ព័ត៌មានជាតិ

បញ្ជូន​បុរស​៤​នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៤០​ថង់ ជញ្ជីង​មួយគ្រឿង សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​នៅ​កន្លែង​ផ្សេងគ្នា​ទៅ​តុលាការ​


​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​៤​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៤០​ថង់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​នៅ​កន្លែង​ផ្សេងគ្នា ក្នុងស្រុក​សង្កែ ស្រុក​ថ្មគោល ស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​កន្លែង​ផ្សេងគ្នា ក្នុងស្រុក​សង្កែ ស្រុក​ថ្មគោល ស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៤​នាក់​ដែល​ចាប់​ឃាត់ខ្លួន ករណី​ទី​១ ឈ្មោះ​តន់ សាវុធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​បណ្ដោះអាសន្ន ក្នុងភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៥​ថង់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០៧ ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ករណី​ទី​២ ឈ្មោះ​អេង ស៊ី​ណាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ក្រុមទី​០១ ភូមិ​គោក​ត្រប់ ឃុំ​តា​មឺ​ន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០២​ថង់ សម្ភារៈ​ពាក់ព័ន្ធ​ប្រើប្រាស់​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៥​និង​១០​នាទី ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០១ ភូមិ​គោក​ត្រប់ ឃុំ​តា​មឺ​ន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ករណី​ទី​៣ ឈ្មោះ​ស៊ួ​ង ចំរើន ហៅ​ប៉ូច ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៣​ថង់ និង​សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១៣​និង​២០​នាទី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​១៦ ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ករណី​ទី​៤ ឈ្មោះ​រឿន រិ​ន​ដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ក្រុមទី​០៩ ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៣០​ថង់ និង​សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០៩ ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ទាំង​៤ ចុះបង្ក្រាប​បាន​ករណីរ​ទាំង​៤​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​ហើយ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *