នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានទទួលជួបឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរដ៏ល្អ និងយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍នានា ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដែលអូស្ដ្រាលីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នៅខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ន ព្រមទាំងពិភាក្សាអំពីការរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី៤ រវាងក្រសួងការបរទេសទាំងពីរ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នៅខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ផងដែរ។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។