ព្រះសីហនុ÷គួរឲ្យអាសូរណាស់បុរសម្នាក់កំពុងជិះម៉ូតូនៅលើចិញ្ចើមផ្លូវសុខៗ ស្រាប់តែមានរថយន្តដឹកសុីទែនប្រេងឥន្ធនៈសូរគីមុិច បើកមកបុកពីក្រោយហើយអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង០៦ៈនឹង៣០នាទីព្រឹក ថ្ងៃទី១៧ៈខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីផែ ត្រង់នឹងចំណោទរ៉ា ក្នុងភូមិ០៣ៈសង្កាត់០៣ៈ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។រីឯសាកសពជនរងគ្រោះខាងលើមកដល់ពេលនេះមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ!!យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវពណ៌ក្រហមមួយគ្រឿងជិះធ្វើដំណើរនៅលើដងមហាវិថីផែត្រង់នឹងចំណតរ៉ារថភ្លើង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់បើករថយន្តក្បាលពណ៌សក្រហមលឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-6195 សុីទែនដឹកប្រេងឥន្ធនៈរបស់ក្រមហ៊ុនសូគីមុិចបើកក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយពេញទំហឹងអូសជាច្រើនម៉ែត្របណ្ដាលឱ្យម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯជនរង់គ្រោះបានខ្ទាតចូលទៅក្រោមកង់រថយន្តកិនស្លា ប់យ៉ាងអាណោចអាធ័ម អ្នកបើកបរបង្កជាយាន្តចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងយករថយន្តបង្ករួមជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯណាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រង់ចាំម្ចាស់រថយន្តឬថៅកែចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ចំណែកសា កស ពត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ទើបប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ% ទូច រ៉ាវុធ
Related Articles
សង្ស័យរឿងប្រចណ្ឌ! ករណីកាប់សម្លាប់យុវជនម្នាក់ ក្នុងចម្ការចេកក្រុមហ៊ុនហ័ងអាញ់ នៅស្រុកកូនមុំ ពេលនេះសមត្ថកិច្ចកំណត់មុខសញ្ញាឃាតករបានហើយ
រតនគិរី ៖ យុវជនម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងចំការចេករបស់ក្រុមហ៊ុនហ័ងអាញ់ ភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃត្រង់ទី២៤ ខែកក្កដា ឆ្នាំ២០២០។ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកូនមុំ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសេរីមង្គល ចុះដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យសាកសព។ ជាលទ្ធផលឃើញថា ជាករណីឃាតកម្ម (ចាក់នឹងកាំបិត និងវាយដំបង) មានស្លាកស្នាមអារ.ក និងវះមុខជាច្រើនកាំបិត។ តាមស្រាវជ្រាវសាកសួរបំភ្លឺជុំវិញរឿងហេតុ បានបញ្ជាក់ថា កាលពីវេលាម៉ោង០៨៖១០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ជនរងគ្រោះឈ្មោះ គឹម សារឿន ហៅតុង អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិទ្រន់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានផឹកស៊ីជាមួយជនសង្ស័យឈ្មោះ បាក់ ណាន អាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិបឹងកំពត ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ក្រោយពីផឹកស៊ីរួច នៅម៉ោងប្រមាណ៨យប់ថ្ងៃកើតហេតុ ក៏បានបបួលគ្នាទៅឆ្លុះកង្កែប ហើយក៏បានបាត់តាំងពីពេលនោះមក។ រហូតដល់ម៉ោង៣និង០០នាទី ថ្ងៃទី២៤ […]
អាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការអ្នកចាក់ដី និងសាងសង់រំលោភដីទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់…
ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣. (ខេត្តកំពង់ស្ពឺ): ដោយមើលឃើញពីការរំលោភបំពានរបស់ជនឱកាសនិយម ដែលបានចាក់ដី និងសង់សំណង់នានានៅលើផ្ទៃអាងទំនប់តាសាល ស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានព្រមានចាត់វិធានការចំពោះជនទាំងឡាយណាដែលមិនព្រមបញ្ឈប់រាល់សកម្មភាពចាក់ដីទន្ទ្រាន និងការសាងសង់សំណង់ផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកនៃទំនប់តាសាល។ ក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ដើម្បីចូលរួមគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍អាងទឹកឱ្យមានប្រសិទ្ធភាព និរន្តរភាព ដោយអនុលោមតាមច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹករបស់កម្ពុជា សាធារណ:ជន ប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ ដែលបានរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកទំនប់តាសាល ត្រូវតែបញ្ឈប់ និងរុះរើសម្ភារដែលបានប្រើប្រាស់ ចេញពីផ្ទៃអាងទឹកជាបន្ទាន់។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានព្រមានថា ក្នុងករណីមិនស្តាប់តាមការណែនាំ រួចនៅគឃ្លើនបន្តរំលោភបំពាន និងសាងសង់បន្តទៀត រដ្ឋបាលខេត្ត ក៏ដូចមន្ទីរជំនាញ នឹងចាត់វិធានការក្តៅទៅតាមផ្លូវច្បាប់ដោយមិនលើកលែង។ គួររំលឹកផងដែរថា កន្លងទៅចំណីអាងទំនប់តាសាល(ឬហៅថាទំនប់ឥណ្ឌា) មានក្រុមជនខិលខូចជាច្រើនបានសង់រោង សង់តូប និង ដាក់គ្រឿងចក្រធ្វើការឈូសឆាយ រុករានទន្ទ្រានយកដីចំណីទំនប់នេះ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិចសោះ មានទាំងប្រជាពលរដ្ឋ អ្នកមានលុយ មានអំណាច អស់លោក លោកជំទាវ និងអគ្គព្រះរាជអាជ្ញាជាដើម […]
តើទីតាំងល្បែងសុីសងមួយកន្លែងបើកលេងយ៉ាងគឃ្លើនមួយកន្លែងនេះជារបស់អ្នកណាហើយអ្នកណាខ្លះនៅពីក្រោយខ្នងបានជាមិនខ្លាចអំណាចលោក ម៉ន វុធី ជាអធិការខណ្ឌពោធិសែនជ័យបែបនេះ…
(ភ្នំពេញ)ទីតាំងល្បែងស៉ីសងដ៏ធំមួយត្រូវបានបើកដំណើរការដោយរលូនមានមនុស្សចេញចូលហូរហែទាំងយប់ទាំងថ្ងៃ ហាក់មិនខ្លាចអំណាចរបស់លោក ម៉ន វុធី ដែលជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យអីបន្តិចសោះ ។ ទីតាំងខាងលើនេះគឺស្ថិតក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងខាងលើនេះជាទីតាំងលេងល្បែងសុីសងដ៏ធំមួយហើយមានថៅកែជាជនជាតិចិនបើកលេងយ៉ាងអនាធិបតេយ្យមិនខ្លាចញញើតនឹងអាជ្ញាធរអីបន្តិចសោះហើយបើកទទួលភ្ញៀវទាំងពេលថ្ងៃទាំងពេលយប់ ។ ប្រភពដដែលបានបន្តថា ទីតាំងខាងលើនេះទំនងជាមានខ្សែធំព្រោះគេឃើញមានបុរសម្នាក់ធ្វើការនៅក្នុងទីតាំងនោះមានកាំភ្លើងខ្លីសៀតចង្កេះថែមទៀតផង ហើយមានមេការម្នាក់ជាអ្នកកាសែតធ្វើការនៅមជ្ឈមណ្ឌលព័ត៌មានមួយដែលមានភារកិច្ចជាអ្នកចរចារជាមួយក្រុមអ្នកកាសែតដែរទៅដល់ទីតាំងនោះផងដែរ ។ អ្នកប្រកបរបររត់កង់បីដែលរកសុីនៅជិតកន្លែងនោះ គាត់ក៏បានរៀបរាប់ស្រដៀងៗគ្នា រាល់ពេលពួកគាត់តែងតែឃើញជនជាតិចិនជាក្រុមៗបានដើរចូលក្នុងទីតាំងខាងលើនោះជាហូរហែរ ហើយសន្តិសុខដែរយាមនៅពីមុខទីតាំងល្បែងសុីសងនោះក៏ធ្លាប់បង្ហើបប្រាប់ពួកគាត់ថា ទីតាំងនោះគឺមានបើកលេងល្បែងសុីសងជាច្រើនប្រភេទ ហើយមានខ្នងបង្អែកយ៉ាងរឹងមាំ ហើយប្រជាពលរដ្ឋសង្ឃឹមថា លោក ម៉ន វុធី អធិការខណ្ឌពោធិសែនជ័យ នឹងមានវិធានការនៅទីតាំងបើកល្បែងភ្នាល់គ្រប់ប្រភេទនេះផងទាន ដើម្បីកុំអោយប្រជាពលរដ្ឋដែលនៅជិតទីតាំងបើកល្បែងនេះមានការភ័យខ្លាចដូចរាល់ថ្ងៃនឹងទៀត។