(ភ្នំពេញ)÷បុរសម្នាក់ជិះមូតូធ្វើដំណើរតាមបណ្ដោលផ្លូវ២៨គ្រួសារស្របទិសដៅគ្នា រួចក៍បានបត់ត្រឡប់បកក្រោយខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូមកពីក្រោយជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកចំពេញទំហឹង បណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ និងភាគីទាំងពីររងរបួសធ្ងន់ដូចគ្នា ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២នឹង១០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ តាមបណ្ដោយផ្លូវ២៨គ្រួសារ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលហេតុការនេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវ អាល់ហ្វាពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1M-4401 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវ២៨គ្រួសារ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែបត់ត្រឡប់បកក្រោយ ខ្វះការប្រុងប្រយ័ត្នក៍ត្រូវបានបុរសម្នាក់ជិះម៉ូតូម៉ាកវិនន័រ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IT-9160 មកពីក្រោយស្របទិសដៅគ្នាក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យភាគីទាំងពីររងរបួសធ្ងន់ត្រូវបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានខុសបានឈប់គិតដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ ក៏បានធ្វើការវាស់វែងនឹងយកម៉ូតូទាំងពីគ្រឿងទៅរក្សាទុកនៅឯអធិការដ្ធាននគរបាល ខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។រាយការដោយ%ទូច រ៉ាវធ