សីហនុ៖ ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ អគារទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលទើបសាងសង់ថ្មីរួច នៅក្នុងបរិវេណតំបន់កោះព្រាបស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២០ខែមីនា២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រមានប្រសាសន៍ថា ទីបញ្ជាការជួរមុខដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះមានចំនួន ៣ ខ្នងរួមមានអាគារទីបញ្ជាការមួយខ្នងកម្ពស់បីជាន់អាគាររោងជាងមួយខ្នងនិងអគារស្នាក់នៅអាហារដ្ឋានមួយខ្នងរួមជាមួយនឹងសមិទ្ធផលជាច្រើន។ បានស្ថាបនារួចរាល់នៅក្នុងបរិវេណទីបញ្ជាការ ហើយសមិទ្ធិផលសម្រេចបានទាំងអស់នេះគឺក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខដឹកនាំបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពស្ថេរភាពនយោបាយពេញលេញទូទាំងប្រទេសនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍បន្ថែមថា បច្ចុប្បន្នកម្លាំងចំរុះរបស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បាននិងកំពុងធ្វើសកម្មភាព ចូលរួមទប់ស្កាត់បទល្មើសផ្សេងៗក្នងដែនសមុទ្រកម្ពុជា មានដូចជាការបង្ក្រាបបទល្មើសនេសាទការជួញដូរទំនិញគេចពន្ធការឆ្លងកាត់និងចរាចរគ្រឿងញៀនខុសច្បាប់ហើយសកម្មភាពទាំងអស់នេះវាបានបង្កផលអវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងបានធ្វើសកម្មភាពចូលរួមក្នុងការអភិរក្ស័ ការពារធនធាន ជីវៈចំរុះធម្មជាតិបាតសមុទ្រ ទុកជាប្រយោជន៍សង្គមនិងជាប្រយោជន៍សាធារណៈ។សម្តេចពិជយ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងសមត្ថកិច្ចចំរុះ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ រួមទាំងអាជ្ញាធរដែនដី របស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តតំបន់ឆ្នេរទាំង៤ មានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែបនិងខេត្តកោះកុង ធ្វើប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបានបទល្មើសជាបន្តបន្ទាប់ដូចជាបទល្មើសគ្រឿងញៀន បទល្មើសនេសាទនិងបទល្មើសឆ្លងដែនខុសច្បាប់ជាដើម។ល។សម្តេចពិជយ័សេនាទៀ បាញ់ បានលើកទឹកចិត្តនិងជំរុញឲ្យកម្លាំងចំរុះទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ យកចិត្តទុកដាក់ធ្វើប្រតិបត្តិការបន្តទៀត ជាពិសេសគឺប្រឆាំងទប់ស្កាត់គ្រប់សកម្មភាព ភេរវកម្មគ្រប់រូបភាពលើដែនសមុទ្រកម្ពុជាបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យអធិបតេយ្យដែនសមុទ្រកម្ពុជារបស់យើងមានសុខសុវត្ថិភាពជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋរបស់យើង៕
Related Articles
គ្រាប់ជាង ៦តោន ត្រូវមន្រ្តីជំនាញស្រង់ចេញពីនាវាចម្បាំងចំណាស់មួយដែលលិច នៅខេត្ដកំពង់ចាម
ខេត្ដកំពង់ចាម៖ កងកម្លាំងបោសសម្អាត បានស្រង់យុទ្ធភណ្ឌជាង ៦តោន ចេញពីនាវាចម្បាំងចំណាស់ដែលលិចនៅក្នុងទន្លេនាខេត្តកំពង់ចាម គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ។ មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានឱ្យដឹងថា គ្រាប់ជាង ៦តោន ដែលកម្លាំងជំនាញបានស្រង់ចេញពីក្លូបនាវាច្បាំងចំណាស់ ១គ្រឿងនេះ គឺស្ថិតនៅក្នុងចំណោមគ្រាប់យុទ្ធភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់ ដែលវាត្រូវបានលិចជាមួយនាវា ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាមស៊ីវិល។ មកដល់ពេលនេះកម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកំពុងប្រតិបត្តិការយ៉ាងក្តៅគគុកលើការងារនេះ។ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៦តោននេះ រួមមាន គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ, គ្រាប់ត្បាល់ ៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រផងដែរ។ ក្រៅពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៦តោន ដែលស្ថិតនៅក្នុងចំណោមគ្រាប់យុទ្ធភណ្ឌជាច្រើននោះ កម្លាំងជំនាញបានប្រមូលវត្ថុតាងជាច្រើនរួមមាន មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន លន់ ណុល ជាដើម។ សូមបញ្ជាក់ថា នាវាមួយគ្រឿង ដែលផ្ទុកដោយយុទ្ធភណ្ឌរាប់រយតោន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ […]
សូមសរសើរ បងៗសមត្ថកិច្ច គ្នាខំលួចភ្នាល់មាន់ តាមទូរស័ព្ទ ចំណុចកញ្ចុះទុកចោលមួយកន្លែង នៅរកឃើញទៀត…
ខេត្តពោធិ៍សាត់៖ នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១ និង ៣៥នាទីរសៀល ក្រោយពីទទួលបានមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបល្បែងស៊ីសង(មាន់ជល់តាមអនឡាញ) នៅចំណុចកញ្ចុះទុកចោលមួយកន្លែង ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនមនុស្សបានចំនួន០៨នាក់ប្រុស និងដកហូតបានវត្ថុតាងមួយចំនួន។វត្ថុតាងដកហូតបានរួមមាន:១.ទូរស័ព្ទដៃចំនួន១៤គ្រឿង(មានវេបសាយមាន់ជល់ចំនួន០៨គ្រឿង)២.ម៉ូតូចំនួន០៧គ្រឿង៣.រថយន្តចំនួន០១គ្រឿងបច្ចុប្បន្នមនុស្សទាំងអស់ រួមទាំងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចាត់ការតាមនិតិវិធីច្បាប់៕
រថយន្តដឹកអ្នកដំណើរកាពីតូលប្រភេទវីអាយភីមួយគ្រឿងបើកក្នុងល្បឿនលឿនទៅបុកពីក្រោយរថយន្តស្ទូចពេញទំហឹងណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៤នាក់
ភ្នំពេញ÷រថយន្តដឹកអ្នកដំណើរវីអាយភីមួយគ្រឿង បានបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តស្ទូចពេញទំហឹងបណ្ដាលឲ្យគាបជាប់មនុស្សរងរបួសធ្ងន់ស្រាល ៤នាក់បញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃពុធទី១៨ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តស្ទូចមួយគ្រឿងអត់ផ្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុគេឃើញរថយន្តដឹកអ្នកដំណើរ វីអាយភីមួយគ្រឿងទៀតដែលពាក់ផ្លាកលេខ ភ្នំពេញ 2AC 0590 ធ្វើដំណើរពីក្រោយស្របទិសគ្នាពីកើតមកលិច មកដល់ចំណុចកើតហេតុក៏អកស្សឺនឹងរថយន្តស្ទូចបម្រុងនឹងបត់ចូលបុរីក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលឲ្យផ្ទប់គាបជាប់មនុស្សប្រុសស្រី ៤ នាក់ត្រូវប្រជាពលរដ្ឋ និងសមត្ថ កិច្ចជួយគាស់យកចេញទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ប្រភពបន្ថែមពីសមត្ថកិច្ចបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនមានអ្នកបាត់បង់ជីវិតនោះទេគ្រាន់តែរងរបួសធ្ងន់និងស្រាល មនុស្ស៤ នាក់តែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកធ្វើការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការក្រុងរង់ចាំដំណោះស្រាយនៅពេលក្រោយ៕ ដោយ៖ ទូច រ៉ាវុធ