ភ្នំពេញ៖ ជនសង្ស័យម្នាក់បានសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញហើយរត់ទៅសារភាពនៅខេត្តពោធិ៍សាត់ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាកាលពីរវេលាម៉ោង ០៨ នឹង០០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលនៅចំនុចបន្ទប់ជួលលេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចំលើយសារភាពរបស់ជនសង្ស័យថាខ្លួនបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីរថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំនុចបន្ទប់ជួលលេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះ រត្ន័ វិជ្ជា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអុីនធឺណេត ស្នាក់នៅ ចំនុចកេីតហេតុខាងលេី ចំណែកជនរងគ្រោះឈ្មោះ ហ៊ាង សុជាតិ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេដោះ(មេីលកូនអោយគេ) ស្នាក់នៅ ជាមួយម្តាយ ខណ្ឌទូលគោក ពីរនាក់ប្តីប្រពន្ធខាងលើមានកូនស្រីចំនួន ៣នាក់ក្នុងបន្ទុក។ប្រភពពីសមត្ថកិច្ចបានអោយដឹងបន្តទៀតថា តាមការបំភ្លឺរបស់ ម្តាយជនរងគ្រោះឈ្មោះ ថៃ គី ភេទស្រី អាយុ៤៨ឆ្នាំ បានបញ្ចាក់ថា កាលពីរថ្ងៃទី១១ខែមិនា ឆ្នាំ២០២២ ជនសង្ស័យ បានទៅសុំម្តាយជនរងគ្រោះ យកប្រពន្ធទៅដេីរលេង ហេីយគាត់ក៏យល់ព្រម ក្រោយមកគាត់មិនឃេីញកូនគាត់មកផ្ទះវិញ គាត់បានព្យាយាមខលទៅ តែទាក់ទងមិនបាន រហូតដល់ថ្ងែទី១៥ ខែមិនា ឆ្នាំ២០២២ ទេីបមានប៉ូលីសខេត្តពោធិសាត់ ខលមកប្រាប់ថាកូនគាត់ត្រូវបានជនសង្ស័យជាប្តី សំលាប់បាត់ហេីយ នៅបន្ទប់ជួល ររបស់ជនសង្ស័យ សមត្ថកិច្ចបញ្ជាក់ថាគឺជនសង្ស័យចូលសារភាពនៅប៉ុស្ត៍ក្រគ ខេត្តពោធិសាត់ ។គេមិនទាន់ដឹងច្បាស់ពីមូលហេតុច្បាស់លោះនៅឡើយទេថាការសម្លាប់ប្រពន្ធរបស់នោះផ្តើមចេញពីអ្វី!ប៉ុន្តែតាមប្រភពខ្លះបានអោយដឹងថាសង្ស័យអំពើឃាតកម្មខាងលើនេះអាចកើតចេញពីការប្រច័ណ្ឌ ទោះជាយ៉ាងណានេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះពេលនេះសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀតទើបដឹងមូលហេតុច្បាស់។តាមការបញ្ចាក់ របស់គ្រូពេទ្យកុសលវិច្ឆ័យ ឧកញ៉ា បណ្ឌិត នង សុវណ្ណរត្ន័ បញ្ចាក់ថា សព ពិតជាស្លាប់ ដោយសារករណីឃាតកម្មពិតប្រាកដមែនបច្ចុប្បន្ន សព ជនរងគ្រោះត្រូវប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Related Articles
កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាបបានប្រកាសជាផ្លូវការ…
កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ហើយដែលពិធីប្រកាសជាផ្លូវការ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរនៃធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនជាដើម ។ល។
សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា!
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook ផ្លូវការរបស់សម្តេច នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារចូលរួមអបអរសាទរខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា។ ក្នុងសារអបអរសាទរនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន នៃការចរចារបស់សម្តេចទម្រាំឈាន ដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ដែលមានភាគីហត្ថាលេខី៤ភាគី គឺសម្តេចតេជោ តំណាងឱ្យរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា បើទោះបីមានកិច្ចព្រមទីក្រុងប៉ារីសក្តីក៏សង្គ្រាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ សង្គ្រាមស៊ីវិលនេះបានបញ្ចប់ទាំងស្រុង នៅឆ្នាំ១៩៩៨ ក្រោមនយោបាយ […]
ក្រសួងសុខាភិបាល បន្តអំពាវនាវដល់អ្នកបានចូលហាង Hidden Coffee ផ្លូវ២០០២ កាលពីថ្ងៃទី៤ ធ្នូ ចន្លោះម៉ោង៣៖៣០នាទី ដល់៤៖០០នាទីរសៀល ទៅធ្វើតេស្តរកកូវីដ-១៩
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលហាង Hidden Coffee ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ចន្លោះម៉ោង៣៖៣០នាទី ដល់៤៖០០នាទីរសៀល ទៅធ្វើតេស្តរកកូវីដ-១៩ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួន ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ជាទីបំផុត។ ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានបុរសជាអ្នកជំងឺកូវីដ១៩ ម្នាក់ (មុនពេលរកឃើញថាមានជំងឺកូវីដ-១៩) ធ្លាប់បានទៅអង្គុយពិសារកាហ្វេនៅហាង Hidden Coffee នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕