តាកែវ ៖ នៅវេលាម៉ោង ១២ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២នេះ ករណីទុស្សេខ្សែភ្លើងបង្កឱ្យអគ្គីភ័យ ឆាបឆេះរោងចក្រកាត់ដេរខោខាវប៊យ ស្ថិតនៅភូមិស្រង៉ែ ឃុំរំពាក់ពេន ស្រុកត្រាំកក់ ខេត្តតាកែវ បណ្ដាលឱ្យអគារមួយក្នុងរោងចក្ររងការខូចខាតទាំងស្រុង និងរថយន្ត ម៉ូតូជាច្រើនគ្រឿងរងការខូចខាត។ហេតុការណ៍អគ្គីភ័យនេះ មិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ ដោយសារម៉ោងដែលឆេះ ជាពេលវេលាកម្មករ ត្រូវចេញហូបបាយថ្ងៃត្រង់ ប៉ុន្តែមានម៉ូតូ និងរថយន្តច្រើនគ្រឿងត្រូវរងការបំផ្លាញ។នាយកកដ្ឋានពន្លត់អគ្គីភ័យបានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យរបស់ស្រុក និងស្នងការដ្ឋាននគរបាលខេត្ត បានចេញប្រតិបត្តិការជួយអន្តរាគមន៍សង្គ្រោះ និងពន្លត់ភ្លើងបានទាន់ពេលវេលា នៅម៉ោងជាង ១ រសៀល មិនបណ្ដាលឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែររោងចក្រ៕
Related Articles
អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យអគារសម្រាប់ធ្វើចត្តាឡីស័កទាំង៣ទីតាំង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ
ព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យអគារសម្រាប់ធ្វើចត្តាឡីស័ក ទាំង៣ទីតាំង ដែលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរសុខាភិបាល និងនាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត។ បន្ទាប់ពីចុះពិនិត្យមើលទីតាំងអគារសម្រាប់ធ្វើចត្តាឡីស័ករួចមក លោកអភិបាលខេត្ត បានបន្តទៅពិនិត្យការសាងសង់សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្ត សម្រាប់បម្រើដល់ភាពចាំបាច់របស់ប្រជាពលរដ្ឋ។ មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ គឺបំពាក់ដោយម៉ាស៊ីនវិភាគ និងបរិក្ខារទំនើបៗ ដើម្បីជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺឆ្លងទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម៕
ស៊យធំ! ឃើញទ្វារចំហរ រីឯម្ចាស់ដេកលក់ ក៏ចូលលួចទូរស័ព្ទបានសម្រេច តែចុងក្រោយរត់មិនរួចដដែល
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចយកទូរស័ព្ទពីស្ត្រីម្នាក់ បានសម្រេច ខណៈនាងកំពុងលង់លក់ក្នុងបន្ទប់ជួលដោយមិនបានបិទទ្វារ ហើយព្យាយាមគេចខ្លួន តែត្រូវជនរងគ្រោះស្រែកឆោឡោឡើង ត្រូវប្រជាពលរដ្ឋឃាត់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១១ ជាន់ទី៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៉ឹម ហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ អេង ស៉ីនន់ ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ១១ ជាន់ទី៣ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទូរស័ព្ទដែលជនសង្ស័យលួចនោះ ម៉ាក Oppo។ តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានសម្រាកនៅក្នុងបន្ទប់ ដោយមិនបានចាក់កន្លឹះទេ ហើយទុកទូរស័ព្ទក្បែរខ្លួន ខណៈដែលលង់លក់ ស្រាប់តែលឺសម្លេងមនុស្សដើរ ពេលនោះគាត់ខំបើកភ្នែកមើល ក៏ឃើញជនសង្ស័យម្នាក់ ចូលមកធ្វើសកម្មភាពលួចយកទូរស័ព្ទគាត់ ហើយដើរចេញទៅ ភ្លាមនោះគាត់ក៏ងើបហើយស្រែឆោឡោឡើង បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងឃាត់ខ្លួនតែម្តង […]
សត្វក្ងោកទាំង ២០ក្បាល ត្រូវបានប្រគល់ដល់ដៃម្ចាស់ដើមវិញហើយ…
កំពង់ឆ្នាំង ÷ មន្ត្រីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកសត្វក្ងោកទាំង២០ក្បាល ពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ប្រគល់ជូនដល់ដៃម្ចាស់ដើមវិញហើយ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ បានប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល៥៖២១នាទី សត្វក្ងោកត្រូវបានដឹកពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ មកដល់ផ្ទះម្ចាស់ក្ងោកវិញហើយ នៅខេត្តកំពង់ឆ្នាំង នាវេលាម៉ោង ៥៖៣៣នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយអមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ សួនសត្វភ្នំតាម៉ៅ អាជ្ញាធរ និងបានប្រគល់ក្ងោកចំនួន២០ក្បាល ជូនម្ចាស់ក្ងោកនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ ជាមួយគ្នានេះ ម្ចាស់ក្ងោក និងក្រុមគ្រួសារមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាដែលបានជួយដល់ពួកគាត់។ សូមជម្រាបថា […]