ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) រយៈពេល ៤ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-២០-២១ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ជាស្ថាពរ។ បេក្ខជនធ្វើដំណើរចាកចេញពីបន្ទប់ប្រឡងប្រកបដោយទឹកមុខរីករាយ និងមានជំនឿចិត្តយ៉ាងមុតមាំ ព្រមទាំងមានសាច់ញាតិ កំពុងរង់ចាំទទួលនៅខាងក្រៅមណ្ឌលប្រឡង ដោយស្នាមញញឹម និងជឿជាក់មកលើក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំការប្រឡងប្រជែងនេះ ពិតជាស្របតាមគោលការណ៍ពិតប្រាកដមែន។ក្រសួងមុខងារសាធារណៈ សូមថ្លែងអំណរអរគុណ ដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងមហាជន ដែលបានចូលរួមសហការរៀបចំ សម្របសម្រួល និងតាមពិនិត្យតាមដានរាល់ដំណើរការនៃការប្រឡង ដើម្បីធានាបាននូវការប្រឡងនេះបញ្ចប់ដោយរលូន ប្រកបដោយតម្លាភាព និងយុត្តិធម៌។ លើសពីនេះ ក៏សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលាទាំងបីមណ្ឌល ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំការប្រឡងប្រជែងនេះ ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ ក្រុមការងារពន្លត់អគ្គីភ័យ តែងតែចុះជាប់ជាមួយដើម្បីសម្រួលដល់បញ្ហាសុខភាពរបស់បេក្ខជន និងអនុគណៈកម្មការនានា ព្រមទាំងបានសម្រួលចរាចរណ៍ និងសណ្តាប់ធ្នាប់ ព្រមទាំងសុវត្ថិភាពជុំវិញ និងក្នុងមណ្ឌលប្រឡង។សូមជម្រាបថា សន្លឹកកិច្ចការរបស់បេក្ខជនទាំង ៤ថ្ងៃ និង ៣មណ្ឌល ត្រូវបានវេចខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត។ ដំណើរការកែសន្លឹកកិច្ចការបេក្ខជន នឹងចាប់ផ្តើមនៅព្រឹកថ្ងៃស្អែកតទៅ នៅសាលាភូមិន្ទរដ្ឋបាល។
Related Articles
បុរសម្នាក់បើកម៉ូតូកង់បីដឹកបន្លែមិនប្រុងប្រយ័ត្នបណ្ដាអោយគាបជាប់នឹងរថយន្ត….
ភ្នំពេញ: បុរសម្នាក់បើករថយន្តHILUX REVO មួយគ្រឿងមកឈប់អែបចិញ្ចើមផ្លូវត្រូវបុរសម្នាក់បើកម៉ូតូកង់បីដឹកបន្លែរគ្រឿងមកកៀរចំហៀងខាងមុខខូចខាតយ៉ាងដំណំ រួចចុះរត់គេចខ្លួនបាត់។ ខេត្តការនេះកើតឡើងកាលពីវេលាម៉ោង ១៩ និង៣០នាទីថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវR៣ កែងនឹងផ្លូវ R៦ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តHILUX REVOមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-0609ធ្វើដំណើរតាមបណ្តោយផ្លូវR៣ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានអែបរថយន្តឈប់ចិញ្ចើមផ្លូវខាងស្ដាំដៃ ខណៈនោះក៏មានបុរសម្នាក់បើកម៉ូតូកុងបីពណ៌ក្រហមដឹកបន្លែមួយគ្រឿងមកពីក្រោយមិនប្រយ័ត្នទៅកៀរស្តុបរថយន្តផ្នែកខាងមុខចំហៀងខាងឆ្វេងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះអ្នកបើកម៉ូតូកង់បីដឹកបន្លែបានចុះរត់ចូលក្នុងដីឡូត៍មួយកន្លែងបាត់ស្រម៉ោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ ដោយខាងភាគីរថយន្តបានសុំយករថយន្តទៅជួសជុលខ្លួនឯង ចំណែកម៉ូតូកង់បី សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនៅដ្ឋាននគរបាលខណ្ឌដូនពេញបណ្តោះអាសន្នរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមច្បាប់៕ ដោយ% ទូច រ៉ាវុធ
សមត្ថកិច្ចឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ២៨នាក់ និងដកហូតដាវសាំម៉ូរ៉ៃមួយចំនួន នៅមហាវិថីចោមចៅ
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរ៉ៃ និងចំពៀមកៅស៊ូប្រមូលផ្តុំគ្នាបំរុងធ្វើសកម្មភាព ត្រូវបានកម្លាំងនគរបាលធ្វើការបង្ក្រាបឃាត់ខ្លួនយកទៅសាកសួរចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ តាមសម្តីសមត្ថកិច្ច បានឲ្យដឹងថា មុនឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា មានក្រុមក្មេងទំនើងមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរ៉ៃប្រមូលផ្តុំគ្នា និងជិះម៉ូតូអូសដាវធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលបានចុះទៅដល់ចំណុចកើតហេតុ ដោយឃើញជនសង្ស័យកំពុងប្រមូលផ្តុំគ្នា ក៏ធ្វើការឃាត់ឆែកឆេររកឃើញដាវសាំម៉ូរ៉ៃ ចំនួន៥ដើម និងចំពៀមកៅស៊ូ១ ទើបឃាត់ខ្លួនជនសង្ស័យចំនួន២៨នាក់ យកទៅអធិការដ្ឋាន នរគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕
ចុម! ថ្នាំញៀន ចំនួន៤០០គីឡូក្រាម ត្រូវបានប្រទះឃើញ នៅក្បែរកោះពូលូវៃ នៃខេត្តព្រះសីហនុ
ព្រះសីហនុ៖ ប្រភេទថ្នាំញៀន Ketamine ចំនួនប្រមាណជា ៤០០គីឡូក្រាម ត្រូវបានកងទ័ពជើងទឹកនៅការពារកោះពូលូវៃនៃខេត្តព្រះសីហនុបានប្រទះឃើញនៅក្បែរកោះ ខណៈពេលកំពុងចុះល្បាត កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយថ្នាំញៀនទាំងនោះខាងកងទ័ពបានសន្និដ្ឋានជាជំហានដំបូងថា ទំនងជាមានអ្នកយកទៅផ្លុងចោល។ ក្រោយមកយោធាបានប្រមូលយកទៅប្រគល់ដល់កម្លាំងទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីអនុវត្តតាមនីតិវិធី។ ក្រោយពីទទួលបានថ្នាំញៀញដ៏ច្រើននោះ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បាននាំយកថ្នាំញៀនទាំងនោះទៅទីបញ្ជាការដ្ឋានជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២១។ ករណីនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងសហការត្រួតពិនិត្យតាមបច្ចេកទេសនៅឡើយ និងមិនទាន់ស្រាវជ្រាវដឹងពីប្រភព នៅឡើយទេ តែកំពុងបូកសរុបចំនួនពិតប្រាកដដើម្បីស្រាវជ្រាវតាមនិតិវិធី៕