ស្រុកព្រៃនប់, កាលពីថ្ងៃទី២០.០៣.២០២២ វេលាម៉ោង ១៨.៣០នាទី ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋថាមានករណីឆក់(កាបូប) នៅចំនុចលើដងផ្លូវជាតិលេខ៣ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បង្កដោយជនសង្ស័យមួយក្រុមមានគ្នា០៩នាក់ៈ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ព្រមទាំងសហការជាមួយកម្លាំងអធិការដ្ឋានក្រុងបូកគោ ដេញតាមប្រម៉ាញ់ និងស្ទាក់ចាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ មានឈ្មោះដូចខាងក្រោម:១.ឈ្មោះហ៊ាង លីហួ ភេទប្រុស អាយុ១៥ឆ្នាំមុខរបរ សិស្ស មានទីលំនៅភូមិអូរការសា ឃុំអូរការសា ស្រុកទឹកឈូ ខេត្តកំពត(ជនដៃដល់)។២.ឈ្មោះធិ ទី ភេទប្រុសអាយុ១៥ ឆ្នាំ មុខរបរ មិនពិប្រាដក ស្នាក់នៅភូមិបោកត្របែក ឃុំត្រពាំងព្រីញ ស្រុកទឹកឈូ ខេត្តកំពត(សមគំនិត)៣.ឈ្មោះរស់ សាញិ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ មិនពិប្រាដក មានទីលំនៅភូមិ កែប សង្កាត់កែប សក្រុងកែប ខខេត្តកែប(សមគំនិត)។ ៤.ឈ្មោះទេព បញ្ញាឧត្តម ភេទប្រុស អាយុ១៥ឆ្នាំមុខរបរ មិនពិប្រាដក មានទីលំនៅភូមិកែប សង្កាត់កែប ក្រុងកែប ខខេត្តកែប(សមគំនិត)។៥.ឈ្មោះហុន រិទ្ធី ភេទប្រុស អាយុ១៦ឆ្នាំមុខរបរមិនពិតប្រាដក មានទីលំនៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត(សមគំនិត)។៦.ឈ្មោះជាង ស៊ុនហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិប្រាដក មានទីលំនៅ ភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាំង ស្រុកទឹកឈូ ខេត្តកំពត(សមគំនិត) និងបក្សពួកចំនួន០៣នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ ដែលជនសង្ស័យខាងលើបានជិះម៉ូតូជាក្រុមចំនួន០៥គ្រឿងមានគ្នាចំនួន០៩នាក់ពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពតមកដល់ចំណុចខាងលើបានធ្វើសកម្មភាពឆក់កាប៊ូបពីជនរងគ្រោះឈ្មោះ លាង រីណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ អ៊ុតសក់ ទីលំនៅ ភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខណះពេលជនរងគ្រោះនិងមិត្តភក្រ្ត័នាំគ្នាដើរទៅធ្វើការលើដងផ្លូវជាតិលេខ៣។សម្ភារះដែលបាត់បង់រួមមាន៖កាប៊ូប យួរ ចំនួន០១កាប៊ូប ដៃ ចំនួន០១កាតចាក់វ៉ាក់សាង់ ចំនួន០១សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹកប្រាក់ចំនួន ៣០០ដុល្លានិងសម្ភារះផាត់មុខ០១ចំនួន។ក្រោយពីធ្វើសកម្មភាពរួចយើងបានធ្វើការសហការជាមួយអធិការដ្ឋាននគរបាលក្រុងបូកគោ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ជាបន្តបន្ទាប់ចំនួន០៦នាក់ រីឯជនសង្ស័យ០៣នាក់ទៀតរត់គេចខ្លួន រួមទាំងដកហូតបានម៉ូតូចំនួន០៣គ្រឿងទូរស័ព្ទដៃចំនួន០៥គ្រឿង។ បច្ចុប្បន្នជនសង្ស័យយើងកំពុងកសាងសំនុំរឿងតាមនីតិវិធី។
Related Articles
យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកបង្កាត់ដៃស្ពាន បណ្តាលឲ្យធ្លាក់ចូលទៅក្រោមស្លាប់ភ្លាមៗ
ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកបង្កាន់ដៃស្ពាន ពេញទំហឹងធ្លាក់មកក្រោស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។ ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវ៥២ ចំណុចស្ពានខ្ចៅ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ទូច ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ នៅកំលោះហើយ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមភពព័ត៌មានបន្ថែមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើប្រជា ពលរដ្ឋម្នាក់បានដើរទៅរកត្រី នៅនឹងមាត់ប្រឡាយហើយក៏បានជ្រោងពឹលទៅប្រទះឃើញម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ក្រហម ដែលពាក់ផ្លាកលេខ ភ្នំពេញ 1CQ 7043 ធ្លាក់នៅក្រោមស្ពាន និងចូលពិនិត្យមើល ឲ្យជិតទៅឃើញស្រាប់តែឃើញមានសពមនុស្ស ទើបរាយការណ៍ប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យចុះមកពិនិត្យមើលក្នុងហេតុការណ៍ជាក់ស្តែង។ សពក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ផ្លូវគោក ចុះមកវាស់វែងរួចក៏ទំនាក់ទំនងទៅខាងជំនាញ ពិនិត្យកោសល្យវិច័យ ឲ្យចុះមកពិនិត្យ បានបញ្ជាក់ច្បាស់ថា ជនរងគ្រោះស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកបង្កាន់ដៃស្ពាន រួចក៏ធ្វើកំណត់ហេតុប្រគល់សម្ភារមួយចំនួន និងសពជូនទៅឲ្យក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕
អាងទឹកវ៉ៃគោ រងសំពាធយ៉ាងខ្លាំង កម្ពស់ទឹក លើសពីកម្រិត ប្រកាសអាសន្ន នៅស្វាយរៀង
(ថ្ងៃទី 15 October 2020 ម៉ោង 8:10 am) ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ អស់រយៈពេល ជាង២សប្តាហ៍បានធ្វើឱ្យអាងទឹកមួយចំនួនក្នុងខេត្តស្វាយរៀង មានកម្ពស់ទឹកកម្រិតអតិបរមាខ្ពស់គួរឲ្យព្រួយបារម្ភ ប្រជាកសិករបានកំពុងធ្វើ ស្រូវវស្សាជុំវិញអាង ក៍ទទួលរងប៉ះពាល់លិចស្រូវ និងភូមិឋានរបស់ប្រជាពលរដ្ឋ ។ «បច្ចុប្បន្នអាងទឹកវ៉ៃគោ កំពុងរងសំពាធយ៉ាងខ្លាំង កម្ពស់ទឹកលើស ពីកម្រិតប្រកាសប្រុងប្រយ័ត្ន បានធ្វើអោយស្រូវវស្សា និងភូមិឋាន តាមបណ្តាយអាងទឹកនេះ មួយចំនួនបានលិច»។ ក្រសួងបន្តថា ទោះបីយ៉ាងណា តាមរយៈជំនួយបច្ចេកទេស និងសម្ភារៈមួយចំនួន នៃក្រសួងធនធានទឹកនិង ឧតុនិយម លោកអភិបាលខេត្តស្វាយរៀងបានដឹកនាំមន្ត្រីរាជការនៃមន្ទីរជំនាញនានា និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រមាណ៣០០នាក់ ចូលរួមធ្វើការទប់ ការពារជំនន់ទឹកភ្លៀង អាចហូរលើទំនប់រង បានប្រវែង២៥០ម៉ែត្រ និងកាយកំប្លោកដើម្បី សម្រួលផ្លូវទឹកហូរឲ្យលឿនជាងមុន នៅប៉ែកខាងក្រោមបង្ហៀរវ៉ៃគោ ទម្លាក់ចុះទៅព្រែកផ្នែកខាងក្រោម។ ជាមួយគ្នានេះដែរ ក៏បានចុះអន្តរាគមន៍ កាយកំប្លោក និងកញ្ឆែតដែលធ្វើឲ្យ ស្ទះទ្វារទឹកតាហោ អាងទឹកវ៉ៃគោ ដើម្បីបង្កើនល្បឿនទឹកហូរ និងដោះទឹកដែលលើសពីតម្រូវការក្នុងអាង ហើយត្រៀមអន្តរាគមន៍ជាប្រចាំ ៕
Update: ខ្មាន់កាំភ្លើង និងបក្ខពួក ៣នាក់ ដែលបាញ់ប្រហារជនជាតិចិន នៅក្រុងព្រះសីហនុ ត្រូវនគរបាលចាប់ខ្លួនហើយ និងបញ្ជូនទៅសាលាដំបូងខេត្ត
ព្រះសីហនុ ៖ ខ្មាន់កាំភ្លើង និងបក្ខពួកជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់ប្រហារជនជាតិចិន ទាំងព្រឹកព្រលឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់ សរុបចំនួន៣នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ខ្មាន់កាំភ្លើង និងបក្ខពួក ដែលបាញ់ប្រហារជនជាតិចិននេះ ត្រូវបានចាប់ខ្លួនក្រោយកើតហេតុ ប្រមាណ១០ម៉ោង ពោលនៅថ្ងៃទី២១ ខែមករា ប៉ុន្ដែសមត្ថកិច្ចមិនទាន់បញ្ចេញព័ត៌មានជាសាធារណៈនោះទេ ព្រោះត្រូវស្រាវជ្រាវបន្ដរកអ្នកពាក់ព័ន្ធ។ បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រៅពីខ្មាន់កាំភ្លើង និងបក្ខពួកសរុប៣នាក់នេះ គឺនៅមានបក្ខពួកក្រុមជនដៃដល់ផ្សេងទៀត ដែលកម្លាំងជំនាញកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់បន្ដទៀតផងដែរ។ យ៉ាងណាមិញ មនុស្សទាំង៣នាក់ ដែលត្រូវចាប់ខ្លួនបាននេះ បានបញ្ជូនទៅសាលាដំបូងខេត្ត ហើយក៏ត្រូវចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនរួចរាល់ហើយដែរ។ គួរជម្រាបថា ជនជាតិចិនម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ខណៈអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅក្នុងមុខកាស៉ីណូ ជីយវនីសិន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង […]