ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញបន្ត នាំអំណោយសម្ដេចតេជោចែកជូនប្រជាពលរដ្ឋ រស់នៅតំបន់ ដែលចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១០០០គ្រួសារ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ. នៅរសៀលថ្ងៃទី២០ខែមេសា ឆ្នាំ២០២១  បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ របស់សម្ដេចតេជោហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន យកទៅចែកជូនដល់ប្រជាពលរដ្ឋ រស់នៅតំបន់ដែលរដ្ឋបាលរាជធានីភ្នំពេញចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១០០០ គ្រួសារ នៅក្នុងភូមិដំណាក់ធំ២និងដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមាន ជ័យ ។
   អំណោយដែលប្រជាពលរដ្ឋទទួលបាន ក្នុងមួយគ្រួសារបានអង្ករ២៥គីឡូក្រាមមី១កេស ដូចទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ ។
   ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ការបិទខ្ទប់រាជធានីភ្នំពេញ ពិតជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការលំបាកហើយ ទាំងការរកស៊ីនឹងការរស់នៅប្រចាំថ្ងៃ។ តែលោកសូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ ចូលរួម ជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ កន្លងមកសម្ដេចតេជោហ៊ុនសែនបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេច
បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់នៃការរីករាលដាលនៃជំងឺនេះ ។ បន្ថែមពីនេះ សម្ដេចបានយកចិត្តទុកដាក់ ពីជីវភាពប្រជាណលរដ្ឋបន្ថែមទៀតដោយបាន ជួយឧបត្ថម្ភជាស្បៀងអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានបិទខ្ទប់១៤ថ្ងៃនេះ ។ អញ្ចឹងទេ លោកសូមឲ្យ បងប្អូនប្រជាពលរដ្ឋមានការយោគយល់ ហើយបើបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បងប្អូនអាចធ្វើទំនាក់ទំនងមកអាជ្ញាធរសង្កាត់បាន ។ ដើម្បី ចៅសង្កាត់នឹងផ្ដល់ជូនជា អំណោយជូនបងប្អូនភ្លាម ដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមអង្គរក្នុង១ខណ្ឌចំនួន១០តោនរួចហើយ សំរាប់ចែកជូនបងប្អូនដែលមានបញ្ហាខ្វះខាតក្នុងដំណាក់កាលបិទខ្ទប់ដោយជំងឺ-១៩នេះ៕ 

adm

Leave a Reply

Your email address will not be published. Required fields are marked *