ភ្នំពេញ៖ ស្លាប់មួយគ្រួសារ៤នាក់ កូនស្រី៣នាក់ ឪពុកម្នាក់ រស់តែប្រពន្ធព្រោះទៅធ្វើការនៅរោងចក្រ ដែលបង្កការភ្ញាក់ផ្អើលទាំងយប់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅភូមិឧញ៉ាវាំង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឥទ្បូវសមត្ថកិច្ចកំពុងស្រាវជ្រាវហើយ។
ទោះយ៉ាងណាក៏ករណីឃាតកម្មនេះ កូនស្រីចំនួន 3 នាក់ គឺកូនស្រីឆ្លងអាយុ 16 ឆ្នាំ កូនស្រីបន្ទាប់អាយុ 8 ឆ្នាំ និងកូនស្រីពៅអាយុ 4ឆ្នាំ ចំណែកឪពុកត្រូវបានឃើញស្លាប់ ដោយចងកទៅនឹងធ្នឹងដែកក្នុងបន្ទប់ជួល។
ក្នុងពេលកើតហេតុនោះ ស្ត្រីជាប្រពន្ធ និងជាម្តាយ ពុំបាននៅកន្លែងកើតហេតុនោះទេ គឺគាត់កំពុងធ្វើការនៅក្នុងរោងចក្រ ហើយនៅពេលចេញពីធ្វើការ មកដល់បន្ទប់ជួលវិញ ក៏បានឃើញប្ដីនិងកូនស្លាប់អស់ទៅហើយ ដោយពុំដឹងមូលហេតុអ្វីនោះទេ។ទោះជាយ៉ាងណា នៅខណៈនេះ សមត្ថកិច្ចជំនាញ រួមទាំងក្រុមគ្រូពេទ្យផ្នែកកោសល្យវិច័យ លោកអភិបាលខណ្ឌសែនសុខ និងលោកអធិការខណ្ឌផងដែរ រួមជាមួយនឹងមន្ត្រីអាជ្ញាធរមូលដ្ឋាន កំពុងតែខ្នះខ្នែងពិនិត្យ និងស្រាវជ្រាវរកមូលហេតុពីត នៃករណីឃាតកម្មដ៏ឃោរឃៅមួយនេះ៕