ភ្នំពេញ ៖ មនុស្សប្រុសស្រីប្រមាណជាង២០០នាក់ ដែលប្រផ្តុំគ្នាចូលរាំលេងកំសាន្ត នៅក្នុងក្លឹបមួយកន្លែង មានយីហោ «ហ្គោលឡាញ» ត្រូវកម្លាំងគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះបង្ក្រាប និងដកហូតវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១២និង០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនោះដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង តំណាងឯកឧត្តម ស ថេត ស្នងការនករបាលរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ។
ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថា ការចុះបិតក្លិបនេះ គឺក្លិបនេះមិនស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល និងមានការសម្រមសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជ្ញាររងអម សាលាដំបូងរាជធានីភំ្នពេញ និងឃាត់មនុស្សប្រុសស្រី ប្រមាណជាង២០០នាក់ ដកហូតម៉ូតូជាង២០០គ្រឿង, រថយន្តជិត២០គ្រឿងផងដែ។ ហើយបានបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត៕