ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋដឹកលើសចំណុះ បើកក្នុងល្បឿនលឿន បែកកង់រេចង្កូតឡើងទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងលើវិថីឈ្នះ-ឈ្នះ

ភ្នំពេញ ៖ រថយន្តដឹកឥដ្ឋដឹកលើសចំណុះ បើកក្នុងល្បឿនលឿន បែកកង់រេចង្កូតឡើងទ្រូងផ្លូវ ក្រឡាប់ផ្ងារ​ កាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតចំណុចមុខវិមានឈ្នះ-ឈ្នះ លើកំណាត់មហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តមួយគ្រឿងខាងលើ ម៉ាក CANTER ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3A-2170 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បើកតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់មុខខាងឆ្វេង បណ្តាលឲ្យរថយន្តរេមកឆ្វេងដៃឡើងសួនទ្រូងផ្លូវក្រឡាប់ផ្ងារជើង ចាក់ឥដ្ឋរាយពេញផ្លូវ ចំណែកតៃកុងរងរបួសស្រាល ព្រមទាំងឥដ្ឋប្រហែល ១០ភាគរយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទាក់ជំនាញមកវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានី រង់ចាំដោះស្រាយជាក្រោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *