(ព្រះសីហនុ) ជនជាតិចិនម្នាក់ ក្នុងចំណោម៥នាក់ ត្រូវបានបាញ់ សម្លាប់ភ្លាមៗ នៅកណ្ដាលក្រុងព្រះសីហនុ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃអងង្គារនេះ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់ ពីមូលហេតុនៅឡើយទេ ខណៈក្នុងចំណោមនោះមានម្នាក់ស្ថិតក្នុងការសង្រ្គោះបន្ទាន់ និង៣នាក់ផ្សេងទៀត បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ។ អធិការនគរបាលក្រុងព្រះសីហនុ លោក តី វិសាល នៅព្រឹកថ្ងៃអង្គារទី៩ សីហា នេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Cam Post ថា រហូតមកទល់ពេលនេះសមត្ថកិច្ចមិនទាន់មានតម្រុយណាមួយទេ ខណៈក្នុងចំណោមនោះ មានម្នាក់របួស និង៤នាក់ ទៀតស្លាប់ ពោលម្នាក់ស្លាប់ដោយគេបាញ់សម្លាប់ និងគ្នាគេ ៣នាក់ទៀត ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ។ បើតាមសមត្ថកិច្ច រថយន្តនេះ មានគ្នា ៥ នាក់បានបើកដល់ចំណុចជិតឆាយណាថោន ស្ថិតក្នុងភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ មានម្នាក់ត្រូវបាញ់សម្លាប់នៅនឹងកន្លែង ហើយ៤ នាក់ទៀត បានបើករថយន្តគេចទៅតាមផ្លូវជាតិលេខ ៤ ដល់ចំណុចឃុំអណ្ដូងថ្មស្រុកព្រៃនប់ខេត្តព្រះសីហនុ រថយន្តបានទៅបុកបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ ២នាក់នៅនឹងកន្លែងនិង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តក៏បានស្លាប់ម្នាក់ទៀតសរុបស្លាប់៤នាក់ របួសម្នាក់ ៕
Related Articles
ប្រជាពលរដ្ឋប្រទះឃើញកាំភ្លើងនិងគ្រាប់ជាច្រើននៅចំណុចមាត់បឹង ភូមិឌួង សង្កាត់ព្រែកព្នៅ
ភ្នំពេញ៖បើតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញកាំភ្លើង និងគ្រាប់កាំភ្លើងនៅចំណុចមាត់បឹង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ អាវុធទាំំងនោះរួមមាន៖ អាវុធវែងម៉ាកការ៉ាប៊ីន ចំនួន ០១ដើម, អាវុធវែង ម៉ាក M16 ចំនួន ០១ដើម, អាវុធខ្លីម៉ាក K៥៤ ចំនួន ០៣ដើម, អាវុធខ្លី ម៉ាក P08 ចំនួន ០២ដើម, បង់អាវុធ ម៉ាក K៥៤ ចំនួន ០៣បង់ មានគ្រាប់ចំនួន ១០៩គ្រាប់, បង់អាវុធ ម៉ាក M16 ចំនួន ០៣បង់ មានគ្រាប់ចំនួន ៦០គ្រាប់, បង់អាវុធ ម៉ាកការ៉ាប៊ីន ចំនួន ០២បង់ មានគ្រាប់ចំនួន ០៩គ្រាប់, ស្រោមអាវុធខ្លី ចំនួន ០១ដើម,កាំបិតខ្លីចំនួន ០១ដើម, ស្ព្រាយពណ៌ខ្មៅ ចំនួន […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ
នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃថ្ងៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩ធ្នូ ឆ្នាំ១៩៩៨ - ២៩ធ្នូ ខែ២០២១)។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីនៃអគាររដ្ឋបាល និងសាលប្រជុំ នៃក្រសួងការពារជាតិដែលត្រូវបានសាងសង់ថ្មី និងបានសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធក្នុងការសាងសង់អគារថ្មីរបស់ក្រសួងការពារជាតិ ទាំងរដ្ឋ និងឯកជន ក៏ដូចសាធារណៈរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋសង្គមនិយមវៀតណាមជាដើម។ តាមការស្នើសុំរបស់សម្ដេចពិជ័យសេនាទៀ បាញ់ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពលុបបំណុលអគ្គិសនី ដែលមានជាង២លានដុល្លាររបស់ក្រសួងការពារជាតិ ដែលបានប្រើប្រាស់នាពេលកន្លងមក។ សម្តេចតេជោបានថ្លែងថា កន្លងមកនៅរាជធានីភ្នំពេញ មានតម្រូវការអគ្គិសនី៣០មេហ្គាវ៉ាត់ ប៉ុន្តែពេលនេះមិនមែនត្រឹមប៉ុណ្ណឹងទៀតទេ។ […]
សមត្ថកិច្ចពិន័យជនជាតិចិន៣នាក់ និងអ្នកបើករថយន្តជាជនជាតិខ្មែរ ម្នាក់ៗប្រាក់២លាន៥សែនរៀល ក្រោយធ្វើដំណើរល្មើសនឹងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចពិន័យអន្តរការណ៍ទៅលើជនជាតិចំនួន៣នាក់ និងអ្នកបើករថយន្តជនជាតិខ្មែរម្នាក់ ក្នុងម្នាក់ៗប្រាក់ចំនួន ២លាន ៥សែនរៀល ក្រោយធ្វើដំណើរល្មើសនឹងវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាលនៅខណ្ឌដូនពេញ។ នេះបើតាមលោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។ ការពិន័យប្រាក់អន្តរការណ៍ទៅលើជនជាតិចិន និងអ្នកបើកម្នាក់នេះ បានធ្វើក្រោយកម្លាំងសមត្ថកិច្ចចម្រុះប្រចាំនៅគោលដៅរង្វង់មូលគួចការណុង ស្ពានជ្រោយចង្វារ បានឃាត់ខ្លួនជនជាតិចិនចំនួន ៣នាក់ (ស្រី១នាក់) និងអ្នកបើកបរម្នាក់ ដែលដឹកជនជាតិចិនគ្រោងឆ្លងកាត់គោលដៅ ឆ្ពោះទៅអូតែលសុខា ក្នុងទឹកដីខណ្ឌជ្រោយចង្វារ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់សួរនាំ ដោយគ្មានលិខិតអនុញ្ញាត ទើបឃាត់ខ្លួនភ្លាមៗសុំគោលការណ៍ថ្នាក់លើបន្ត។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចគោលដៅគល់ស្ពានជ្រោយចង្វារត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្ត Roy Roy ពណ៌ខ្មៅលាយស ពាក់ស្លាកលេខពិសេស (កម្ពុជា BRS.7377)បាន ចេញពីក្រុមហ៊ុននៅម្ដុំផ្សារអីអន២ ទៅដឹកជនជាតិចិន៣នាក់ (ស្រី១នាក់) នៅក្លឹបស្កាយបា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ […]