(ខេត្តកំពង់ស្ពឺ): នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយត្រូវតែងតាំងឯកឧត្តម ជាម ច័ន្ទសោភ័ណ ពីអភិបាលខេត្តត្បូងឃ្មុំ មកជាអភិបាលខេត្តកំពង់ស្ពឺ ជំនួសឯកឧត្តម វ៉ី សំណាង ដែលត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ ៕
Related Articles
អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្ត ខារ៉ាអូខេ ការជួបជុំផឹកស៊ី
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីឈានទៅបើករាជធានីភ្នំពេញនិងប្រទេសជាតិជាធម្មតាឡើងវិញ។ ការជំរុញបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២១ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌចំនួន២រូប គឺខណ្ឌទួលគោកនិងខណ្ឌប្ញស្សីកែវដោយក្រោមអធិបតីភាពឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីនិងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។ ក្នុងពីធីនោះ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់តំណែងថ្មីជាអភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ។ ចំណែក លោក ជា ពិសី ដែលជាអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវបានផ្ទេរមកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកវិញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖មកដល់ពេលនេះ នៅមានខណ្ឌមួយចំនួនបាននិងកំពុងលួចបើក ក្លឹបកម្សាន្ត លួចបើកខារ៉ាអូខេ ជួបជុំផឹកស៊ី។ ដូច្នេះលោកស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អោយបាននូវក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងនេះ។ ឯកឧត្ដមបញ្ជាក់ថា ៖យើងមិនត្រូវធ្វើតាមការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ […]
អភិបាលរាជធានីភ្នំពេញបន្ត នាំអំណោយសម្ដេចតេជោចែកជូនប្រជាពលរដ្ឋ រស់នៅតំបន់ ដែលចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១០០០គ្រួសារ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ. នៅរសៀលថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ របស់សម្ដេចតេជោហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន យកទៅចែកជូនដល់ប្រជាពលរដ្ឋ រស់នៅតំបន់ដែលរដ្ឋបាលរាជធានីភ្នំពេញចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១០០០ គ្រួសារ នៅក្នុងភូមិដំណាក់ធំ២និងដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមាន ជ័យ ។ អំណោយដែលប្រជាពលរដ្ឋទទួលបាន ក្នុងមួយគ្រួសារបានអង្ករ២៥គីឡូក្រាមមី១កេស ដូចទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ ។ ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ការបិទខ្ទប់រាជធានីភ្នំពេញ ពិតជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការលំបាកហើយ ទាំងការរកស៊ីនឹងការរស់នៅប្រចាំថ្ងៃ។ តែលោកសូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ ចូលរួម ជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ កន្លងមកសម្ដេចតេជោហ៊ុនសែនបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេចបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់នៃការរីករាលដាលនៃជំងឺនេះ ។ បន្ថែមពីនេះ សម្ដេចបានយកចិត្តទុកដាក់ ពីជីវភាពប្រជាណលរដ្ឋបន្ថែមទៀតដោយបាន ជួយឧបត្ថម្ភជាស្បៀងអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានបិទខ្ទប់១៤ថ្ងៃនេះ ។ អញ្ចឹងទេ លោកសូមឲ្យ បងប្អូនប្រជាពលរដ្ឋមានការយោគយល់ ហើយបើបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បងប្អូនអាចធ្វើទំនាក់ទំនងមកអាជ្ញាធរសង្កាត់បាន ។ […]
ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងយប់បង្កឲ្យមានការភ្ញាក់ផ្អើល…
ភ្នំពេញ÷អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋអស់ មួយខ្នង និងបានរាលដាលដល់ផ្ទះចំនួន ២ខ្នងទៀតបណ្តាលឲ្យរងការខូចខាត ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅវេលាម៉ោង ២០និង៥០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ ត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣៦គ្រឿង។ ដោយនៅក្នុងប្រតិបត្តិការនេះ គឺមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារអគ្គិភ័យ និងគ្រឿងផ្ទុះ បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដឹកនាំមន្ត្រីជំនាញពន្លត់អគ្គិភ័យចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះអគ្គិភ័យ។ ក្រោយពី ទទួលបាននូវបទបញ្ជានេះរួចមក លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បបានដឹកនាំលោកនាយរងការិយាល័យលោកនាយផ្នែក, លោកនាយរងផ្នែក និងមន្ត្រីជំនាញទាំងអស់ ចុះប្រតិបត្តិការភ្លាមៗ ដោយក្នុងនោះ បានបញ្ជាគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះភ្លាមៗផងដែរ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន ៣៦គ្រឿង ក្នុងនោះការិយាល័យបង្ការ […]