សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលេីបណ្តាញសង្គមថា : ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះលោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។ បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។ ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។ ខ្ញុំសូមឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត។
Related Articles
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ពាក់ព័ន្ធករណីប្រើហិង្សាលើអ្នកសារព័ត៌មាន
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ពាក់ព័ន្ធករណីប្រើហិង្សាលើអ្នកសារព័ត៌មានភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ផ្សេងទៀតពាក់ព័ន្ធករណីហិង្សាលើបុរសម្នាក់ដែលជាអ្នកសារព័ត៌មាន ។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពៀក លីត ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ កណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មានផ្ទុកសារធាតុញៀន ។ចំណែកជនរងគ្រោះដែលរងនូវអំពើហិង្សាខាងលើនេះមានឈ្មោះ សរ វាសនា ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារពត៌មាន នៅអង្គភាព គេហទំព័រ RMN NEWS ស្នាក់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។សូមរំលឹកថាកាលពី វេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានករណីហិង្សាមួយបានកើតឡើង នៅចំណុចខាងមុខផ្ទះគ្មានលេខ ផ្លូវ ៣៦៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ […]
យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកបង្កាត់ដៃស្ពាន បណ្តាលឲ្យធ្លាក់ចូលទៅក្រោមស្លាប់ភ្លាមៗ
ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកបង្កាន់ដៃស្ពាន ពេញទំហឹងធ្លាក់មកក្រោស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។ ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវ៥២ ចំណុចស្ពានខ្ចៅ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ទូច ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ នៅកំលោះហើយ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមភពព័ត៌មានបន្ថែមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើប្រជា ពលរដ្ឋម្នាក់បានដើរទៅរកត្រី នៅនឹងមាត់ប្រឡាយហើយក៏បានជ្រោងពឹលទៅប្រទះឃើញម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ក្រហម ដែលពាក់ផ្លាកលេខ ភ្នំពេញ 1CQ 7043 ធ្លាក់នៅក្រោមស្ពាន និងចូលពិនិត្យមើល ឲ្យជិតទៅឃើញស្រាប់តែឃើញមានសពមនុស្ស ទើបរាយការណ៍ប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យចុះមកពិនិត្យមើលក្នុងហេតុការណ៍ជាក់ស្តែង។ សពក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ផ្លូវគោក ចុះមកវាស់វែងរួចក៏ទំនាក់ទំនងទៅខាងជំនាញ ពិនិត្យកោសល្យវិច័យ ឲ្យចុះមកពិនិត្យ បានបញ្ជាក់ច្បាស់ថា ជនរងគ្រោះស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកបង្កាន់ដៃស្ពាន រួចក៏ធ្វើកំណត់ហេតុប្រគល់សម្ភារមួយចំនួន និងសពជូនទៅឲ្យក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕
ឯកឧត្តម ខៀវ កាញារីទ្ធ៖ បើគ្មានសារព័ត៌មានមួយសេរី ឯករាជ្យ គឺមិនអាចមានសង្គមប្រជាធិបតេយ្យបានទេ
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានដើរតួនាទីសំខាន់ណាស់ បើគ្មានសារព័ត៌មានមួយសេរី ឯករាជ្យ គឺមិនអាចមានសង្គមប្រជាធិបតេយ្យបានទេ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញចូលរួមបើឥកសិក្ខាសាលាស្ដីពី “ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា” នាព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា សិទ្ធិសារព័ត៌មានត្រូវបានប្រគល់ជូនប្រជាជនកម្ពុជាគ្រប់រូប ព្រោះនាពេលកន្លងមក មានការច្រឡំថា ច្បាប់ស្តីពីរបបសារព័ត៌មានគឺជាច្បាប់សម្រាប់អ្នកកាសែត ប៉ុន្តែមិនមែននោះទេ ច្បាប់នោះគឺសម្រាប់គ្រប់គ្នា។ ឯកឧត្ដមបានគូសបញ្ជាក់ថា អ្នកណាក៏អាចធ្វើកាសែតបានដែរ ព្រោះវិជ្ជាជីវៈសារព័ត៌មានគឺជាវិជ្ជាជីវ:សេរី ឥតកំណត់លក្ខខណ្ឌ សញ្ញាបត្រឡើយ ប៉ុន្តែត្រូវតែមានក្រឹត្យក្រមដែលត្រូវអនុវត្តន៍។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកសិក្ខាសាលានាថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រដែលអ្នកកាសែត អាជ្ញាធរ និងក្រសួងយុត្តិធម៌ ឈ្វេងយល់ពីគ្នា និងដឹងអំពីផ្លូវដែលត្រូវដើរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងអំពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ក្នុងការធានាឱ្យសារព័ត៌មានកម្ពុជាមានសេរីភាព មានវិជ្ជាជីវៈ និងបម្រើការងារ […]