ព័ត៌មានជាតិ

ឆ.ក់.ឥតល្ហែ ! ស្ត្រីម្នាក់ ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពឆ.ក់.កាបូប បានសម្រេច ខណះកំពុងជិះ ម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ…!!

ភ្នំពេញ ៖ កាលពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ទីតាំងកើតហេតុខាងលើស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ អួង ស្រីពៅ អាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិទន្លេនាម ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។
មុនពេលកើតហេតុគាត់បានធ្វើដំណើរមកពីស្រុកកំណើតដោយម៉ូតូ zoomer មួយគ្រឿងពាក់ស្លាកលេខ កំពត1R-3127 ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីត្បូងទៅជើងដើម្បីទៅផ្ទះកូនរបស់គាត់នៅម្តុំផ្សារឌុយមិច សង្កាត់មនោរម្យ ខណ្ឌ៧មករា។ ពេលជិះម៉ូតូមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យមកធ្វើសកម្មភាពឆក់យកកាបូបខោអាវរបស់គាត់ដែលក្នុងនោះមានលុយចំនួន៥០ម៉ឺនរៀល ក្រវិលមាស១គូ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតយកទៅបាត់ស្រមោលតែម្ដង។ បន្ទាប់ពីចោរធ្វើសកម្មភាពភ្លាមៗស្រ្តីរងគ្រោះបានដួលម៉ូតូអូសជាច្រើនម៉ែត្រ តែសំណាងរបួសស្រាល។ នៅតាមបណ្តោយផ្លូវខាងលើម្តុំមុខព្រលានយន្តយន្តហោះអន្តរជាតិភ្នំពេញគឺតែងតែមានក្រុមជនសង្ស័យធ្វើសកម្មភាពឆក់យកសម្ភាររបស់ប្រជាពលរដ្ឋបានសម្រេចជាញឹកញាប់ តែចំពោះការបង្រ្កាបវិញគឺមិនសូវមានសោះ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ព្រោះតែភាពអសន្តិសុខកើតឡើងពីអំពើឆក់ប្លន់នេះ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *