ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំដល់ម្ចាស់អាជីវកម្មអាហាដ្ឋាន តូបអាហារ បាយឆា មីឆា ហាងកាហ្វេ ភេសជ្ជៈ និងទីតាំងដែលលក់មានមនុស្សប្រមូលផ្តុំ

ភ្នំពេញ ៖ ដើម្បីអនុវត្តលិខិត ០៦៨/២១ សសរ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យមានប្រសិទ្ធភាព និងអនុវត្តតាមការណែនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ គឺចាប់ពីវេលាម៉ោង៧និង៣០នាទី លោកអភិបាលខណ្ឌ បានចាត់ឲ្យមន្រ្តីក្រោមឱវាទ សហការជាមួយអាជ្ញាធរសង្កាត់ទាំង០៦ និងកម្លាំងមានសមត្ថកិច្ចមាន នគរបាល អាវុធហត្ថខណ្ឌផងដែរ ចុះណែនាំដល់ម្ចាស់អាជីវកម្មអាហាដ្ឋាន តូបអាហារ បាយឆា មីឆា ហាងកាហ្វេ ភេសជ្ជៈ និងទីតាំងដែលលក់មានមនុស្សប្រមូលផ្តុំ…។

ដឹកនាំកម្លាំងផ្ទាល់ដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ លោកវរសេនីយ៍ទោ គួច សុភា អធិការរងនគរបាលខណ្ឌសែនសុខនិងកម្លាំងអាវុធហត្ថខណ្ឌជាច្រើននាក់ទៀត បានចុះណែនាំបងប្អូនប្រជាពលរដ្ឋដែលដល់ម្ចាស់អាជីវកម្មអាហាដ្ឋាន តូបអាហារ បាយឆា មីឆា ហាងកាហ្វេ ភេសជ្ជៈ និងទីតាំងដែលលក់មានមនុស្សប្រមូលផ្តុំ…។ ឲ្យបញ្ឍប់នៅការដាក់តាំងលក់តាមដងផ្លូវ ដើម្បីចូលរួមអនុវត្តលិខិត ០៦៨/២១ សសរ ចុះថ្ងៃទី១/មេសា/២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ។ និងដើម្បីទប់ស្កាត់នៃការីករាលដាលជំងឺកូវីដ១៩។

ដោយឡែក លោក ធា ហ្វីអ៉ី មន្ត្រីសាលាខណ្ឌសែនសុខ ក៏បានដឹកនាំក្រុមការងារ សហការជាមួយកម្លាំងមន្រ្តីសង្កាត់គោកឃ្លាង ចុះណែនាំក្នុងភូមិសាស្រ្តសង្កាត់គោកឃ្លាង បានចំនួន២៨ទីតាំង ដើម្បីណែនាំឲ្យអនុវត្តសេចក្តីសម្រេចខាងលើ ឲ្យមានប្រសិទ្ធភាព ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ ទីតាំងទាំង២៨នេះ ម្ចាស់អាជីវកម្មបានយល់ព្រមអនុវត្តតាមការណែនាំផងដែរ។

សូមបញ្ជាក់ថា ការអនុវត្តនេះ មានរយៈពេល២សប្តាហ៍ ចាប់ពីម៉ោង៨យប់ ដល់៥ភ្លឺ អ្នកលក់ដូរអាចវេចខ្ចប់ ហើយអ្នកធ្វើចរាចរណ៍មានករណីលើកលែងដូចមានចែងក្នុងសេចក្តីសម្រេចខាងលើ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *