ព័ត៌មានជាតិ

ចត​រថយន្ត​ដឹកទំនិញ​កណ្តាលផ្លូវ ដោយ​គ្មាន​ភ្លើង​បំភ្លឺ​ឬ​សញ្ញា ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បើក​បុក ស្លាប់​អ្នកបើកបរ​


ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក MONING បាន​ស្លាប់​ភ្លាមៗ ខណៈ​បើកបរ​មិនបាន​មើល​ពី​ស្ថានភាព​គ្រោះថ្នាក់​នៅខាងមុខ បាន​បុក​ជាមួយ​រថយន្ត ដឹកទំនិញ​ធុន​ធ្ងន់​មួយគ្រឿង ដែល​ឈប់​ចត​សក​ងៀ​ម​នៅលើ​ផ្លូវ ហើយ​គ្មាន​ដា​កើ​ភ្លង​បំភ្លឺ ឬ សញ្ញា​សម្គាល់​ឲ្យ​យានយន្ត​ផ្សេងៗ​បានដឹង ។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​យប់ ថ្ងៃ​សៅរ៍ ទី​៨ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣​និង​៣០ នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​ប្រាំ ចន្លោះ​គីឡូម៉ែត្រ​លេខ 86-87 ស្ថិតនៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​ម៉ាក MONING ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 2B-3546 បើកបរ​ដោយ​ឈ្មោះ មាស ច័ន្ទដារ៉ា ភេទ ប្រុស អាយុ ៣២ ឆ្នាំ សញ្ជាតិ​ខែ្មរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរ​ចេញពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង ។​
​លុះ​បើកបរ​មកដល់​ចំណុច​ខាងលើ ក៏បាន​បុក​ជាមួយ​រថយន្ត​ម៉ាក ASIA GRANTO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8833 និង​សឺ​មី​រ៉ឺម៉ក ពណ៌​ទឹកប៊ិច ពាក់​ផ្លាកលេខ ភ្នំពេញ 4A-0852 ដែលជា​រថយន្ត​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន អក្សរ DN (​មិន​ស្គាល់​អ្នកបើកបរ និង​អាស័យដ្ឋាន រត់គេចខ្លួន​បាត់​) ដែល​កំពុង​ចត​ឈប់ នៅជាប់​ចិញ្ចើមផ្លូវ (​មេឃ​កំពុង​ភ្លៀង​) ពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​ស្លាប់ ០១ នាក់​ប្រុស (​អ្នកបើកបរ​រថយន្ត​ម៉ាក MONING) ។​​នៅ​កន្លែងកើតហេតុ ខូចខាត​រថយន្ត ២ គ្រឿង ធ្ងន់ ១ គ្រឿង ត្រូវបាន​ចាប់​យកមក​រក្សាទុក​នៅ​អធិកា​រដ្ឋា​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​ទៅតាម នីតិវិធី​ច្បាប់ ។ មូលហេតុ ឈប់ ចត ដោយ​គ្មាន​ភ្លើង​បំភ្លឺ ឬ​គ្មាន​សញ្ញា​សម្រាប់​ឲ្យ​យាន​ដទៃ​បានដឹង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *