រឹតបន្តឹង​បន្ថែមទៀត ដល់​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​ធំៗ បន្ទាប់ពី​ពិនិត្យឃើញថា អ្នកបើកបរ​ទាំងនោះ​មាន​សារធាតុ​ញៀន​គ្រឿងញៀន រហូតដល់​២៥ ទៅ​៣០​ភាគរយ​ក្នុង​រយៈពេល​០៦​ខែ ដើមឆ្នាំ​នេះ គឺមាន​អ្នកបើកបរ​រថយន្ត រហូតដល់​ជាង ២.០០០​នាក់ ហើយ​ក្នុងនោះ​ប្រហែល​ជិត​៧០០​នាក់ ពិនិត្យឃើញ​នូវ​សារធាតុ​ញៀន ។

​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​អំពាវនាវ​បែបនេះ​ខណដែល​ឯកឧត្តម​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ដែលមាន​ការ​អ​ញ្ជេ​ី​ញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​តំណាង​ក្រសួង​-​ស្ថាប័ន​ជា​អនុប្រធាន សមាជិក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ឯកឧត្តម លោកជំទាវ ជា​តំណាង​ស្ថាប័ន អង្គភាព​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គណ​:​កម្ម​ការផ្សព្វផ្សាយ​អប់រំ នៃ​គណ​:​កម្ម​ការ​ចម្រុះ​និង​លេខាធិការដ្ឋាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​។ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​មានប្រសាសន៍ថា ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួង​សង្គមកិច្ច ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​ព្រះសង្ឃ ដែលជា​សកម្មជន​ជួរមុខ​ក្នុងការ​ផ្សព្វផ្សាយ​បង្ការ​ជំងឺ​កូ​វីដ​-១៩ សូម​បន្ត​យកចិត្តទុកដាក់​បញ្ជ្រាប​ខ្លឹមសារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឱ្យបាន​សកម្ម​ថែមទៀត ដើម្បី​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​គ្រឿងញៀន​ចូលទៅក្នុង​សហគមន៍​។

​ជាមួយនេះ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​ណែនាំ​ដល់​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​តាម​ផេ​ក​ថ្នាក់ដឹកនាំ​បោះពុម្ព​ឯកសារ​ផ្សព្វផ្សាយ អង្គភាព​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​ត្រូវ​ចុះ​អង្កេត អប់រំ ដល់​គោលដៅ​ងាយ​រងគ្រោះ ធ្វើការ​បណ្តុះបណ្តាល​ដល់​ម្ចាស់​អាជីវកម្ម រោងចក្រ ពង្រឹង​ប្រសិទ្ធភាព​ការងារ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន នៅតាម​មណ្ឌល​សុខភាព​ឃុំ​សង្កាត់​ទាំង​៣៥០​កន្លែង បង្កើត​ក្រុមការងារ​សម្របសម្រួល​អ្នកញៀន​គ្រឿងញៀន ទៅ​ទទួលយក​សេវា​ព្យាបាល និង​ពង្រឹង​យន្តការ​ភូមិ ឃុំ សង្កាត់​ស​គ្មាន​គ្រឿងញៀន​នៅតាម​ព្រំដែន​៕ 

adm

Leave a Reply

Your email address will not be published. Required fields are marked *