ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ បន្តចុះបិទយានដ្ឋានជួសជុលរថយន្ត ដែលគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបន្តចុះបិទយានដ្ឋានជួសជុលរថយន្ត ដែលគ្មានច្បាប់អនុញ្ញាត ចំនួន៨ទីតាំង និងមានច្បាប់២ទីតាំង សរុបចំនួន១០ទីតាំងបន្ថែមទៀត ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមរឡលឹកថា យានដ្ឋានកែច្នៃ និងជួសជុលរថយន្ត កាត់ត ដោយខុសច្បាប់ ជាង៤០ទីតាំង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានភ្នំពេញ ត្រូវបានបិទអាជីវកម្ម ដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយហានិភ័យ គ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

សូមបញ្ជាក់ថា យានដ្ឋានកែច្នៃ និងជួសជុលថយន្តខុសច្បាប់ ចំនួនជាង៤០ទីតាំង ក្នុងចំណោមយានដ្ឋានសរុបចំនួន១១០ទីតាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានមន្ទីរសារធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការណ៍ជាមួយរដ្ឋបាលខណ្ឌសែនសុខ ចុះធ្វើការបិទអាជីវកម្ម។ ការចុះបិទអាជីវកម្មនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពីលោកស្រី បុប្ភា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក្រោមការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

ការចុះបិទអាជីវកម្មនេះ បើតាមការឱ្យដឹងពីលោកស្រី បុប្ភា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងយោងតាមលិខិតលេខ ០៥៨ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញលិខិតលេខ៥១៥ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការណែនាំគ្រប់រាជធានី-ខេត្ត ចុះត្រួតពិនិត្យ និងបិទទីតាំងយានដ្ឋានកែច្នៃ យានដ្ឋានដែលគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ-ខេត្តរបស់ខ្លួនឱ្យបានទាំងស្រុង។

ដោយយោងទៅតាមការណែនាំនេះ និងស្របតាមអនុសានស៍ណែនាំបន្ថែម ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបនៅថ្ងៃនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានធ្វើការចុះបិទអាជីវកម្មទីតាំងយានដ្ឋានកែច្នៃ ដែលនៅសេសសល់ មិនទាន់មានច្បាប់អនុញ្ញាតឱ្យអស់ទាំងស្រុង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខ មានយានដ្ឋានសរុបចំនួន ១១០ទីតាំង និងត្រូវធ្វើការបិទចំនួនជាង៤០ ដែលជាទីតាំងគ្មានច្បាប់អនុញ្ញាត។

សូមបញ្ជាក់ថា យានដ្ឋានជួសជុលថយន្តក្នុងរាជធានីភ្នំពេញ សរុបមានចំនួន៩៧១ គ្មានច្បាប់អនុញ្ញាត ចំនួន៣៩០ទីតាំង យានដ្ឋានកែច្នៃរថយន្ត ចំនួន២៤ទីតាំង គ្មានច្បាប់អនុញ្ញាត ចំនួន ២២ទីតាំង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខ មាន ១១០ទីតាំង និងគ្មានច្បាប់អនុញ្ញាត ជាង៤០ទីតាំង។ សូមរំឮកថា ជនល្មើសតែងយកទីតាំងបែបនេះ ជាកន្លែងកាត់ត រថយន្ត មកប្តូរពណ៍រថយន្តចោរកម្ម នេះជាដើម៕ 

adm

Leave a Reply

Your email address will not be published. Required fields are marked *