មណ្ឌលគិរី÷លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានដឹកនាំកម្លាំងនៃដែលជម្រកសត្វព្រៃកែវសីមាសហការជាមួយអាជ្ញាធរស្រុកអូររាំងចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនៅក្នុងដែនជម្រកសត្វ ព្រៃកែវសីមា។ លទ្ធផលនៃការចុះប្រតិបត្តិការរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែមីនាទទួលបានលទ្ធផលដូចខាងក្រោម១-នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ បានធ្វើកិច្ចសន្យាអប់រំ ជនសង្ស័យ ចំនួន០៣ នាក់ និងដកហូតឧប ករណ៍ឆក់ត្រី ចំនួន០២គ្រឿង ចំណុចក្រុមរការថ្មី ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។២-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិនិងមិនឲ្យមានសកម្ម ភាព កាប់គាស់រុករានដីព្រៃពង្រីក,មិនផ្ដល់ទីជម្រកដល់អ្នកប្រព្រឹត្យបទល្មើស រក្សាសភាពដើម លើទីតាំងដី និងលំនៅដ្ឋាន ដែល មានស្រាប់យូឆ្នាំ ដល់ប្រជាពលរដ្ឋនៅចំណុចខ្ទង់ ជីលេន ស្ថិតក្នុងភូមិពីហ្យាម ឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។៣-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានរុះរើរោងអនាធិប តេយ្យចំនួន០២កន្លែងនិយាមកាស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។៤-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានធ្វើកិច្ចសន្យាអប់រំ និង ផ្សព្វផ្សាយច្បាប់ស្ដីពីតំបម់ការពារធម្មជាតិ និងមិនឲ្យមានសកម្មភាព កាប់គាស់រុករានដីព្រៃពង្រីក មិនផ្ដល់ទីជម្រកដល់អ្នកប្រព្រឹត្យបទល្មើស រក្សាសភាពដើម លើទិតាំងដី និងលំនៅឋានស្រាប់ ដែល មានស្រាប់ ចំណុចចំការចេកស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីនិងមានការសាងសង់ផ្ទះថ្មីចំនួន០៣ផ្ទះ និងបានស្នើសុំគោលការណ៍ថ្នាក់ដឹកនាំដើម្បីធ្វើការរុះរើ។៥-នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានរុះរើគ្រោងផ្ទះមួយកន្លែងចំការចេកស្ថិតក្នុងភូមិពូហ្យាម ឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។៦-នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីតំបម់ការពារធម្មជាតិ និងមិនឲ្យមានសកម្ម ភាព កាប់គាស់រុករានដីព្រៃពង្រីក មិនផ្ដល់ទីជម្រកដល់អ្នកប្រព្រឹត្យបទល្មើស រក្សាសភាពដើម លើទិតាំងដី និងលំនៅឋាន ដែល មានស្រាបយូឆ្នាំ ដល់ប្រជាពលរដ្ឋនៅចំណុចចំការចេក ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។៧-នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានដកហូតឧបករណ៍ឆក់ត្រីចំនួន០១គ្រឿង ចំណុចផ្លូវរយ៉ង ស្ថិតក្នុងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។៨-នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានដកហូតរណាយន្ត០៣៨ ចំនួន០១គ្រឿង ចំណុចផ្លូវបំបែកធាងស្ថិតក្នុងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។វត្ថុតាងទាំងអស់ខាងលើបានយកមករក្សាទុកនៅស្នាក់ការកណ្ដាលកែវសីមា។លោកឌិន ប៊ុនធឿន បានមានប្រសាសន៍បន្ថែមថា យើងមានការងារមមាញឹកខ្លាំងណាស់,យើងមិនដែលព្រងើយកន្តើយក្នុងការងារនោះទេ,យើងបង្ក្រាបបទល្មើសផង,អប់រំណែនាំប្រជាពលរដ្ឋផង។ ទីតាំងកន្លែងប្រតិបត្តិការរបស់យើងធំធេងខ្លាំងណាស់ហើយកម្លាំងមានសមត្ថកិច្ចរបស់យើងនៅមានកម្រិត។ យ៉ាងណាក៏យើងនៅតែបន្តប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសប៉ុន្តែវាមិនងាយស្រួលដូចយើងគិតនោះឡើយ។លោកអនុប្រធានមន្ទីរបានបន្ថែមថា ជនឆ្លៀតឱកាសតែងតែប្រព្រឹត្តបទល្មើសនៅពេលតែដឹងថាកម្លាំងយើងឆកល្វែងមិនបានទៅដល់។ យ៉ាងណាក៏ដោយយើងបន្តប្រឹងប្រែងថែមទៀតដើម្បីបំពេញចំណុចខ្វះខាតផ្ដល់ទំនុកចិត្តដល់ថ្នាក់ដឹកនាំរបស់យើង៕
Related Articles
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៨៤១នាក់ ខណៈអ្នកជំងឺចំនួន៦១នាក់ជាសះស្បើយ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៨៤១នាក់ ខណៈអ្នកជំងឺចំនួន៦១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ តាមសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា អ្នកឆ្លងទាំង៨៤១នាក់ រួមមាននៅរាជធានីភ្នំពេញ ៥២៥នាក់, ខេត្តកណ្តាល ៣៣នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តព្រះសីហនុ ៦២នាក់, ខេត្តតាកែវ ៩នាក់, ខេត្តព្រៃវែង ១នាក់, ខេត្តកំពង់ចាម ២១នាក់, ខេត្តត្បូងឃ្មុំ ៩នាក់, ខេត្តកំពង់ធំ ១៥នាក់, ខេត្តសៀមរាប ៧នាក់ និងខេត្តបន្ទាយមានជ័យ ១៥៣នាក់។ សម្រាប់អ្នកជាសះស្បើយទាំង៦១នាក់វិញ រួមមាននៅរាជធានីភ្នំពេញ ១៩នាក់, ខេត្តព្រះសីហនុ ៣០នាក់, ខេត្តតាកែវ ៧នាក់, ខេត្តព្រៃវែង ៤នាក់ និងខេត្តបន្ទាយមានជ័យ ១នាក់ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា […]
រោងចក្រចំនួនបីទៅផ្តល់ឱកាសការងារដល់កម្មករនិយោជិតដល់ទីតាំងរោងចក្រ Y &W ផ្ទាល់
(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ រោងចក្រចំនួនបីដែលមានឈ្មោះថា អាយអេ អឺភែរឹល រោងចក្រអេដាប់បែលយូថិច ហ្គាម៉ិន ឯ.ក និងរោងចក្រស៊ីផេក បានចុះផ្សព្វផ្សាយពីឱកាសការងារនៅខាងមុខរោងចក្រ Y & W ដើម្បីផ្តល់ពីឱកាសការងារដល់កម្មករផ្ទាល់។ រោងចក្រទាំង៣នេះ ត្រូវការកម្មករប្រមាណ៦៥០នាក់ដើម្បីចូលបម្រើការងារជាច្រើនផ្នែក។ លោក សេង លីរិទ្ធា មន្ត្រីផ្នែកធនធានមនុស្សនៃក្រុមហ៊ុនIAIG I Apparel ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងបី ដែលបានចុះផ្សព្វផ្សាយនៅខាងមុខរោងចក្រY & Wផ្ទាល់ បានអះអាងថា រោងចក្ររបស់លោក កំពុងត្រូវការកម្លាំងពលកម្មចំនួន៤០០កន្លែងលើផ្នែកកាត់ដេរ និងផ្នែកផ្សេងៗទៀត។ សម្រាប់លោករោងចក្រ អាយអេ អឺភែរឹល នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជាលុយបាយថ្ងៃត្រង់ លុយបាយក្នុង១ខែ លុយព្រីម ប្រាក់សម្រាប់ធ្វើដំណើរ លុយជំនាញ ប្រាក់រង្វាន់ និងប្រាក់ថែទាំកូនដែលជាមធ្យមកម្មករម្នាក់អាចទទួលបានប្រាក់ខែចន្លោះ៣៨៧ដុល្លារ ដល់៥៤០ដុល្លារ។ ទន្ទឹមនឹងនេះ លោកអំពាវនាវឱ្យកម្មករនៅរោងចក្រY & W ដែលកំពុងទន្ទឹងរង់ចាំដំណោះស្រាយឱ្យដាក់ពាក្យរកការងារឱ្យបានគ្រប់ៗគ្នា។ សូមបញ្ជាក់ថា ការផ្តល់ឱកាសការងារដល់កម្មករនិយោជិតនេះ គឺជាយន្តការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការដើម្បីផ្តល់ឱកាសការងារដល់កម្មករកម្មការិនីនៅរោងចក្រY & Wក្នុងគោលបំណងបន្តនិរន្តរភាពជីវភាពតាមរយៈការងារថ្មី៕
មិនដឹងថាសមត្ថកិច្ចស្រុកខ្សាច់កណ្តាលបានដឹងដែទេថាមានការបើកលេងល្បែងស៊ីសងខុសច្បាប់កត់(ឆ្នោតវៀតណាម)ក្នុងទឹកដីខ្លួន…
(ខេត្តកណ្តាល)៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ខាតមួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខានតែបាន។សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ខាតទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ ឥលូវនេះទីតាំងល្បែងស៊ីសងកត់ឆ្នោតវៀតណាមចំនួន២កន្លែងដែលមានសញ្ញាសម្គាល់ (P51)កំពុងបើកលេងយ៉ាងរលូនដែល ស្ថិតនៅចំណុចភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល មិនទាន់ឃើញមានអាជ្ញាធរស្រុកនិងសមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាបនៅឡេីយទេ ដែលកំពុងផ្កើនប្រសាសន៍សម្តេច នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលដាក់បទបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។ប្រជាពលរដ្ឋនៅជិតទីតាំងកត់ឆ្នោតវៀតណាមខាងលើបានឲ្យ ដឹងថាទីតាំងនេះបាននាំគ្នាទៅចាក់ដោយមេកន្ទុយលេខបានចេញជាកន្ទុយសន្លឹកឆ្នោតអោយអ្នកចាក់ អ្នកខ្លះទៀតបានចាក់តាមប្រព័ន្ធទូរស័ព្ទ តេលេក្រាមនឹងតាមឆាត ទៅវិញទៅមកដោយប្រើប្រាស់ទូរស័ព្ទនឹងប្រព័ន្ធកុំព្យូទ័រ។ពលរដ្ឋបានបង្ហើបឲ្យដឹងទៀតថាម្ចាស់ទីតាំងទាំង២ដែលបើកកត់ឆ្នោតវៀតណាមដោយចំហរមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចនោះទេគឺពួកគេហ៊ានទទួលអ្នកទៅចាក់ម្តងៗរាប់សិបមុឺនរៀល មានអ្នកចាញ់អស់ប្រាក់ជាច្រើនមានទាំងក្មេងមានទាំងចាស់ធ្វើឲ្យក្រុមគ្រួសារមានការកង្វល់ជាខ្លាំងដោយសារល្បែងខាងលើ។ដូច្នេះហើយប្រជាពលរដ្ឋសំណូមពរលោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលនិងលោកអធិការស្រុកខ្សាច់ខេត្តកណ្តាល មានចំណាត់ការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងខណៈម្ចាស់ទីតាំង កំពុងបើកលេងគគ្រឹកគគ្រេងយ៉ាងរលូនកំពុងតែផ្គើននិងបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរនិងសមត្ថកិច្ចស្រុកខ្សាច់កណ្តាលនិងមានវិធានការចុះបង្ក្រាបល្បែងស៊ីសងឆ្នោតវៀតណាមទាំង២ទីតាំងខាងលើនេះជាក់ជាមិនខាន។ ពាក់ព័ន្ធករណីបើកល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)នេះ នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ […]