ព័ត៌មានជាតិ

ទីបំផុតជនសង្ស័យដែលបានកាប់ទៅលើបុរសពីរនាក់ឪពុកកូនយ៉ាងព្រៃផ្សៃបំផុត ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទ ធ្វើការចាប់ឃាត់ខ្លួនបានហើយ…

(កោះកុង) នៅថ្ងៃ ពុធ ទី ១៧ ខែ វិចិ្ឆការ ឆ្នាំ២០២១ វេលាម៉ោង៥÷៣០នាទីល្ងាច ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ដែលជាស្នងការនគរបាលខេត្តកោះកុង និង សម្របសម្រួលនីតិវិធីដោយលោក វៃ ភារម្យ ព្រះរាជអជ្ញារង ក្រោមការដឹកនាំកម្លាំងប្រតិបត្តិការផ្ទាល់ដោយ លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង ខេមរភូមិន្ទ បានកំណត់នឹងធ្វើការចាប់ឃាត់ខ្លួនបាននៅជនសង្ស័យម្នាក់ឈ្មោះ រិន​ វីរៈ ភេទប្រុស អាយុ២១ឆ្នាំ នៅត្រង់ចំនុចក្នុងព្រៃក្បែរកន្លែងចាក់សំរាម ស្ថិតក្នុងភូមិព្រែស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ហើយឥឡូវជនសង្ស័យកំពុងធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ហើយក្រោយពីចាប់ខ្លួនបានជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះនិងបានបម្រុងយកសាំងដុតផ្ទះពិតប្រាកដមែនមូលហេតុដោយសារខ្លួនខឹងនឹងជនរងគ្រោះព្រមទាំងក្រុមគ្រួសារបានបំបែកបំបាក់ខ្លួននិងអតីតគូដណ្ដឹងខ្លួនកាលពីជិត ១ឆ្នាំមុនទើបខ្លួនរៀបគម្រោងធ្វើសកម្មភាពនេះតែម្ដង បន្ទាប់អំពីការស៊ើបសួរជនសង្ស័យរួច សមត្ថកិច្ចកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធី។ហើយគួរបញ្ជាក់ដែរថា÷កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១​ មានករណីប៉ុនប៉ងមនុស្សឃាតមួយកើតឡើងនៅចំណុចភូមិ ស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុង ខេមរភូមិន្ទ ខេត្តកោះកុង ដោយជនសង្ស័យបានកាន់ដាវសាំមេរ៉ៃប្រវែងជិតមួយម៉ែត្រធ្វើសកម្មភាពកាប់មកលើជនរងគ្រោះជាច្រើនកាំបិតយ៉ាងព្រៃផ្សៃបំផុត ពេលនោះជនរងគ្រោះក៏បានរត់ចូលមកក្នុងផ្ទះស្រែកហៅកូនប្រុសរបស់ខ្លួនអោយជួយឪផង ពេលនោះកូនរបស់ជនរងគ្រោះក៏បានលោតពីលើគ្រែមកជួយឪពុកតែត្រូវជនសង្ស័យកាប់ទាំងឪទាំងកូនត្រូវជាច្រើនកាំបិតទៀតរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះជនសង្ស័យក៏បានត្រៀមសាំងមកជាមួយប៉ុនប៉ងដុតផ្ទះសម្លាប់ចោលទាំងពូជតែម្តងផងដែរ បន្ទាប់អំពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។បន្ទាប់អំពីជនសង្ស័យធ្វើការគេចខ្លួនអស់រយៈពេល ៣ ថ្ងៃនិងរហូតឈានមកដល់ល្ងាចថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២១ នេះក្រោមការប្រតិបត្តិការនិងដឹកនាំកម្លាំងជំនាញផ្ទាល់ដោយលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ ដែលជាអធិការនគរបាលក្រុងក៏បានកំណត់នូវមុខសញ្ញានិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ រិន វីរៈ នេះបានតែម្ដង។អញ្ចឹងទេបងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារជនរងគ្រោះមានសេចក្តីរីករាយជាអានេកនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ គង់ មនោ ដែលជាស្នងការនគរបាលខេត្តកោះកុង ព្រមទាំងលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ ដែលជាអធិការនគរបាលក្រុង ដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់លះបង់ពេលវេលាដ៏មានតម្លៃបង្ហាញនូវសមត្ថភាពពិតៗបំពេញនូវកាតព្វកិច្ចនិងតួនាទីមន្រ្តីដ៏ល្អបំផុត ជូនបងប្អូនប្រជាពលរដ្ឋរបស់យើងហើយជាចុងក្រោយបងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារនៃជនរងគ្រោះសូមប្រសិទ្ធិពរជ័យ សីរីសួស្តី វិបុលសុខ គ្រប់ប្រការចូលមានដល់លោកពូស្នងការនគរបាលខេត្ត ព្រមទាំងលោកអធិការនគរបាលក្រុង ឱ្យជួបប្រទះនូវពុទ្ធពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពល: និងមានសុខភាពល្អបរិបូណ៍ ព្រមទាំងសម្រេចគ្រប់ភារកិច្ចកុំបីអាក់ខានឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *