ព័ត៌មានជាតិ

ថា​មែនៗ​! ពេលនេះ ផ្លូវ​៦០​ម៉ែត្រ ដូរ​ស្លាក​កំណត់​ល្បឿន​ថ្មី ដក​៤០​ចេញ ដាក់​៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​វិញ​ហើយ​…


​ភ្នំពេញ​៖ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក ផេង វណ្ណៈ កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​បន្ទាប់ពី​មហាជន រិះគន់​ច្រើន​អំពី​ការដាក់​ស្លាក​កំណត់​ល្បឿន ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​មហាវិថី​តេ​ជោ ( ផ្លូវ ៦០ ម៉ែត្រ ) និង​បាន​សំណូមពរ​ឲ្យ​ដាក់​ការកំណត់​ល្បឿ​ង ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សម្រាប់​រថយន្ដ​តូច និង ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សម្រាប់​រថយន្ដ​ធំ ឥឡូវ​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឯកភាព​តាម​សំណូមពរ​មហាជន​ហើយ ។​

​សូម​អរគុណ​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជាពិសេស​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ។ ទោះបីជា​យ៉ាងនេះ​ក្ដី សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ សូមមេត្តា​ចូលរួម​គោរព ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​សុវត្ថិភាព​ខ្លួន​អ្នក គ្រួសារ​អ្នក និង​សង្គមជាតិ​យើង​»៕ 

adm

Leave a Reply

Your email address will not be published. Required fields are marked *